និមិត្តសញ្ញាអាស៊ាន និងទង់អាស៊ានតំណាងឪ្យសមាគមអាស៊ានមួយ ដែលមានស្ថិរភាព សន្ដិភាព រួបរួមគ្នាស និងប្រកបដោយថាមពល។ ពណ៌របស់និមិត្តសញ្ញា និងទង់អាស៊ានមានពណ៌ ខៀវ ក្រហម ស និង ពណ៌លឿន ដែលពណ៌ទាំងអស់នេះតំណាងឪ្យពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសសមាជិកទាំងអស់។ អត្ថន័យនៃពណ៌នីមួយៗគឺ៖ • ពណ៌ខៀវ តំណាងឪ្យសន្ដិភាព និងស្ថិរភាព។ • ពណ៌ក្រហម តំណាងឪ្យសេចក្ដីក្លាហាន និងភាពស្វាហាប់ ថាមពល។ • ពណ៌ស តំណាងឪ្យភាពបរិសុទ្ធ ស្អាតស្អំ។
vrean.com Latest Questions
ថ្ងៃដែលកំណត់ជាទិវាអាស៊ានគឺថ្ងៃទី០៨ ខែសីហា។
ទស្សនៈវិស័យអាស៊ានឆ្នាំ ២០២០ ធ្វើឡើងនៅកូឡាឡាំពួ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៧។
ទស្សនៈវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ ២០២០គឺ៖ • ការឯកភាពគ្នានៃប្រជាជាតិអាស៊ីអាគ្នេយ៍ • ភាពជាដៃគូដៃកិច្ចអភិវឌ្ឍន៍ប្រកបដោយថាមពល • សហគមន៍មួយដែលជាសង្គមចេះយកអាសាគ្នា • អាស៊ានដែលសម្លឹងមើលទៅខាងក្រៅ។
បានជានៅកំឡុងទស្សវត្សឆ្នាំ៦០ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដាច់ទំនាក់ទំនងការទូតជាមួយវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិកគឺដោយសារ៖ • ប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹត • សហរដ្ឋអាមេរិកគាបសង្កត់ផ្នែកសេដ្ឋកិច្ច និងហរិញ្ញវត្ថុដោយផ្ដាច់ជំនួយ • សហរដ្ឋអាមេរិករិះរកគ្រប់មធ្យោបាយអូសទាញកម្ពុជាជាចូលប្លុកសេរី • ថៃឈ្លានកម្ពុជា៦លើក • វៀតណាមឈ្លានពានកម្ពុជា២៩លើក។
ប្រាសាទសំបូរព្រៃគុក បានកសាងឡើងដោយព្រះបាទឥសានវ័រ្មន៍ទី១។ រាជធានីមានឈ្មោះថា ឥសានបុរៈ។
ការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុក ជាបេតិបតេយ្យពិភពលោកផ្ដល់ប្រយោជន៍ជាច្រើនដូចជា ៖ • ទទួលបានធនធានថវិកា និងបច្ចេកទេស • ពិភពលោកជួយអភិរក្ស ការពារថែរក្សា • ជួយផ្សព្វផ្សាយឪ្យកាន់តែល្បីល្បាញលើសកលលោក • លើលស្ទួយសម្បត្តិវប្បធម៌និងកិត្តយសជាតិខ្មែរ • ផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋតាមរយៈការស្នាក់នៅ ហូបចុក ការលក់ដូរ ដឹកជញ្ជូន អ្នកនាំភ្ញៀវ • សេវាកម្មទេសចរណ៍ដទៃទៀត • ទាក់ទាញអ្នកវិនិយោគទុនបរទេសឪ្យមកវិនិយោគទុនលើវិស័យឧស្សាហកម្មគ្មានផ្សែងៗនៅកម្ពុជា។
សន្និសីទក្រុងសឺណែវឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀងសម្រាប់កម្ពុជាដូចជា៖ • បញ្ឈប់ការឈប់បាញ់នៅកម្ពុជា • សេចក្ដីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងការបោះឆ្នោតភិបាលកម្ពុជាទាក់ទង់និងសម័្ពន្ធយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឧបត្ថត្ភកម្លាំងយោធាបរទេស។ • សេចក្ដីប្រកាសរបស់រដ្ឋាភិបាលបារាំងស្ដីពីការដកទ័ពបារាំងចេញទឹកដីឥណ្ឌូចិននិងគោរពដល់ឯករាជ្យនៃប្រទេសឥណ្ឌូចិន។
សង្រ្គាមស៊ីវិលបណ្ដាលឪ្យខូចខាតដូចជា៖ • បំផ្លាញគេឈ្មោះរបស់ខ្មែរនិងក្ដីសុខរបស់រាស្រ្ដ ប្រជាជនព្រាក់ប្រាសគ្រួសារ • បំផ្លាញហេដ្ឋារចនាសម័្ពន្ធនិងអាយុជីវិតមនុស្សសត្វ • បំផ្លាញគ្រឹះស្ថានសិក្សា សិស្សមិនអាចទៅរៀនសូត្រ គ្មានការងារធ្វើ • អសន្ដិភាព ចោរកម្ម អនាធិបតេយ្យ អំពើហិង្សា ទុរភិក្ស និងជំងឺ • បង្កអំពើស៊ីសំណូក ពុករលួយ បក្សពួក និងបង្ខំឪ្យធ្វើទាហ៊ាន • បង្កឪ្យមានពួកទមិឡគ្មានសាសនាខ្មែរក្រហមរបបប៉ុន ពត • រាស្រ្ដខ្មែរ១លាននាក់ស្លាប់ ផ្លូវថ្នល់៧០%-៨០% រងការបំផ្លេចបំផ្លាញ វាលស្រែសុទ្ធតែមិនបំផ្លាញរោងចក្រអស់៧៥%។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់មានរយៈពេល០៥ ឆ្នាំម្ដង។ ប្រទេសកម្ពុជាឆ្លងកាត់ការបោះឆ្នោតកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់បានចំនួន៤លើករួចមកហើយគឺ៖ • អាណត្តិទី១ គឺថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០០២ • អាណត្តិទី២ ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០០៧ • អាណត្តិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ • អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៧។