vrean.com Latest Questions
Poll Results
No votes. Be the first one to vote.
Participate in Poll, Choose Your Answer.
Poll Results
No votes. Be the first one to vote.
Participate in Poll, Choose Your Answer.
សិទ្ធិនិងករណីយកិច្ចមានទំនាក់ទំនងគ្នាដូចតទៅ៖ • សិទ្ធិនិងករណីយកិច្ចគឺតម្លៃពីរដែលជួយបង្គ្រប់គ្នាទៅវិញទៅមក សិទ្ធិអ្នកដទៃជាមូលដ្ឋាននៃករណីកិច្ចរបស់យើងចំពោះគេ • ឯករណីកិច្ចរបស់អ្នកដទៃជាមូលដ្ឋានឆ្លើយតបទៅនឹងសិទ្ធិរបស់យើង។ បំពេញករណីកិច្ចមួយត្រូវតែមានសិទ្ធិមួយចំនួនក្នុងក្របខណ្ឌស្របច្បាប់ ។ មានតែសិទ្ធិខ្វះករណីយកិច្ចនឹងនាំដល់ភាពអនាធិបតេយ្យផ្ទុយទៅវិញបើមានតែករណីកិច្ចខ្វះសិទ្ធិនោះគឺស្ថិតក្នុងរបបផ្តាច់ការជាក់ជាមិនខានឡើយ។ ដូចនេះ សិទ្ធិនិងករណីកិច្ចត្រូវតែដើរទន្ទឹមគ្នាហើយមានទំនាក់ទំនងគ្នាជាចាំបាច់មិនអាចមានមួយខ្វះមួយឬប្រើជំនួសគ្នាបានឡើយ។
កត្តាឬសគល់ជំរុញឪ្យជនជាតិនេះអាចរួបរួមគ្នា បង្កើតរដ្ឋជ្វីបដ៏ខ្លាំងក្លានេះឡើងវិញបាន ដោយសារមនសិការស្នេហាជាតិ ស្នេហាទឹកដីស្នេហាទឹកដីស្នេហាជាតិសាសន៍ អត្តសញ្ញាណជាតិខ្លួន ដូចជាជនជាតិជ្វីបភាគច្រើនបានប្រកាសថាគេមានសិទ្ធិរស់នៅទឹកដីនេះជាមរតកនៃអាណាចក្ររបស់សេ្ដចខ្លួនឈ្មោះដេវីដ មានរាជធានីយេរូសាលីម ដែលកើតឡើងរាប់បាន់ឆ្នាំមុន គ.ស ។ ម្យ៉ាងទៀតពួកជ្វីបបានរក្សាសាសនា វប្បធម៌និងជំនឿរបស់ខ្លួនដោយសង្ឃឹមថាថ្ងៃណាមួយគេទទួលបានទឹកដីមាតុភូមិព្រះជាម្ចាស់របស់គេមកវិញ ។ លើសពីនេះមេដឹកនាំអ៊ីស្រាអែល បានស្វាគមន៍សម្រាប់សម្រាប់ជនជាតិជ្វីបណាដែលមានបំណងចង់រស់នៅលើទឹកដីរបស់ខ្លួនវិញ ។
រំភាយចំហាយទឹកគឺជាបាតុភូតបាត់បង់ទឹកតាមស្តូម៉ាត។
ឩបសគ្គដែលសាធារណរដ្ឋសូវៀតរូស៊ីបានជួបប្រទះក្រោយបដិវត្តន៍ គឺ ក. ការប្រឆាំងនឹងបដិវត្តន៍ពីខាងក្នុងប្រទេស • ក្នុងរយៈពេលបីឆ្នាំ (១៩១៨១៩២១)សង្រ្គាមផ្ទៃក្នុងមួយបានកើតពាសពេញប្រទេស ។ ពួកប្រឆាំងនឹងបដិវត្តន៍ដែលគេហៅថា “ទ័ពទង់ស” បានបង្កើតឡើងដោយទទួលជំនួយឩបត្ថម្ភយ៉ាងចំហពីពួកសម្ព័ន្ធមិត្តចាស់របស់ស្តេចរូស៊ីក្នុងអំឡុងសង្រ្គាមលោកលើកទី១ • ជាអវសានពួកប្រឆាំងនឹងបដិវត្តន៍បានត្រូវកំទេចទាំងអស់ក្នុងអំឡុងពេលបីឆ្នាំ ។ ខ. អន្តរាគមន៍បរទេស • សម្ព័ន្ធមិត្តចាស់ (បារាំង អង់គ្លេស ) របស់រូស៊ីមិនសប្បាយចិត្តនឹងរូស៊ីដែលស្ថាបនារបបកុំមុយនីសឡើយ គេខិតខំរិះរកគ្រប់ឱកាសដើម្បីធ្វើអន្តរាគន៍កំទេចបដិវត្តន៍ចោល • រដ្ឋាភិបាលសូវៀតរូស៊ីបានប្រើអស់សមត្ថភាពរបស់ខ្លួនដើម្បីវាយកំចាត់សត្រូវគ្រប់ទិសទី ។ កងទ័ពក្រហមសូវៀត ក្រោមការដឹកនាំរបស់លោកត្រួតស្តី បានធ្វើឱ្យបច្ចាមិត្តគ្រប់សមរភូមិដកខ្លួនថយ ...