គុណសម្បត្តិនៃទំនោររបស់បុគ្គលមានប្រយោជន៍ដូចជាៈ • កំណត់បាននូវខ្លឹមសារ និងទឹកមុខ • កំណត់បាននូវកាយវិការប្រកបដោយសីលធម៌ • កំណត់បាននូវតម្លៃសង្គមរបស់មនុស្សម្នាក់ៗ • សំខាន់បំផុតគឺបណ្តុំបណ្តាលទំនោរផ្នែកវិជ្ជាជីវៈប្រកបដោយសីលធម៌ស្ថិរភាពរឹងមាំកម្លាំងខ្លាំក្លា និងប្រសិទ្ធិភាពខ្ពស់។
vrean.com Latest Questions
តាមទ្រឹស្តីជាតិនិយម សីលញាណមានដើមកំណើតមកពីណា៖ • លោកសាបតេសប៊ុយរី និងលោកហ៊ុតសេសុនៈ សីលញាណកើតចេញពីសីលអព្ភន្តរញាណ។ • លោករូស្សូៈ យល់ថាសីលញាណជាសភាវគតិទិព្វនៃអាទិទេព។ សរុបមកសីលញាណពុំមែនកើតឡើងដោយឯកឯង ឬកើតមកពីធម្មជាតិនោះដែរ។ សីលញាណកើតមកពីចិត្តរបស់មនុស្ស និងមានលក្ខណៈខុសគ្នាហើយមានលក្ខណៈស្រដៀងគ្នានឹងចិត្តញាណដែរ។
សិទ្ធិមនុស្ស គឺជាអំណាចខាងសីលធម៌និងអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ការធ្វើ ឬទាមទារអ្វីមួយពីរនរណាម្នាក់។ សិទ្ធិមនុស្សជាអំណាចដែលមិនត្រូវបានគេរំលោភពីព្រោះមនុស្សគ្រប់រូបមិនត្រូវបានគេជាន់ល្បី ឬបង្រ្កាបសោយគ្មានកំហុសខាងលើសីលធម៌ឡើយ។
ដើម្បីបង្ការការជក់បារីរដ្ឋាភិបាលត្រូវមានសកម្មភាពដូចជា ៖ • ដំឡើងជាបន្តបន្ទាប់នូវអត្រាពន្ធដាររបស់ថ្នាំ- ជក់។ • ភ្ជាប់បម្រាបប៉ះពាល់សុខភាពលើកញ្ចប់បារីនិងជាមួយការផ្សាយពាណិជ្ជកម្ម ដោយធ្វើបែបនេះរហូតមានច្បាប់បញ្ឈប់ការផ្សាយពាណិជ្ជកម្មបារីជាស្ថាពរ។ • ពង្រីកចំណេះដឹងអំពីថ្នាំជក់តាមរយៈសកម្មភាពអប់រំសុខភាព បណ្ដាញពត៌មាន និងតាមសៀវភៅសិក្សា។ • ហាមឃាត់ការឃោសនាលក់បារីតាមគ្រប់រូបភាពនិងមធ្យោបាយផ្សេងៗ ។ • បង្កើតច្បាប់ហាមជក់បារីនៅតាមមន្ទីពេទ្យ ភោជនីដ្ឋាន គ្រឹះស្ថានសិក្សា កន្លែងធ្វើការ កន្លែងសារធារណៈផ្សេងៗ…។ • បង្កើតច្បាប់ហាមឃាត់លក់បារីឱ្យក្មេងៗ។
នយោបាយរូស៊ីកម្មរបស់ព្រះចៅអាឡិចសង់ទី២ គឺរំលាយជាតិផ្សេងៗក្នុងចក្រភពឱ្យទៅជាជាតិរូស៊ីទាំងអស់ ។ ដើម្បីឱ្យសម្រេចគោលបំណងនេះព្រះអង្គប្រើមធ្យោបាយដូចជា ៖ • បំបែកបំបាក់ផ្ទៃក្នុងនៃជាតិនីមួយៗ ដែលរស់នៅប្រទេស • បញ្ជូនជនរូស៊ីឱ្យទៅតាំងនិគមជនលើដីដែលរឹបអូសបាននោះ • ធ្វើច្បាប់រឹបអូសដីស្រែចំការរបស់ជនប៊ូឡូញ • បង្ខំឱ្យប្រើភាសារូស៊ីជាផ្លូវការតាមរយៈការអប់រំនៅសាលារៀនជាទូទៅនិងគ្រប់គ្រឹះស្ថានសាធារណៈទាំងឡាយ • រឹតបណ្តឹងផ្នែកសិទ្ធិមនុស្សបំបិទសេរីភាពខាងជំនឿសាសនានិងបង្ខំអ្នកស្រុកឱ្យកាន់សាសនាអរដុកទាំងអស់គ្នា • ទ្រព្យសម្បត្តិ ដីធ្លីរបស់វត្តអារាមដែលពុំមែនអរតូដុកត្រូវដាក់ជាសម្បត្តិរដ្ឋ ។
រុក្ខជាតិគ្មានសរសៃនាំ វាគ្មានជាលិកាដឹកនាំនិងបណ្តូរឧស្ម័នទេកោសិកានីមួយៗរបស់វាបំពេញមុខងារ…
ប្រទេសអូស្រ្តាលីមានទឹកដីធំជាងក៏មិនមែនជាប្រទេសមហាអំណាច ព្រោះ • មានចំនួនប្រជាជនតិច • សេដ្ឋកិច្ចមិនទានរឹងគ្របដណ្តប់លើពិភពលោក • នយោបាយមិនទាន់មានភាពខ្លាំងក្លា • កម្លាំងយោធានៅមានលក្ខណៈទន់ខ្សោយនៅឡើយ…។