Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
Start Connecting Your Questions and Answers to the world.
ប្រសិនបើភាគីមិនពេញចិត្តនឹងសេចក្ដីសម្រេចរបស់សាលាដំបូង តើភាគីត្រូវប្ដឹងទៅសាលាជម្រះក្ដីណា ? ហើយតើបណ្ដឹងនោះគេហៅថាបណ្ដឹងអ្វី ?
ប្រសិនបើភាគីមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់សាលាដំបូង ភាគីអាចធ្វើការប្តឹងទៅសាលាឧទ្ធរណ៍ ហើយបណ្ដឹងនោះហៅថា បណ្ដឹងឧទ្ធរណ៍ ។ តែក្នុងករណីដែលភាគីបានព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរមិនប្ដឹងឧទ្ធរណ៍ ភាគីអាចរក្សាសិទ្ធិប្ដឹងទៅតុលាការកំពូលតែម្ដង ហើយបណ្ដឹងនោះហៅថា បណ្ដឹងសាទុក្ខ ។

See lessតើសាលដីកា ជាសេចក្ដីសម្រេចដែលចេញដោយសាលាជម្រះក្ដីមួយណា ?
សាលដីកា ជាសេចក្ដីសម្រេចដែលចេញដោយសាលាឧទ្ធរណ៍ ឬ តុលាការកំពូល ។
សាលដីកា ជាសេចក្ដីសម្រេចដែលចេញដោយសាលាឧទ្ធរណ៍ ឬ តុលាការកំពូល ។
See lessតើសាលក្រម ជាសេចក្ដីសម្រេចដែលចេញដោយសាលាជម្រះក្ដីមួយណា ?
សាលក្រម ជាសេចក្ដីសម្រេចដែលចេញដោយសាលាដំបូងរាជធានី-ខេត្ត ។
សាលក្រម ជាសេចក្ដីសម្រេចដែលចេញដោយសាលាដំបូងរាជធានី-ខេត្ត ។
See lessប្រសិនបើចុងចម្លើយជានីតិបុគ្គល តើដើមចោទត្រូវទៅដាក់ពាក្យបណ្ដឹងនៅសាលាជម្រះក្ដីដែលមានសមត្ថកិច្ចនៅកន្លែងណា ?
គ. ទីតាំងនៃទីស្នាក់ការ ឬទីកន្លែងធ្វើអាជីវកម្ម ។
គ. ទីតាំងនៃទីស្នាក់ការ ឬទីកន្លែងធ្វើអាជីវកម្ម ។
See lessប្រសិនបើចុងចម្លើយជារូបវ័ន្តបុគ្គល តើដើមចោទត្រូវទៅដាក់ពាក្យបណ្ដឹងនៅសាលាជម្រះក្ដីដែលមានសមត្ថកិច្ចនៅកន្លែងណា ?
ខ. លំនៅឋាន ឬទីសំណាក់របស់ចុងចម្លើយ ។
ខ. លំនៅឋាន ឬទីសំណាក់របស់ចុងចម្លើយ ។
See lessតើតុលាការដែលមានសមត្ថកិច្ច មានន័យដូចម្ដេច ?
តុលាការដែលមានសមត្ថកិច្ច មានន័យថាតុលាការដែលអាចចាត់ចែងរឿងក្ដីនោះ ឬ ជាតុលាការដែលអាចទទួលពាក្យបណ្ដឹងដោយស្របច្បាប់ វិនិច្ឆ័យលើរឿងក្ដី ហើយជាអ្នកចេញសាលក្រម ឬសាលដីកាបាន។
តុលាការដែលមានសមត្ថកិច្ច មានន័យថាតុលាការដែលអាចចាត់ចែងរឿងក្ដីនោះ ឬ ជាតុលាការដែលអាចទទួលពាក្យបណ្ដឹងដោយស្របច្បាប់ វិនិច្ឆ័យលើរឿងក្ដី ហើយជាអ្នកចេញសាលក្រម ឬសាលដីកាបាន។
See lessតើសមត្ថកិច្ច មានន័យដូចម្ដេច ?
សមត្ថកិច្ច មានន័យថា ទំហំនៃសិទ្ធិអំណាចដែលអាចអនុវត្តសិទ្ធិជម្រះក្ដី ។
សមត្ថកិច្ច មានន័យថា ទំហំនៃសិទ្ធិអំណាចដែលអាចអនុវត្តសិទ្ធិជម្រះក្ដី ។
See lessតើសមត្ថកិច្ចជំនុំជម្រះរបស់តុលាការ មានន័យដូចម្ដេច ?
សមត្ថកិច្ចជំនុំជម្រះរបស់តុលាការ មានន័យថាការកំណត់នូវការបែងចែងបន្ទុកនៃសិទ្ធិជម្រះក្ដី ។
សមត្ថកិច្ចជំនុំជម្រះរបស់តុលាការ មានន័យថាការកំណត់នូវការបែងចែងបន្ទុកនៃសិទ្ធិជម្រះក្ដី ។
See lessតើតុលាការចែកជាប៉ុន្មានជាន់ ? អ្វីខ្លះ ?
សាលាជម្រះក្ដី ចែកជា២ជាន់ និង៣ថ្នាក់ ដែលមានដូចជាតុលាការជាន់ទាប (សាលាដំបូងរាជធានី-ខេត្ត) និង តុលាការជាន់ខ្ពស់ (សាលាឧទ្ធរណ៍ និង តុលាការកំពូល) ។
សាលាជម្រះក្ដី ចែកជា២ជាន់ និង៣ថ្នាក់ ដែលមានដូចជាតុលាការជាន់ទាប (សាលាដំបូងរាជធានី-ខេត្ត) និង តុលាការជាន់ខ្ពស់ (សាលាឧទ្ធរណ៍ និង តុលាការកំពូល) ។
See lessតើសិទ្ធិជម្រះក្ដី គឺជាសិទ្ធិអំណាចរបស់ស្ថាប័នណា ?
សិទ្ធិជម្រះក្ដី គឺជាសិទ្ធិអំណាចរបស់ស្ថាប័នតុលាការ ។
សិទ្ធិជម្រះក្ដី គឺជាសិទ្ធិអំណាចរបស់ស្ថាប័នតុលាការ ។
See less