របរកសិកម្មនិងនេសាទនៅសម័យអង្គរ ៖ ប្រជារាស្រ្ដខ្មែរភាគច្រើនប្រកបរបរកសិកម្មនិងនេសាទ ។ ក. របបកសិកម្ម ទំនាបនៅជុំវិញបឹងទន្លេសាប ពុំមានផ្ទៃដីធំធេងប៉ុន្មានទេ តែជាដីសម្បូរជីជាតិ ។ ដីទំនាបមួយភាគធំត្រូវលិចទឹកនៅរដូវវស្សា ប្រជារាស្រ្ដយើងអាចធ្វើស្រែបានតែនៅរដូវប្រាំងប៉ុណ្ណោះ ។ ប៉ុន្ដែតំបន់ខ្លះគេធ្វើស្រូវឡើងទឹក ឬស្រួវពង្រោះដែលឪ្យផលពីរ ឬ បីដងក្នុងមួយឆ្នាំ ។ ចំណែកដិស្ថិតនៅតំបន់ខ្ពស់ គេធ្វើស្រូវវស្សា ដោយពឹងផ្អែកលើទឹកភ្លៀង ប្រព័ន្ធប្រលាយ ឬ ជារាស្រ្ដខ្មែរបានគ្រប់គ្រាន់ ហើយអាចធានចំពោះចំណាយផ្សេងៗរបស់ពលរដ្ឋទៀតផង ។ ...
vrean.com Latest Questions
លោកឧត្ដមសេនីយ៍ ដឺ ហ្គោល បានបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅក្នុងឆ្នាំ១៩៤៤ ដែលមានសមាភាពចម្រុះមកពីគណបក្សដែលតស៊ូក្នុងសម័យសង្រ្គាម រំដោះជាតិ រួមមានគណបក្សសង្គមនិយមគណបក្សកុំមុយនីស្កនិងគណបក្សចលនា សាធារណរដ្ឋប្រជាជន ។
ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ដោយអង្គការយូណេស្កូ (UNESCO) ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakov ប្រទេសប៉ូឡូញ ។
លោកឧមត្តសេនីយ៍ ដឺ ហ្គោល ចង់បានរបបនយោបាយមួយ ដែលប្រគល់តួនាទី ទូលំទូលាយដល់ប្រធានាធិបតី ។ រដ្ឋធម្មនុញ្ញទី ៣ ទុកប្រធានាធិបតីជាតំណែងកិត្តិយសចំពោះការដឹកនាំនយោបាយរដ្ឋគឺជាតួនាទី នាយករដ្ឋមន្ដ្រីដែលជ្រើសតាំងដោយសភា ។ ការដឹកនាំប្រទេសគឺជាតួនាទី របស់គណបក្សកុំមុយនីស្ដ គណបក្សសង្គម និយម និងគណបក្សចលនា ។
បានជាសាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឬ អាឡឺម៉ង់ខាងកើត មានការធ្លាក់ចុះខាងសេដ្ឋកិច្ចពីព្រោះ ៖ • សក្តានុពលនៃសន្ទុះសេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីចម្រើនយ៉ាងខ្លាំងដែលជាហេតុអូសទាញប្រជាជនអាឡឺម៉ង់ខាងកើតឪ្យភាសខ្លួនមកកាន់អាឡឺម៉ង់ខាងលិចដើម្បីស្វែងរកការងារ និងសុភមង្គលថ្មី ។ • ការស្រែកឃ្លាននៃសេរីភាពដោយសារតែយុវជនបញ្ញាវ័ន្ដកម្មករជំនាញៗបានភាសខ្លួនចេញពីអាឡឺម៉ង់ខាងកើត ។
ដីកសិករនៅប៉ូឡូញត្រូវគេរៀបចំឡើងជា២ ប្រភេទហើយប្រភេទ នីមួយៗមានលក្ខណៈដូចជា៖ នៅតំបន់នៅខាងជើងគឺជាដីសើមពុំសូវមានជីជាតិជាវាលទំនាបមួយផ្នែកគ្របដណ្ដប់នៅ ដោយព្រៃនិងមួយផ្នែកទៀតអំណោយផលទៅដល់ដំណាំដំឡូងបារាំង និងចិញ្ចឹមជ្រូក ។ នៅតំបន់ខាងត្បូងជាដីសម្បូរទៅដោយជីជាតិល្អ គេដាំស្រូវសាឡី បេតារ៉ាវ ស្ករ និងបន្លែ ។