Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
Start Connecting Your Questions and Answers to the world.
តើអាជ្ញាធរដែលរំលោភបំពានច្បាប់ត្រូវទទួលទោសដូចពលរដ្ឋទូទៅឬខុសគ្នា?ព្រោះអ្វី?
អាជ្ញាធរដែលរំលោភបំពានច្បាប់ត្រូវទទួលទោសដូចពលរដ្ឋទូទៅដែរតែត្រូវទទួលទោសរដ្ឋបាលបន្ថែមលើទោសព្រហ្មទណ្ឌ និងសំណងរដ្ឋប្បវេណីព្រោះជាបុគ្គលិករដ្ឋត្រូវមានទោសបន្ថែមដែលដឹងច្បាប់ហើយល្មើសច្បាប់។
អាជ្ញាធរដែលរំលោភបំពានច្បាប់ត្រូវទទួលទោសដូចពលរដ្ឋទូទៅដែរតែត្រូវទទួលទោសរដ្ឋបាលបន្ថែមលើទោសព្រហ្មទណ្ឌ និងសំណងរដ្ឋប្បវេណីព្រោះជាបុគ្គលិករដ្ឋត្រូវមានទោសបន្ថែមដែលដឹងច្បាប់ហើយល្មើសច្បាប់។
See lessតើច្បាប់ភូមិបាលបង្កើតឡើងក្នុងគោលបំណងបែបណា?បែងចែកអចលនវត្ថុជាប៉ុន្មាន?អ្វីខ្លះ?ចូររៀបរាប់។
ច្បាប់ភូមិបាលបង្កើតឡើងក្នុងគោលបំណង៖ កំណត់អំពី របប កម្មសិទ្ធិ លើអចលនវត្ថុ ទាំងឡាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ធានាការពារ សិទ្ធិនៃកម្មសិទ្ធិ និង សិទ្ធិ ផ្សេងៗទៀត លើ អចលនវត្ថុស្របតាម បទប្បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ នៃ ព្រះរាជាណាចក្រ កម្ពុជា ។ -អចលនវត្ថុ តាមន័យនៃច្បាប់នេះ មាន ៣ប្រភRead more
ច្បាប់ភូមិបាលបង្កើតឡើងក្នុងគោលបំណង៖
See lessកំណត់អំពី របប កម្មសិទ្ធិ លើអចលនវត្ថុ ទាំងឡាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ធានាការពារ សិទ្ធិនៃកម្មសិទ្ធិ និង សិទ្ធិ ផ្សេងៗទៀត លើ អចលនវត្ថុស្របតាម បទប្បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ នៃ ព្រះរាជាណាចក្រ កម្ពុជា ។
-អចលនវត្ថុ តាមន័យនៃច្បាប់នេះ មាន ៣ប្រភេទគឺអចលនវត្ថុពីកំណើត អចលនវត្ថុពីភ័ព្វវាសនា និង អចលនវត្ថុតាមការកំណត់របស់ច្បាប់ ។
អចលនវត្ថុពីកំណើត មាន ដី ធម្មជាតិ ដូចជា ដីព្រៃ ឈើ ដីកាប់រាន ដីដាំដុះ ដីទុកទំនេរ ឬ មិនអាច ដាំដុះ ដីលិចទឹក ដោយទឹកនៅនឹង ឬ ទឹកហូរ និង សំណង់ ឬ ការរៀបចំទាំងឡាយ ដែលស្ថិតនៅជាប់មួយកន្លែងកើតឡើងដោយអំពើរបស់មនុស្ស ហើយមិនអាចរំកិល ឬ ផ្លាស់ប្ដូរកន្លែងបាន ។
អចលនវត្ថុពីភ័ព្វវាសនា មានវត្ថុដែលជាប់នឹងដី ឬ បញ្ចូលជាមួយសំណង់ទាំងឡាយ ដែលមិនអាចបែកចេញ បានដោយមិនធ្វើឱ្យមានការខូចខាត ឬ មិនដូរសភាពដើម ដូចជា ដើមឈើ ឧបករណ៍ តែង លំអ ជាដើម ។
អចលនវត្ថុតាមការកំណត់របស់ច្បាប់ មាន សិទ្ធិភ ណ្ឌិកទាំងឡាយ លើអចលនវត្ថុ និង ចលនវត្ថុ ទាំងឡាយ ដែលបានកំណត់ដោយច្បាប់ ជា អចលនវត្ថុ ។
តើការបែងចែកកម្មសិទ្ធិបែបនេះផ្តល់គុណប្រយោជន៍អ្វីខ្លះ?
ការបែងចែកកម្មសិទ្ធិបែបនេះផ្តល់គុណប្រយោជន៍ដូចជា៖ កំណត់បានពីកម្មសិទ្ធិណាជាកម្មសិទ្ធិឯកជន មួយណាសមូហភាព មួយណាសាធារណៈ ជៀសវាងការប្រើប្រាស់មិនច្បាស់លាស់នាំឱ្យមានទំនាស់ ឬជម្លោះកើតឡើង កម្មសិទ្ធិករមានសិទ្ធិចាត់ចែងលើទ្រព្យសម្បត្តិដែលខ្លួនកាន់កាប់ គោរពតាមច្បាប់ភូមិបាល។
ការបែងចែកកម្មសិទ្ធិបែបនេះផ្តល់គុណប្រយោជន៍ដូចជា៖
See less កំណត់បានពីកម្មសិទ្ធិណាជាកម្មសិទ្ធិឯកជន មួយណាសមូហភាព មួយណាសាធារណៈ
ជៀសវាងការប្រើប្រាស់មិនច្បាស់លាស់នាំឱ្យមានទំនាស់ ឬជម្លោះកើតឡើង
កម្មសិទ្ធិករមានសិទ្ធិចាត់ចែងលើទ្រព្យសម្បត្តិដែលខ្លួនកាន់កាប់
គោរពតាមច្បាប់ភូមិបាល។
ចូរបង្ហាញពីភាពខុសគ្នាររវាងកម្មសិទ្ធិឯកជន កម្មសិទ្ធិសមូហភាព និងកម្មសិទ្ធិសាធារណៈ។
បង្ហាញពីភាពខុសគ្នាររវាងកម្មសិទ្ធិឯកជន កម្មសិទ្ធិសមូហភាព និងកម្មសិទ្ធិសាធារណៈ។ កម្មសិទ្ធិឯកជន ជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គល ឬនីតិបុគ្គលសម្រាប់កាន់កាប់។ កម្មសិទ្ធិសមូហភាព ជាកម្មសិទ្ធិរបស់វត្ត និងអចលនវត្ថុរបស់ជនជាតិដើមភាគតិច។ កម្មសិទ្ធិសាធារណៈ ជាទ្រព្យសម្បត្តិដែលគ្រប់់គ្រងថែរក្សាដោយរដ្ឋដើម្បីRead more
បង្ហាញពីភាពខុសគ្នាររវាងកម្មសិទ្ធិឯកជន កម្មសិទ្ធិសមូហភាព និងកម្មសិទ្ធិសាធារណៈ។
See less កម្មសិទ្ធិឯកជន ជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គល ឬនីតិបុគ្គលសម្រាប់កាន់កាប់។
កម្មសិទ្ធិសមូហភាព ជាកម្មសិទ្ធិរបស់វត្ត និងអចលនវត្ថុរបស់ជនជាតិដើមភាគតិច។
កម្មសិទ្ធិសាធារណៈ ជាទ្រព្យសម្បត្តិដែលគ្រប់់គ្រងថែរក្សាដោយរដ្ឋដើម្បីប្រយោជន៍សាធារណៈទូទៅ។
តើបុគ្គលដែលរំលោភលើកម្មសិទ្ធិអ្នកដ៌ទៃ ត្រូវទទួលទោសដូចម្តេច?
បុគ្គលដែលរំលោភលើកម្មសិទ្ធិអ្នកដ៌ទៃ ត្រូវទទួលទោសពិន័យជាប្រាក់ផង ដាក់ពន្ធនាគារផងទៅតាមស្ថាននៃទំងន់ទោសដែលគេបានប្រព្រឹត្ត។
បុគ្គលដែលរំលោភលើកម្មសិទ្ធិអ្នកដ៌ទៃ ត្រូវទទួលទោសពិន័យជាប្រាក់ផង ដាក់ពន្ធនាគារផងទៅតាមស្ថាននៃទំងន់ទោសដែលគេបានប្រព្រឹត្ត។
See lessតើការទន្រ្ទានយកដីព្រៃដែលគ្មានម្ចាស់ ចាត់ទុកថាជាការល្មើសច្បាប់ដែរឬយ៉ាងណា?ហេតុអ្វី?
ការទន្រ្ទានយកដីព្រៃដែលគ្មានម្ចាស់ ត្រូវចាត់ទុកថាជាការល្មើសច្បាប់ ព្រោះរាល់កម្មសិទិ្ធបែបនេះត្រូវបានចាត់ទុកជាកម្មសិទ្ធិឯកជនរបស់រដ្ឋ ពលរដ្ឋមិនមានសិទ្ធិក្នុងការទន្រ្ទានយកដោយឯងៗឡើយ លុះត្រាតែមានការយល់ព្រមពីភាគីរដ្ឋតាមលក្ខខណ្ឌណាមួយដែលមានចែងក្នុងច្បាប់។

See lessតើរដ្ឋអាចកាន់កាប់កម្មសិទ្ធិពលរដ្ឋបានដែរឬទេ? ព្រោះអ្វី?
រដ្ឋមិនអាចកាន់កាប់កម្មសិទ្ធិពលរដ្ឋទេ ប្រសិនបើកម្មសិទ្ធិនោះជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋដែលមានកំណត់ក្នុងច្បាប់ត្រឹមត្រូវ។តែក្នុងករណីដែលមិនមានក្នុងច្បាប់ហើយពលរដ្ឋកាន់កាប់ទាំងបំពាន មិនច្បាស់លាស់ រដ្ឋមានសិទ្ធិដាក់ជាកម្មសិទ្ធិឯកជនរបស់រដ្ឋបាន។

See lessតើសកម្មភាពនៃការប៉ះពាល់កម្មសិទ្ធិអាចជាទង្វើរបស់អ្នកណាខ្លះ?
ការប៉ះពាល់កម្មសិទ្ធិអាចជាទង្វើរបស់អាជ្ញាធរមានសមត្ថកិច្ច ឬ ជាទង្វើរបស់សាមញ្ញជន ដែលធ្វើដោយម្នាក់ឯង ឬ ដោយផ្សំគំនិតជាមួយភ្នាក់ងាររបស់អាជ្ញាធរ ។
ការប៉ះពាល់កម្មសិទ្ធិអាចជាទង្វើរបស់អាជ្ញាធរមានសមត្ថកិច្ច ឬ ជាទង្វើរបស់សាមញ្ញជន ដែលធ្វើដោយម្នាក់ឯង ឬ ដោយផ្សំគំនិតជាមួយភ្នាក់ងាររបស់អាជ្ញាធរ ។
See lessតើអំពើណាខ្លះដែលចាត់ទុកថាប៉ះពាល់កម្មសិទ្ធិ និងសិទ្ធិស្របច្បាប់លើអចលវត្ថុ?
អំពើដែលចាត់ទុកថាប៉ះពាល់កម្មសិទ្ធិ និងសិទ្ធិស្របច្បាប់លើអចលវត្ថុមានដូចជា៖ - រាល់អំពើប្រព្រឹត្តដោយជាក់ស្ដែង រំលោភកាន់កាប់អចលនវត្ថុដោយចេតនា ដោយមិនទទួលស្គាល់ប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី - រាល់អំពើប្រព្រឹត្តដោយជាក់ស្ដែង រារាំងអ្នកកាន់កាប់ដោយសន្តិភាព ឬ ភោគី នៃទ្រព្យមួយនៅក្នុងតំបន់មិនទាន់មានប្លង់សុរិយោដី ដែលRead more
អំពើដែលចាត់ទុកថាប៉ះពាល់កម្មសិទ្ធិ និងសិទ្ធិស្របច្បាប់លើអចលវត្ថុមានដូចជា៖
See less– រាល់អំពើប្រព្រឹត្តដោយជាក់ស្ដែង រំលោភកាន់កាប់អចលនវត្ថុដោយចេតនា ដោយមិនទទួលស្គាល់ប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី
– រាល់អំពើប្រព្រឹត្តដោយជាក់ស្ដែង រារាំងអ្នកកាន់កាប់ដោយសន្តិភាព ឬ ភោគី នៃទ្រព្យមួយនៅក្នុងតំបន់មិនទាន់មានប្លង់សុរិយោដី ដែលរបបកម្មសិទ្ធិមិនទាន់បានពង្រឹងជាស្ថាពរតាមបញ្ញត្តិ នៃច្បាប់នេះ – រាល់ការចូលកាន់កាប់មិនត្រឹមត្រូវតាមច្បាប់ ឬ មិនប្រក្រតីលើអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមិនស្របតាមមាត្រា ១៧មាត្រា ១៨ និងមាត្រា ១៩ នៃច្បាប់នេះ
– រាល់ការបំប្លែងពីសម្បទានមកជាកម្មសិទ្ធិ លើកលែងសម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម ។
តើសំណងរដ្ឋប្បវេណីជាអ្វី?
សំណងរដ្ឋប្បវេណីជា សំណងសម្រាប់ជួសជុលការខូចខាត ឬសំណងជំងឺចិត្តដល់ជនរងគ្រោះ។
សំណងរដ្ឋប្បវេណីជា សំណងសម្រាប់ជួសជុលការខូចខាត ឬសំណងជំងឺចិត្តដល់ជនរងគ្រោះ។
See less