vrean.com Latest Questions
ពិភពលោកសព្វថ្ងៃកំពុងជួបប្រទះនឹងបញ្ហាធំៗដូចតទៅ ៖ • បញ្ហាបរិស្ថាន រញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ កំណើនកម្ដៅ រាំងស្ងួត • បញ្ហាកំណើនប្រជាជន កង្វះអនាម័យ បញ្ហាជំងឺ បញ្ហាសុខភាព • បញ្ហាអន្ដោប្រវេសន៍ មានចំណាកស្រុក កើនចលាចល មានបញ្ហាប្រកាន់ជំនឿ • បញ្ហាសន្ដិសុខស្បៀង ស្បៀងឡើងថ្លៃ បញ្ជាឥទ្ធិពលបដិវត្តន៍ • បញ្ហាភេរវកម្មអន្តរជាតិសង្រ្គាម បង្កើតចលាចលសង្គម ការកាប់សម្លាប់ និងការជួញដូរមនុស្ស គ្រឿងញៀន…។
ទំនាក់ទំនងរវាងសិទ្ធិ សេរីភាព និងច្បាប់មនុស្សត្រូវមានសិទ្ធិ និងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ពណ៍សម្បុរ ភេទ ភាសា ជំនឿនិន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។ រីឯ ច្បាប់ ជានិយាមជាកាតព្វកិច្ចបំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម ។ ដូច្នេះការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលិកម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយគឺ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
ក្រោយសង្រ្គាមលោកលើកទី ២ប្រទេសឆេកូស្លូវ៉ាគីគឺប្រកាន់នយោបាយបែបកុំមុយនីស ។
បុណ្យភ្ជុំបិណ្ឌមានលក្ខណៈពិសេស ៣ យ៉ាងគឺ ៖ ១. ដើម្បីឩទ្ទិសកុសលផលបុណ្យជូនចំពោះពួកប្រេតមានមាតតា បិតា ញាតិកាប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោកទោះទៅកើតនៅទីណាជាអ្វីក៏ដោយ ។ គោលដៅនៃបុណ្យភ្ជុំបិណ្ឌនេះគឺធ្វើឡើងដើម្បីឩទ្ទិសចំពោះពួក ប្រេតទាំងអស់ដែលបានស្លាប់ទៅ ទោះកើតជាអ្វីក៏ដោយ ក៏ឱ្យរួចដោះកម្មពៀរបាន ហើយទៅកើតក្នុងឋានសុគិតភពសុខចម្រើជាភយ្យោភាពតទៅ ។ ២. ដើម្បីឱ្យបានសុខចម្រើនសិរិសួស្តីដែលកើតពីផលទាននៃបុណ្យភ្ជុំបិណ្ឌដល់ខ្លួន និងសង្គមគ្រួសារមនុស្សគ្រប់រូបទោះល្អឬអាក្រក់តែងប្រាថ្នាចង់បានសុខចម្រើន មិនចង់ជួយសេចក្តីទុក្ខឡើងប៉ុន្តែសុខឬទុក្ខជាសភាវៈពិតស្តែងចេញតាមអំពើឬសកម្មភាពរបស់មនុស្ស ដែលប្រព្រឹត្តដូចពាក្យថា ធ្វើល្អធ្វើអាក្រក់បានអាក្រក់ នេះជាសច្ចភាព ។ ៣. ដើម្បីបង្កើតសាមគ្គីធម៌របស់ជាតិព្រោះហេតុនោះ ...