សមូភាពវូបនីយកម្ម គឺគោលនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជាប្រជាធិបតេយ្យ។ គោលនយោបាយនេះបានធ្វើប៉ះពាល់មកលើគ្រួសារខ្មែរដូចជា៖ ក្រុមគ្រួសារត្រូវបានបំបែកចេញពីគ្នា ហើយប្រជាជនត្រូវបានចាត់តាំងទៅតាមក្រុមនីមួយៗ ប្ដីត្រូវបានបំបែកចេញពីប្រពន្ធ កូនក្មេងត្រូវបំបែកចេញពីឪពុកម្ដាយ ហើយត្រូវបានចាត់តាំងឪ្យទៅធ្វើការនៅជំរំផ្សេងៗគ្នា។
vrean.com Latest Questions
ពីឆ្នាំ ១៩៦៧ ដល់ឆ្នាំ ១៩៦៨ សេដ្ឋិកិច្ចកម្ពុជាមានការរាំងស្ទុះនេះដោយសារមូលហេតុដូចជា៖ • ការបាត់បង់ប្រាក់ចំណូលដែលជាលទ្ធផលនៃការរត់ពន្ធ • ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ • ការចំណាយខ្វះតុល្យភាព • ទិន្នផលកសិកម្មកម្រិតទាប ដោយសារតែប្រព័ន្ធធារាសាស្រ្ដប្រសិទ្ធភាព។
ជីវិតរស់នៅរបស់ប្រជាជនកម្ពុជាក្នុងរបបប៉ុល ពតជួយប្រទះបញ្ហា៖ • គ្មានសិទ្ធសេរីភាព • ធ្វើពលកម្មហួសកម្លាំង ហូបមិនគ្រប់គ្រាន់ គ្មានជម្រក គ្មានសម្លៀកបំពាក់ • ទារុណកម្មកាប់សម្លាប់ដោយគ្មានការជំនុំជំរះ។
បានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកបានទម្លាប់គ្រាប់៥២ (B-52) យ៉ាងខ្លាំងមកលើប្រទេសកម្ពុជាគឺដោយសារតែសហរដ្ឋអាមេរិក ខ្លាចប្រទេសវៀតណាមខាងត្បូងដែលអាច ឪ្យកងទ័ពអាមេរិកមិនអាចដកខ្លួនពីវៀតណាមបាន។ ការទម្លាប់នេះបានចាប់ផ្ដើម ពីថ្ងៃទី០៦ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែសីហាឆ្នាំ១៩៧៣។
ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសាធារណរដ្ឋខ្មែរ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៧០ ហើយរស់រានបានដោយសារតែជំនួយ យោធា ពីសហរដ្ឋអាមេរិក។ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសារធាតុរដ្ឋខ្មែរ នៅថ្ងៃ០៩ ខែតុលា ឆ្នាំ ១៩៧០ហើយរស់រាន បានដោយសារតែ ជំនួយ យោធា ពីសហរដ្ឋអាមេរិក។
ក្រោយពីកាន់កាប់ទីក្រុងព្រៃនគរ ពួកបារាំងមានបំណងឡើងតាមទន្លេមេគង្គចូលទៅកាន់ប្រទេសចិនប៉ែនខាងត្បូង។ ប៉ុន្ដែត្រូវបានទទួលបរាជ័យ គឺដោយសារទន្លេមេគង្គមានឧបសគ្គច្រើនមិនអាចធ្វើដំណើរបានដូចដែលអ្វីគ្រោងទុកឡើយ។
វិបត្តិអ៊ុលស្ទ័រជាវិបត្តិសម្រាប់ប្រទេសអង់គ្លេស។ ប្រទេសអង់គ្លេសដោះស្រាយដូចជា៖ អង់គ្លេសដោះស្រាយដោយរដ្ឋាភិបាលអង់គ្លេសបានបើកសេដ្ឋកិច្ចចរចារជាមួយចលនាកងទ័ពសាធារណៈរដ្ឋអៀរឡង ដើម្បីបញ្ចប់ជំលោះនៅទីក្រុងបែលហ្វាលនៅឆ្នាំ១៩៩៨។ វិបត្តិនេះបានបញ្ចប់ដោយអង់គ្លេសបានបង្កើតរដ្ឋាភិបាលមួយដែលមានសមាជិកពីនិកាយ។
លោកស្រីម៉ាការេត ថាច់ឆឺ ជាប់ឆ្នោតជានាយករដ្ឋមន្ដ្រីអង់គ្លេសពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩០។ គាត់បានដោះស្រាយបញ្ហាដូចជា៖ • វិបត្តិប្រេងទៀតថ្លៃ • ធ្វើឪ្យមានការគាំទ្រពីគណបក្សប្រឆាំង • វិបត្តិសេដ្ឋកិច្ច • អតិថរណា។
ព្រះរាជាដែលបានពឹងបារាំងឪ្យមកធ្វើជាអាណាព្យាបាលលើខ្មែរ គឺព្រះបាទ អង្គឌួងដើម្បីជួយការងពារទឹកដីខ្មែរ។
ប្រទេសអាឡឺម៉ង់ត្រូវបានបែកបាក់ជាពីរនៅថ្ងៃទី១២ ខែសីហា ឆ្នាំ ១៩៤៨ដោយសារ៖ • ការប្រឈមដាក់គ្នារវាងមហាអំណាចឋទាំងពីរ រួមមានសហភាពសូរៀត និងសហរដ្ឋអាមេរិក • សន្និសីទក្រុងយ៉ាលតាបែងចែកប្រទេសអាឡឺម៉ង់ជាបួនតំបន់ត្រួតត្រា ដើម្បីកុំឪ្យប្រទេសនេះមានលទ្ធភាពបង្កសង្គ្រាមទៀត។