អំណាចប្រធានាធិបតីនៅសហរដ្ឋអាមេរិក គឺជាអំណាចនីតិប្រតិបត្ដិ មានសិទ្ធិទូលំទូលាយ ។ ប្រធានាធិបតីត្រូវបានជើសចេញពីការបោះឆ្នោត ដែលមានអាណត្ដិ៤ឆ្នាំហើយអាចឈរឈ្មោះបាន២អាណត្ដិ ។ ប្រធានាធិបតីគឺជាអគ្គមេបញ្ជាការកងទ័ពជាតិព្រមទាំងមានសិទ្ធិផ្ដួចផ្ដើមក្នុងធ្ចើច្បាប់ផងដែរ ។
vrean.com Latest Questions
បក្សវ៉ាសូរីត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ១៩៥៥ ដោយសហភាពសូវៀត ។
ឧស្សាហកម្មដែលប្រើប្រភពថាមពល ភាគច្រើនប្រើដោយ ធ្យូងថ្ម និងប្រេងកាត ដែលជិះឥទ្ធិពលដល់ស្រទាប់អូសូន និងកង្វក់បរិស្ថាន ។
ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដចំនួន៦លើករួចមកហើយគឺ ៖ • អាណត្តិទី១ គឺថ្ងៃទី ២៣-២៨ ខែ ឧសភា ឆ្នាំ ១៩៩៣ • អាណត្តិទី២ គឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ១៩៩៨ • អាណត្តិទី៣ គឺថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៣ • អាណត្តិទី៤ គឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០០៨
ក្រៅពីសម្លាប់ឥស្សរៈជនសំខាន់ៗនិងប្រជាជន ពួកភេរវកម្មអន្តរជាតិបានបង្ក វិនាសកម្មមួយចំនួន ដល់សន្ដិសុខ និងស្ថេរភាពសង្គមដូចជា៖ • បើហាន្ដហោះបំផ្លាញអាគារពាណិជ្ជកម្មពិភពលោកនៅទីក្រុងញ៉ូវយ៉ក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១។ • ធ្វើសកម្មភាពពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន និងជួនដូរមនុស្ស • ធ្វើចរាចរលុយក្លែងក្លាយ និងក្លែងឯកសារលុយពីធនាគារ។
ស្ថានប្រព័ន្ធធម្មជាតិ និងច្នៃប្រឌិតខុសគ្នាដូចតទៅ៖ a) ស្ថានប្រព័ន្ធធម្មជាតិ ពុំមានការថែរក្សាទេ គ្មានការត្រួតពិនិត្យដោយមនុស្ស។ដូចនេះវាមិនត្រូវការថាមពលបន្ថែមដើម្បីរក្សាផលិតភាពរបស់វា។ ភាវ:រស់ទាំងឡាយលូតលាស់ដោយឯកឯងក្នុងស្ថានប្រព័ន្ធធម្មជាតិ។ b) ស្ថានប្រព័ន្ធច្នៃប្រឌិត ទទួលរងអំពើជាច្រើនពីមនុស្ស។ឧទាហរណ៍ ស្ថានប្រព័ន្ធវាលស្រែមួយ មនុស្សជាអ្នកកំណត់លក្ខខណ្ឌឱ្យ ដូចជា ភ្ជួរ រាស់ដី ស្ទូងស្រូវ ដាក់ជី បញ្ចេញ ឬបញ្ចូលទឹកជាដើម…។ ដូចនេះភាវ:រស់មិនអាចលូតលាស់ដោយឯកឯងដូចស្ថានប្រព័ន្ធធម្មជាតិបានទេ។មនុស្សធ្វើសកម្មភាពដើម្បីទទួលផលពីស្ថានប្រព័ន្ធវាលស្រែ។