vrean.com Latest Questions
វិសមភាពរបស់មនុស្សក្នុងពេលបច្ចុប្បន្នរួមមាន៖ • លក្ខខណ្ឌដ៏ពិបាកក្នុងការរស់នៅ • កង្វះខាតប្រាក់កាស • ការនឿយហត់ក្នុងការធ្វើការងារច្រើនម៉ោងក្នុងមួយថ្ងៃ • ភាពកង្វក់នៃបរិស្ថានរស់នៅដែលធ្វើឱ្យខូតសុខភាពរាងកាយ • បញ្ញាចុះអន់ខ្សោយជាលំដាប់ដោយសារគ្មានសមត្ថភាពរីកចំរើន • អសន្តិសុខ • ភាពក្រីក្រ
លំពែងជាក្រពេញមួយដែលស្ថិតនៅផ្ដេកក្រោមក្រពះ លំពែង មានទំងន់ប្រហែល 70 g។ បំពង់បញ្ចេញរបស់វា ស្ថិតនៅក្បែរគល់ពោះវៀនចម្ងាយ 2-3cm ពីទ្វារក្រោមក្រពះត្រង់កន្លែងប្រសព្វមុខគ្នា ជាមួយបំពង់ប្រមាត់ដែលចេញពីថ្លើម។ លំពែងបញ្ចេញ រសលំពែងទៅក្នុងពោះវៀនតូច។ -ថ្លើមជាក្រពេញធំជាងគេពណ៌ត្នោត ។ វាមានទំងន់ 2kg ស្ថិតនៅក្រោមសន្ទះទ្រូងផ្នែកខាងស្ដាំ។ ថ្លើមផលិតទឹកប្រមាត់ដែលហូរចូលទៅក្នុងថង់ទឹកប្រមាត់ រួចហូរចូលទៅក្នុងពោះវៀនតូចតាមបំពង់ទឹកប្រមាត់នៅពេលរំលាយអាហារ។ បំពង់ទឹកប្រមាត់និងបំពង់ទឹកលំពែងចូលទៅក្នុងពោះវៀនតូចនៅកន្លែងតែមួយ។
តំបន់ទុនដ្រាជាប្យូមមានភ្លៀងតិចតួច ប៉ុន្តែសីតុណ្ហភាពត្រជាក់ខ្លាំង ស្ទើរពេញមួយឆ្នាំផ្ទៃដីគ្រប…
បានជាចក្រភពអង់គ្លេសគំរាមប្រទេសចិនឱ្យបើកកំពង់ផែព្រោះដើម្បីពាណិជ្ជកម្មអង់គ្លេស ។ ការទទួលផលវិបាកចំពោះប្រទេសចិនគឺ • បានបើកទ្វារចំហឱ្យអាភៀនហូរចូលប្រទេសចិនដូចទឹកបាក់ទំនប់ • មានចលនាប៉ះបោរជាច្រើនបានកើតឡើងជាបន្តបន្ទាប់ប្រឆាំងនឹងពួកឈ្លានពាន និងប្រឆាំងនឹងរាជវង្សម៉ាន់ជូ • វិបត្តិសង្គមក៏រីករាលដាលដោយអំពើពុករលួយ
នយោបាយចក្រពត្តិនិយមរបស់ជប៉ុនបានប្រព្រឹត្តទៅ ដំណាក់កាលមុនសង្រ្គាមលោកលើកទី២គឺ ៖ • នៅឆ្នាំ ១៩២៧ ឩត្តមសេនីយ៍តាណាកា នាយករដ្ឋមន្ត្រីជប៉ុនបានរៀបគម្រោងធំដើម្បីឈ្លានពានប្រទេសនៅក្នុងទ្វីបអាស៊ី • ដំបូងចូលឈ្លានពានប្រទេសចិន បន្ទាប់មកឥណ្ឌូចិន ភូមាប្រទេស ផ្សេងៗទៀតនៃតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌា • នៅឆ្នាំ ១៩៣១ ជប៉ុនបានចាប់ផ្តើមចូលលុកលុយតំបន់ម៉ានជូរីហើយគម្រោងឈ្លានពានពង្រីកអំណាចរបស់ជប៉ុនបានចាប់ផ្តើម • នៅឆ្នាំ ១៩៣២ ជប៉ុនបានកាន់កាប់ខេត្ត ស៊េហែ ហើយបានបើកការវាយលុកតម្រង់ទៅកាន់មហាកំពែងចិន • នៅឆ្នាំ ១៩៣៣ ជប៉ុនបានចាកចេញពីសង្គមប្រជាជាតិ • នៅខែកក្កដា ឆ្នាំ ...