Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើរីបូសូមជាអ្វី? តើវាមានតួនាទីដូចម្ដេច?
• រីបូសូម គឺជាធាតុកោសិកាដែលចូលរួមសំយោគប្រូតេអ៊ីន។ រីបូសូម មាននាទីជារោងជាងសាងសង់ប្រូតេអ៊ីន។
• រីបូសូម គឺជាធាតុកោសិកាដែលចូលរួមសំយោគប្រូតេអ៊ីន។ រីបូសូម មាននាទីជារោងជាងសាងសង់ប្រូតេអ៊ីន។
See lessតើការសំយោគប៉ូលីប៉ិបទីតមានការចូលរួមពីម៉ូលេគុលអ្វីខ្លះ?
ការសំយោគប៉ូលីប៉ិបទីតមានការចូលរួមពីម៉ូលេគុល-ដូចជា៖ • ម៉ូលេគុល ARNm • ម៉ូលេគុល ARNt • រីបូសូម(ARNr)។
ការសំយោគប៉ូលីប៉ិបទីតមានការចូលរួមពីម៉ូលេគុល-ដូចជា៖
See less• ម៉ូលេគុល ARNm
• ម៉ូលេគុល ARNt
• រីបូសូម(ARNr)។
ហេតុអ្វីបានជាក្រមសេនេទិចមានលក្ខណៈជាសកល?
• បានជាក្រមសេនេទិចមានលក្ខណៈសកលព្រោះគ្រប់ភាវៈរស់ទាំងអស់មាននុយក្លេអូទីត 4 ប្រភេទសម្រាប់កំណត់អាស៊ីតអាមីនេ 20 ប្រភេទ។
• បានជាក្រមសេនេទិចមានលក្ខណៈសកលព្រោះគ្រប់ភាវៈរស់ទាំងអស់មាននុយក្លេអូទីត 4 ប្រភេទសម្រាប់កំណត់អាស៊ីតអាមីនេ 20 ប្រភេទ។
See lessហេតុអ្វីបានជាកូដុងស្តុបមិនអាចកំណត់អាស៊ីតអាមីនេ?
បានជាកូដុងស្តុបមិនអាចកំណត់អាស៊ីតអាមីនេព្រោះវាជាកូដុងសម្រាប់បញ្ឈប់ការសំយោគប្រូតេអ៊ីន។
បានជាកូដុងស្តុបមិនអាចកំណត់អាស៊ីតអាមីនេព្រោះវាជាកូដុងសម្រាប់បញ្ឈប់ការសំយោគប្រូតេអ៊ីន។
See lessតើក្រមសេនេទិចជាអ្វី?
ក្រមសេនេទិច គឺជាប្រព័ន្ធនៃភាពត្រូវគ្នារវាងតំណលំដាប់នុយក្លេអូទីតទៅនឹងតំណលំដាប់អាស៊ីតអាមីនេក្នុងប្រូតេអ៊ីន។
ក្រមសេនេទិច គឺជាប្រព័ន្ធនៃភាពត្រូវគ្នារវាងតំណលំដាប់នុយក្លេអូទីតទៅនឹងតំណលំដាប់អាស៊ីតអាមីនេក្នុងប្រូតេអ៊ីន។
See lessតើម៉ារឺយ៉ាននិងសាវីរ៉ូជានរណា? តើពួកគាត់សន្និដ្ឋានដូចម្ដេចខ្លះ?
ម៉ារឺយ៉ាន ជាជីវវិទូជនជាតិបារាំង។ សាវីរ៉ូជាគីមីជីវវិទូជនជាតិអាមេរិច។ ពួកគាត់ទាំងពីរនាក់ពិសោធន៍ពី ការបំបែកអង់ស៊ីមចេញពីបាក់តេរី អឺកូលី។ អង់ស៊ីមនោះធ្វើឱ្យមានប៉ូលីមែកម្មនុយក្លេអូទីតដើម្បីបង្កើត ARNm ។ ពួកគាត់សន្និដ្ឋានអំពីការពិសោធន៍ដូចតទៅ៖ • កូដុងមួយជាព័ត៌មានសម្រាប់កំណត់ អាស៊ីតអាមីនេមួយ។ ត្រីធាតុ ជាបាស3តRead more
ម៉ារឺយ៉ាន ជាជីវវិទូជនជាតិបារាំង។ សាវីរ៉ូជាគីមីជីវវិទូជនជាតិអាមេរិច។ ពួកគាត់ទាំងពីរនាក់ពិសោធន៍ពី ការបំបែកអង់ស៊ីមចេញពីបាក់តេរី អឺកូលី។ អង់ស៊ីមនោះធ្វើឱ្យមានប៉ូលីមែកម្មនុយក្លេអូទីតដើម្បីបង្កើត ARNm ។
See lessពួកគាត់សន្និដ្ឋានអំពីការពិសោធន៍ដូចតទៅ៖
• កូដុងមួយជាព័ត៌មានសម្រាប់កំណត់
អាស៊ីតអាមីនេមួយ។ ត្រីធាតុ ជាបាស3តគ្នារបស់ ម៉ូលេគុល ARNm ។
• កូដុងស្តុបមាន3ប្រភេទគឺ៖ UAA UAG UGAដែលមិនអាចកំណត់អាស៊ីតអាមីនេបានទេ។
• កូដុង 61 កំណត់អាស៊ីតអាមីនេ20 ដូចនេះ
អាស៊ីតអាមីនេមួយអាចកំណត់ឡើងដោយ
ត្រីធាតុច្រើន។
• ក្រមសេនេទិចមានលក្ខណៈជាសកល។
ភាវៈរស់ទាំងអស់មានក្រមសេនេទិចរួមគ្នាតែមួយ។
បញ្ជាក់ : ដោយ43=64កូដុង – 3កូដុង
ស្តុប=61កូដុង ត្រូវនឹងអាស៊ីតអាមីនេ 20 ប្រភេទ។
តើសម្មតិកម្មប៉ុន្មានបែបដែលបញ្ជក់ថានុយក្លេអូទីត4ប្រភេទអាចកំណត់អាស៊ីតអាមីនេទាំង20ប្រភេទ? ចូរបញ្ជាក់។
សម្មតិកម្ម 3 បែបដែលបញ្ជក់ថានុយក្លេអូទីត 4ប្រភេទរបស់ ADN អាចកំណត់អាស៊ីតអាមីនេទាំង 20ប្រភេទរបស់ប្រូតេអ៊ីន។ សម្មតិកម្មទាំងនោះមានដូចជា៖ • សម្មតិកម្មទី1 : បើនុយក្លេអូទីតមួយកំណត់អាស៊ីតអាមីនេមួយ។ គេបាន(41= 4 aa)នៅខ្វះអាស៊ីតអាមីនេ 16 ទៀតទើបគ្រប់ 20 aa ។(សម្មតិកម្មទី1 ខុស) • សម្មតិកម្មទី2 : បើនុយក្លេអូទីតពីរRead more
សម្មតិកម្ម 3 បែបដែលបញ្ជក់ថានុយក្លេអូទីត 4ប្រភេទរបស់ ADN អាចកំណត់អាស៊ីតអាមីនេទាំង 20ប្រភេទរបស់ប្រូតេអ៊ីន។ សម្មតិកម្មទាំងនោះមានដូចជា៖
See less• សម្មតិកម្មទី1 : បើនុយក្លេអូទីតមួយកំណត់អាស៊ីតអាមីនេមួយ។ គេបាន(41= 4 aa)នៅខ្វះអាស៊ីតអាមីនេ 16 ទៀតទើបគ្រប់ 20 aa ។(សម្មតិកម្មទី1 ខុស)
• សម្មតិកម្មទី2 : បើនុយក្លេអូទីតពីរកំណត់អាស៊ីតអាមីនេមួយ។ គេបាន(42= 16 aa)នៅខ្វះអាស៊ីតអាមីនេ 4 ទៀតទើបគ្រប់20 aa ។ (សម្មតិកម្មទី2 ខុស)
• សម្មតិកម្មទី3 : បើនុយក្លេអូទីតបីកំណត់អាស៊ីតអាមីនេមួយ។ គេបាន(43= 64 aa)គ្រប់គ្រាន់សម្រាប់កំណត់អាស៊ីតអាមីនេទាំង20។ (សម្មតិកម្មទី 3 ត្រឹមត្រូវពីព្រោះចំនួនត្រីធាតុលើសចំនួនអាស៊ីតអាមីនេ។
ដូចនេះ នុយក្លេអូទីត 3 ស្មើ1ត្រីធាតុស្មើ1កូដុង
កំណត់1 អាស៊ីតអាមីនេដែរ។ 1អាស៊ីតអាមីនេទទួលក្រមពីត្រីធាតុ1ឬអាចច្រើន។
ហេតុអ្វីចាំបាច់មានការសំយោគ ARNm ?
បានជាចាំបាច់មានការសំយោគ ARNmព្រោះ ព័ត៌មានសេនេទិចស្ថិតនៅជានិច្ចក្នុងណ្វៃយ៉ូ ឯការសំយោគប្រូតេអ៊ីនធ្វើនៅក្នុងស៊ីតូប្លាស ដូចនេះត្រូវមានម៉ូលេគុលទៅចម្លងក្រមគឺ ARNm ។
បានជាចាំបាច់មានការសំយោគ ARNmព្រោះ ព័ត៌មានសេនេទិចស្ថិតនៅជានិច្ចក្នុងណ្វៃយ៉ូ ឯការសំយោគប្រូតេអ៊ីនធ្វើនៅក្នុងស៊ីតូប្លាស ដូចនេះត្រូវមានម៉ូលេគុលទៅចម្លងក្រមគឺ ARNm ។
See lessដូចម្ដេចដែលហៅថាចលនការចម្លងក្រម?
ចលនការចម្លងក្រម គឺជាការចម្លងតំណលំដាប់នុយក្លេអូទីតលើអង្កត់មួយរបស់ ADN ឱ្យទៅជាតំណលំដាប់រីបូនុយក្លេអូទីតរបស់ ARNm ។
ចលនការចម្លងក្រម គឺជាការចម្លងតំណលំដាប់នុយក្លេអូទីតលើអង្កត់មួយរបស់ ADN ឱ្យទៅជាតំណលំដាប់រីបូនុយក្លេអូទីតរបស់ ARNm ។
See lessតើអង់ស៊ីម ARN ប៉ូលីមេរ៉ាស់មាននាទីអ្វីខ្លះ?
អង់ស៊ីម ARN ប៉ូលីមេរ៉ាស់មាននាទីដូចជា៖ • ទទួលស្គាល់ «សញ្ញាសេនេទិច» នៅលើ ADN ដែលអាចឱ្យចាប់ផ្ដើមនិងបញ្ចប់ការសំយោគ ម៉ូលេគុល ARN នាំសារ ត្រង់កន្លែងជាក់លាក់។ • បើកម៉ូលេគុល ADN ដោយផ្ដាច់សម្ព័ន្ធអ៊ីដ្រូសែនខ្សោយ ដែលភ្ជាប់ច្រវាក់ទាំងពីរ។ • ធ្វើឱ្យមានប៉ូលីមែកម្មនៃនុយក្លេអូទីត : នុយក្លេអូទីតសេរីដែលមានស្កររីបូសចRead more
អង់ស៊ីម ARN ប៉ូលីមេរ៉ាស់មាននាទីដូចជា៖
See less• ទទួលស្គាល់ «សញ្ញាសេនេទិច» នៅលើ ADN ដែលអាចឱ្យចាប់ផ្ដើមនិងបញ្ចប់ការសំយោគ
ម៉ូលេគុល ARN នាំសារ ត្រង់កន្លែងជាក់លាក់។
• បើកម៉ូលេគុល ADN ដោយផ្ដាច់សម្ព័ន្ធអ៊ីដ្រូសែនខ្សោយ ដែលភ្ជាប់ច្រវាក់ទាំងពីរ។
• ធ្វើឱ្យមានប៉ូលីមែកម្មនៃនុយក្លេអូទីត : នុយក្លេអូទីតសេរីដែលមានស្កររីបូសចូលទៅភ្ជាប់នឹងនុយក្លេអូទីតនៃច្រវាក់ម្ខាងរបស់ ADN តាមគោលការណ៍បំពេញបាស A បំពេញ U ហើយ C បំពេញ G T បំពេញ A និង G បំពេញ C ។
ច្រវាក់ ARN m ក៏កើតឡើង ហើយដូចទៅនឹងច្រវាក់ម្ខាងទៀតរបស់ ADN ដែលមិនមែនជាពុម្ភគំរូ។