សម្តេចនរោត្តមសីហនុនិងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ ១៩៤៩ ដោយសារព្រឹត្តការណ៍នៅឆ្នាំ១៩៤៩កងទ័ពខ្មែរឥស្សរៈបានពង្រឹកតំបន់កាន់កាប់របស់ខ្លួននៅលើផ្ទៃដី១ភាគ៣នៃផ្ទៃប្រទេសទាំងមូលដែលមានប្រជាជនចំនួនប្រហែល១លាននាក់រស់នៅ ។
vrean.com Latest Questions
គណបក្សចាញ់ឆ្នោត ត្រូវតែប្រគល់អំណាចឲ្យគណបក្សឈ្នះឆ្នោតជាដាច់ខាត ព្រោះថា ការប្រគល់អំណាចឲ្យនោះ គ្រាន់តែជាការប្រគល់ឲ្យបណ្តោះអាសន្នតែប៉ុណ្ណោះ។ ថ្ងៃក្រោយគណបក្សចាញ់អាចមានឳកាសត្រឡប់មកកាន់អំណាចវិញនៅពេលបោះឆ្នោតលើកក្រោយ។
ក.មិនសូវយល់សំនួរ ខ.មិនយល់សំនួរទាល់តែសោះ គ.ក្រដាសប្រាក់ ដែលមានការរៀបចំតាមប្រភេទរួចហើយ មានភាពពិបាកក្នុងការចាយវាយ បើធៀបទៅនឹងក្រដាសប្រាក់ ដែលមិនទាន់បានបានរៀបចំ ឃ.ក្រដាសប្រាក់ ដែលមានការរៀបចំតាមប្រភេទរួចហើយ មិនមានភាពងាយស្រួលក្នុងការចាយវាយទេ
បរិស្ថានធម្មជាតិលើសកលលោកទទួលការគំរាមកំហែងដូចជា៖ • ការបំពុលអាកាស ដែលកើតឡើងដោយកាកសំណល់ពីរោងចក្រ និងផ្សែងយានយន្ត • ការបាត់បង់ស្រទាប់អូសូន ដែលបណ្តាលមកពីសារធាតុពុលពីកាកសំណល់ពីរោងចក្រ • ការឡើងកំដៅផែនដីដែលបង្កគ្រោះថ្នាក់ដល់ការវាស់នៅលើផែនដី • ការធ្វើឲ្យទឹកកខ្វក់ ដោយកាកសំណល់ផ្សេងៗ • ការចោលសំរាមជាកាកសំណល់ពីរោងចក្រដែលនាំឲ្យខូចបរិស្ថាន នៅក្នុងទឹក និងលើគោក • ការធ្វើឲ្យរិចរិលនៃស្រទាប់ដីដោយការប្រើប្រាស់ជីមិនសមស្រប • ការកាប់បំផ្លាញព្រៃឈើធ្វើឲ្យបាត់បង់ជីវចម្រុះលើដី ។
ប្រទេសដែលប្រកាន់យកប្រព័ន្ធឯកបក្ស គឺតម្រូវឱ្យមានគណបក្សនយោបាយតែមួយគត់សម្រាប់ដឹកនាំរដ្ឋាភិបាល។ប្រទេសដែលមានគណបក្សនយោបាយតែមួយភាគច្រើនជាប្រទេសដែលប្រកាន់យកលទ្ធិកុម្មុយនីស្ត ឬលទ្ធិផ្តាច់ការ។ តើប្រព័ន្ធនយោបាយបែបនេះផ្តល់គុណសម្បត្តិអ្វីខ្លះ បានជាប្រទេសមួយចំនួនប្រកាន់យក?
បានជាសេដ្ឋកិច្ចអាមេរិករីកចម្រើនខ្លាំងនៅក្រោយសង្គ្រាមលោកលើកទី១ព្រោះ៖ • ប្រទេសនៅអឺរ៉ុបត្រូវស្តារសេដ្ឋកិច្ចខ្លួនឡើងវិញដែលខូតខាតដោយសារសង្គ្រាម ហើយពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ កម្ចីពីសហរដ្ឋអាមេរិក ។ • សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំសេដ្ឋកិច្ចដោយសារសង្គ្រាម ។ • នៅដើមឆ្នាំ១៩២០ ប្រទេសនៅអឺរ៉ុបបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន១០ពាន់លានដុល្លារ ។ • ទំនិញអាមេរិកបានហូរចូលទៅក្នុងទ្វីបអឺរ៉ុបគិតជាទឹកប្រាក់៧ពាន់លានដុល្លារក្នុង១ឆ្នាំ។ • ប្រជាជនអាមេរិកប្រឹងប្រែងពង្រឹកវិស័យកសិកម្ម ដើម្បីបំពេញសេចក្តីត្រូវការក្រៅប្រទេស។ • រោងចក្រឩស្សាហកម្មខិតខំផលិតឲ្យទាន់តម្រូវការទីផ្សារដូចជារថយន្តវិទ្យុនិងមុនទំនិញផ្សេងៗ ជាច្រើនទៀត។
ក.មិនសូវយល់សំនួរ ខ.មិនយល់សំនួរទាល់តែសោះ គ.វិធីផ្សេងៗទៀត ដែលអ្នកវិទ្យាសាស្ត្របានធ្វើចំណែកថ្នាក់នៃរូបធាតុមាន ធាតុ និងល្បាយ។ ឃ.វិធីផ្សេងៗទៀត ដែលអ្នកវិទ្យាសាស្ត្របានធ្វើចំណែកថ្នាក់នៃរូបធាតុមាន សមាសធាតុ និងល្បាយ។