vrean.com Latest Questions
ក្រោយពីសង្រ្គាមទទួលបានឯករាជ្យឆ្នាំ ១៩៥៣ មកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានឆ្លងកាត់របបមួយចំនួយដូចជា៖ • សង្គមរាស្រ្ដនិយម • សាធារណរដ្ឋខ្មែរ • កម្ពុជាប្រជាធិបតេយ្យ • សាធារណរដ្ឋប្រជាមានិតកម្ពុជា • រដ្ឋកម្ពុជា • គ្រប់គ្រង់ដោយអង្គការសហប្រជាជាតិ(អ៊ុនតាក់) • រាជាណាចក្រកម្ពុជា។
ពណ៌នាស្ថានភាពសង្គមនិងសេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្គ្រាមលោកលើកទី២ ដូចជា៖ ស្ថានភាពសង្គម មានការគាបសង្កត់ទៅលើអ្នករិះគន់របបដឹកនាំរបស់ពួកកុំមុយនីស្ត ដោយបង្រ្កាបយ៉ាងសាហាវព្រៃផ្សៃ ព្រមទាំងចាប់យកទៅដាក់គុកឬដាក់ទណ្ឌកម្មឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរបំផុត ។ ក្រោយពីមរណៈភាពរបស់ស្តាលីនបានបន្ថយភាពរឹតត្បិតលើសេរីភាពរបស់អ្នករិះគន់ខ្លះៗហើយធ្វើឲ្យជីវភាពានតែប្រសើរ ។ សេដ្ឋកិច្ច ...
តួនាទីវប្បធម៌សន្ទនានៅក្នុងសង្គមប្រជាធិបតេយ្យ៖ • វប្បធម៌សន្ទនាផ្តល់ប្រយោជន៍ជាតិធំជាងប្រយោជន៍បុគ្គល • បញ្ចៀសបានរាល់សង្គ្រាមពាក្យសម្តីនិងទំនាស់ផ្សេងៗក្នុងសង្គម • ជាវេទិការជជែកដេញដោលនិងពិភាក្សាឈរលើគោលការណ៍ស្មើភាពគ្នា • ជាគំរូល្អក្នុងសង្គមជាតិ ដោយភាពជឿជាក់ពីសំណាក់រាស្រ្ត • មានទំនួលខុសត្រូវលើប្រយោជន៍ជាតិក្នុងសង្គមប្រជាធិបតេយ្យ • បញ្ចៀសនូវសង្គ្រាមនិងអំពើហិង្សាក្នុងសង្គម • ដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី • ផ្តល់នូវភាពស្មោះត្រង់ និងភាពជឿជាក់ដាក់គ្នាទៅវិញទៅមក • បង្កើនសាមគ្គីភាពនិងសហប្រតិបត្តិកការប្រសើរជាងមុន • ពុំមានការគំរាមកំហែងចំពោះគ្នាទៅវិញទៅមក • គោរពគ្នាទៅវិញទៅមកដោយភាពថ្លៃថ្នូរ ។
ស្ថានប្រព័ន្ធធម្មជាតិ និងច្នៃប្រឌិតខុសគ្នាដូចតទៅ៖ a) ស្ថានប្រព័ន្ធធម្មជាតិ ពុំមានការថែរក្សាទេ គ្មានការត្រួតពិនិត្យដោយមនុស្ស។ដូចនេះវាមិនត្រូវការថាមពលបន្ថែមដើម្បីរក្សាផលិតភាពរបស់វា។ ភាវ:រស់ទាំងឡាយលូតលាស់ដោយឯកឯងក្នុងស្ថានប្រព័ន្ធធម្មជាតិ។ b) ស្ថានប្រព័ន្ធច្នៃប្រឌិត ទទួលរងអំពើជាច្រើនពីមនុស្ស។ឧទាហរណ៍ ស្ថានប្រព័ន្ធវាលស្រែមួយ មនុស្សជាអ្នកកំណត់លក្ខខណ្ឌឱ្យ ដូចជា ភ្ជួរ រាស់ដី ស្ទូងស្រូវ ដាក់ជី បញ្ចេញ ឬបញ្ចូលទឹកជាដើម…។ ដូចនេះភាវ:រស់មិនអាចលូតលាស់ដោយឯកឯងដូចស្ថានប្រព័ន្ធធម្មជាតិបានទេ។មនុស្សធ្វើសកម្មភាពដើម្បីទទួលផលពីស្ថានប្រព័ន្ធវាលស្រែ។