vrean.com Latest Questions
ឆ្អឹងថ្គាមមួយចំហៀងមានប្រភេទធ្មេញដូចជា៖ a) ធ្មេញមុខពីរមានដើមធ្មេញមុតនិងឫសមួយ។ វាមាននាទីខាំកកេរ។ b) ថ្គាមទាល់២ មានដើមធ្មេញធំមាំ និងមានឫសបី មាននាទីទប់លំនឹងធ្មេញផ្សេងទៀតនិងទំពា។ c) ចង្កូមមួយមានដើមធ្មេញស្រួចនិងឫសមួយ វែងជាងឫសធ្មេញមុខ។ វាមាននាទីហែក។ d) ថ្គាមតូច២មានដើមធ្មេញនិងឫសព្រែក។វាមាននាទីទំពា។ e) ធ្មេញចំពឹស មានឫសធ្មេញមួយ ដុះចេញពីផ្នែកខាងនៃអញ្ចាញមាននាទីលម្អ។ f) ថ្គាមធំ៣មានដើមធ្មេញធំមាំនិងមានឫសបី ។ វាមាននាទីទំពា។
a) នៅពេលឃើញបងមានគ្រោះអាសន្នបុរសប្អូនបានកន្ត្រាក់ដាវពីទ័ពខ្មោចសត្រូវស្ទុះទៅជួយបងប្រុសហើយបានស្រែកសុំឱ្យ បងប្រុសរត់យករួចខ្លួនសិនដោយទុកឱ្យ ខ្លួនជាអ្នកទប់ទល់ ជាមួយសត្រូវ។ b) នៅពេលឃើញបងមានគ្រោះអាសន្នបុរសប្អូនបានស្រែកប្រាប់ឱ្យបងប្រុសរត់គេចចេញពី សត្រូវ។ c) នៅពេលឃើញបងមានគ្រោះអាសន្នបុរសប្អូនបានស្រែកប្រាប់បងប្រុសពីចម្ងាយហើយរត់គេចយករួចខ្លួន។ d) នៅពេលឃើញបងមានគ្រោះអាសន្នបុរសប្អូនបានរត់គេចខ្លួនដើម្បីសុវត្ថិភាពខ្លួនឯង។
a) សេចក្ដីថ្លៃថ្នូរ b) អ្នកចម្ការ c) ការរាប់អាន d) អ្នកក្រុង e) សិល្បករ f) ចំណត
ចលនាតស៊ូមានពីរបែប គឺ ៖ • ការតស៊ូដើម្បីឯករាជ្យជាតិ ប្រឆាំងនឹងរបបអាណានិគមនិយមអង់គ្លេសនិងបារាំង ។ ការតស៊ូនេះជាចលនាមួយមានលក្ខណៈជាតិនិយម ។ • ការតស៊ូប្រឆាំងនឹងពួកមូលធននិងសក្ដិភូមិ ។
ស្ថានភាពសេដ្ឋកិច្ចបារាំងមុនសង្គ្រាមលោកលើកទី១មានគឺប្រទេសបារាំងមានស្ថានភាពកសិកម្មនៅយឺតយ៉ាវមិនទាន់មានភាពទំនើបតែមានការរីកចម្រើនខាងផ្នែកឩស្សាហកម្មទំនើបមានមធ្យោបាយដឹកនាំលូតលាស់ទាន់សម័យ និងផ្នែកហិរញ្ញវត្ថុរឹងមាំលើឆាកអន្តរជាតិ ។នៅពេលនោះផងដែរយើងឃើញថាប្រទេសបារាំងបានដាក់អាណានិគមលើប្រទេសដទៃដែលជាហេតុនាំឱ្យប្រទេសបារាំងអាចទាញយកផលចំណេញពីប្រទេសក្រោមអាណានិគមមកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួន ។ដូចនេះយើងអាចសរុបបានថាសេដ្ឋកិច្ចបារាំងនាសម័យនោះមានភាពរីកចម្រើន ។
បានជាជប៉ុនដណ្តើមទីផ្សារអឺរ៉ុបនៅអាស៊ី និងប៉ាស៊ីភិចបានព្រោះ ៖ • ជប៉ុនបានខិតខំបង្កើនផលិតផលឩស្សាហកម្មគ្រប់មុខ ដើម្បីប្រកួតប្រជែងជាមួយទ្វីបអឺរ៉ុប • ការរីកចម្រើនខាងនាវាចរណ៍ ជំរុញឱ្យជប៉ុនពង្រីកទីផ្សារលើតំបន់ប៉ាស៊ីភិចខាងកើត អាស៊ីអាគ្នេយ៍និងប្រទេសចិន • នៅចន្លោះឆ្នាំ ១៩១៣ និង១៩១៨ ជប៉ុនបាននាំចេញផលិតផលឩស្សាហកម្មគិតជាប្រាក់មានចំនួនពី ៧០០ លានយ៉េនទៅដល់ ជាង២ពាន់លានយោន ។
a) សេដ្ឋី b) អ្នកស្រទុំ c) លោកគី d) ចៅក្រម e) ប្តីប្រពន្ធ f) ព្រះមហាក្សត្រ g) លោករ័ត្ន h) កូនស្រីម្នាក់
ប្រទេសសិង្ហបុរីជាប្រជុំកោះតូចៗ ស្ថិតនៅចុងខាងត្បូងនៃឩបទ្វីបម៉ាលេ មានផ្ទៃដីក្រលាសរុប ៦៤៧ គីឡូម៉ែត្រការេ ។ អ្នកបង្កើតទីក្រុងនេះគឺ លី ក្វាន់យូ ។