បានជាកម្លាំងទ័ពអន្ដរជាតិតែងតែជួបនឹកភាពស្មុគស្មាញនៅក្នុងការធ្វើសកម្មភាពមនុស្សធម៌ ឬ រារាំងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសណាមួយលើសកលលោកព្រោះ ៖ • ទាក់ទងនឹងការប្រើប្រាស់កម្លាំងទ័ពច្បាប់និងសិទ្ធិក្នុងការប្រើប្រាស់កម្លាំងទ័ពដើម្បីដោះស្រាយទំនាស់់នៅក្នុងប្រទេស ឬ តំបន់ណាមួយ • ត្រូវមានការយល់ព្រម និងសហប្រតិបត្តិការពីភាគីជម្លោះនៅក្នុងប្រទេសធ្វើសកម្មភាពមនុស្សធម៌បាន • ការមិនសហប្រតិបត្តិការរបសើរដ្ឋភិបាលជាមួយអង្គលារមនុស្សធម៌នានាលើពិភពលោក • ការគាបសង្កត់ទៅលើប្រជាជន ដោយមិនបានផ្ដល់ព័ត៌មានដល់សមាគមន៍អន្ដរជាតិ ។
vrean.com Latest Questions
មូលហេតុដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសរុងរឿងព្រោះ ៖ • ជាប្រទេសមានទឹកដីធំទូលាយ ហើយមានធនធានធម្មជាតិដ៏ច្រើនមហិមា • ធនធានមនុស្ស និងបច្ចេកទេសខ្ពស់ • ទឹកដីសហរដ្ឋអាមេរិកពុំមែន ពុំមែនជាសមរភូមិប្រយុទ្ធនៃសង្រ្គាមលោកលើកទី១ • សហរដ្ឋអាមេរិក ជាអ្នកផលិតអាវុធគ្រប់ធុនសម្រាប់លក់ឱ្យប្រទេសដែលកំពុងធ្វើសង្គ្រាម • សហរដ្ឋអាមេរិក ជាប្រទេសដែលមានប្រាក់ច្រើនសន្ធឹកសម្រាប់ឱ្យប្រទេសទាំងឡាយដែលធ្វើសង្រ្គាមខ្ចីបុល ។ ឩទាហរណ៍ ប្រទេសអង់គ្លេស និងបារាំងដែលធ្លាប់មានប្រាក់ឱ្យប្រទេសដទៃខ្ចីក៏ក្លាយជាកូនបំណុលរបស់សហរដ្ឋអាមេរិកដែរ ។ • មកដល់ឆ្នាំ ១៩១៩ រោងចក្រនៅសហរដ្ឋអាមេរិក លែងប្រើប្រាស់ថាមពលចំហាយទឹកទៀតហើយ គឺគេយកថាមពលប្រេងកាត និងអគ្គិសនីមកជំនួសវិញ ដែលធានាការជឿនលឿនក្នុងឩស្សាហកម្ម • ការរៀបចំការងារថ្មី ...
ស្ថាប័នដែលស្ថិតនៅជាយន្តការអង្គការសហប្រជាជាតិមាន • មហាសន្និបាត • ក្រុមប្រឹក្សាសន្តិសុខ • ក្រុមប្រឹក្សាភិបាល • តុលាការអន្តរជាតិ • លេខាធិការដ្ឋាន • ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ។
a) ការព្យាយាមវេញខ្សែធ្វើឱ្យគ្រួសារគាត់នៅតែទទួលបានប្រាក់ទាបនៅឡើយ បើទោះបីជាគាត់វេញ បានច្រើន និងការសិក្សារបស់គាត់ក៏ចុះខ្សោយ ព្រោះគាត់ត្រូវអត់ងងុយមិនបានរៀនសូត្រ។ b) ការព្យាយាមវេញខ្សែធ្វើឱ្យគ្រួសារគាត់នៅតែទទួលបានប្រាក់ទាបនៅឡើយ បើទោះបីជាគាត់វេញ បានច្រើន ប៉ុន្តែការសិក្សារបស់គាត់នៅតែទទួលបានលទ្ធផលល្អ បើទោះបីជា គាត់ត្រូវអត់ងងុយ មិនបានរៀនសូត្រ។ c) ការព្យាយាមវេញខ្សែធ្វើឱ្យគ្រួសារគាត់ទទួលបានប្រាក់ច្រើនជាងមុន ព្រោះគាត់វេញបានច្រើន ប៉ុន្តែការ សិក្សារបស់គាត់ចុះខ្សោយ ព្រោះគាត់អត់ងងុយមិនបានរៀនសូត្រ។ d) ការព្យាយាមវេញខ្សែធ្វើឱ្យគ្រួសារគាត់ទទួលបានប្រាក់ច្រើនជាងមុន ព្រោះគាត់វេញបានច្រើន ឯការសិក្សា របស់គាត់ទទួលបានលទ្ធផលល្អដូចគ្នា ទោះបីជាគាត់ត្រូវអត់ងងុយយ៉ាងណាក៏ដោយ។
ក្រោយសង្រ្គាមលោកលើកទី២ បានជាសហរដ្ឋអាមេរិកគេចផុតពីការខ្ចេចខ្ចាំខាងសេដ្ឋកិច្ច ពីព្រោះសហរដ្ឋអាមេរិកគឺស្ថិតនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គីឡូម៉ែត្រ ។
ផ្លូវទៅប៊ែកឡាំងខាងលិចត្រូវបានបិទនៅឆ្នាំ ១៩៤៨ ហើយត្រូវបើកឡើងនៅឆ្នាំ ១៩៤៩ ។
បញ្ហាដ៏ស្មុគស្មាញបំផុតនៅក្នុងសកម្មភាពនយោបាយអន្តរជាតិគឺទាក់ទង នឹងការប្រើប្រាស់កម្លាំងទ័ពអំពីច្បាប់និងសិទ្ធិក្នុងការប្រើប្រាស់ដើម្បីដោះស្រាយ ទំនាស់នៅប្រទេស ឬ តំបន់ណាមួយ ។