vrean.com Latest Questions
លោកឧមត្តសេនីយ៍ ដឺ ហ្គោល ចង់បានរបបនយោបាយមួយ ដែលប្រគល់តួនាទី ទូលំទូលាយដល់ប្រធានាធិបតី ។ រដ្ឋធម្មនុញ្ញទី ៣ ទុកប្រធានាធិបតីជាតំណែងកិត្តិយសចំពោះការដឹកនាំនយោបាយរដ្ឋគឺជាតួនាទី នាយករដ្ឋមន្ដ្រីដែលជ្រើសតាំងដោយសភា ។ ការដឹកនាំប្រទេសគឺជាតួនាទី របស់គណបក្សកុំមុយនីស្ដ គណបក្សសង្គម និយម និងគណបក្សចលនា ។
បានជាសាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឬ អាឡឺម៉ង់ខាងកើត មានការធ្លាក់ចុះខាងសេដ្ឋកិច្ចពីព្រោះ ៖ • សក្តានុពលនៃសន្ទុះសេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីចម្រើនយ៉ាងខ្លាំងដែលជាហេតុអូសទាញប្រជាជនអាឡឺម៉ង់ខាងកើតឪ្យភាសខ្លួនមកកាន់អាឡឺម៉ង់ខាងលិចដើម្បីស្វែងរកការងារ និងសុភមង្គលថ្មី ។ • ការស្រែកឃ្លាននៃសេរីភាពដោយសារតែយុវជនបញ្ញាវ័ន្ដកម្មករជំនាញៗបានភាសខ្លួនចេញពីអាឡឺម៉ង់ខាងកើត ។
ដីកសិករនៅប៉ូឡូញត្រូវគេរៀបចំឡើងជា២ ប្រភេទហើយប្រភេទ នីមួយៗមានលក្ខណៈដូចជា៖ នៅតំបន់នៅខាងជើងគឺជាដីសើមពុំសូវមានជីជាតិជាវាលទំនាបមួយផ្នែកគ្របដណ្ដប់នៅ ដោយព្រៃនិងមួយផ្នែកទៀតអំណោយផលទៅដល់ដំណាំដំឡូងបារាំង និងចិញ្ចឹមជ្រូក ។ នៅតំបន់ខាងត្បូងជាដីសម្បូរទៅដោយជីជាតិល្អ គេដាំស្រូវសាឡី បេតារ៉ាវ ស្ករ និងបន្លែ ។