vrean.com Latest Questions
សីលញាណ គឺជាសញ្ចេតនានៃចិត្តដែលវិនិច្ឆ័យលើតម្លៃនៃសញ្ចេតនានិងអំពើរបស់យើង និងអ្នកដទៃហើយថែមទាំងជាអ្នកណែនាំយើងឱ្យធ្វើអ្វីៗដែលគួរធ្វើ។ សីលញាណធ្វើឱ្យយើងដឹងនិងជំរុញឱ្យយើងស្រលាញ់និងប្រតិបត្តិអំពើល្អ។
ទំនាក់ទំនងសេដ្ឋកិច្ចគឺជាដំណើរនៃការទាក់ទងសេដ្ឋកិច្ចជាតិជាមួយសេដ្ឋកិច្ចអន្តរជាតិជាពិសេសជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ ប្រទេសនានាលើពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀត។
វិធីទប់ទល់នឹងចំណង់ខ្លាំងនៃការជក់បារីមាន៖ • ក្រេបទឹកបន្តិចម្ដងៗឱ្យអស់១ឬ២កែវ • ដកដង្ហើមវែងៗបាន៣ទៅ៤ដង • ធ្វើការងារបន្លប់ការចង់ជក់បារី ដើរជុំវិញផ្ទះ ទំពារស្ករកៅស៊ូ ធ្វើពលកម្មស្រាលៗ អានសៀវភៅ ជជែកលេងជាមួយអ្នកមិនជក់…។ • ហាត់ប្រាណឬលេងកីឡា • ចំពោះអ្នកជឿសាសនា អាចអង្គុយសមាធិ ភាវនាធម៌។
បានជាបារាំងការពារកម្ពុជាឆ្នាំ ១៨៦៣ មានចរិតលក្ខណៈជាការជាក់ក្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំង ព្រោះ ៖ • បារាំងការពារផលប្រយោជន៍ឪ្យកម្ពុជា ដូចជាការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់សៀមនិងយួន • ការពារស្ដេចខ្មែរ និងគ្រឿងសម្រាប់សោយរាជ្យ • បារាំងមានសិទ្ធិរកស៊ីលើទឹកដីខ្មែរ រីឯខ្មែរមានសិទ្ធិរកស៊ីលើទឹកដីសាំងស៊ីនរបស់បារាំង • ស្ដេចខ្មែរមានសិទ្ធិប្រើអំណាចនិងថរិកាក្នុងការចំណាយទូទៅ • មន្ដ្រីខ្មែរមានសិទ្ធិកាន់កាប់រដ្ឋបាលរាជធានីខេត្តក្រុង • ប្រជារាស្រ្ដខ្មែរមិនបង់ពន្ធសព្វសារពើឡើយ • សន្ធិសញ្ញាថ្ងៃទី១១ ខែ សីហា ឆ្នាំ ១៨៦៣ បារាំង កម្ពុជា ជាសន្ធិសញ្ញាសមភាព ។
វីធីកំចាត់សត្វល្អិតតាមបែបជីវៈ៖ ក្នុងវិធីនេះគេប្រើសត្វល្អិតមានប្រយោជន៍ដូចជា បក្សី អំបូរកង្កែប…
បំពង់ស៊ីឡែង និងផ្លូអែមស្ថិតនៅក្នុង ឫស ដើម និងស្លឹក។
វឌ្ឍនភាព តាមបែបសហរដ្ឋអាមេរិកមានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន ដូចជា៖ ក. ឥទ្ធិពលវិជ្ជមាន ៖ • ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន • ប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នាៗ • ជីវភាពប្រជាជនមានភាពធូរធារ • ការរស់នៅប្រកបដោយផាសុកភាព • មានសម្ភារៈប្រើប្រាស់ទំនើបៗ • វិទ្យាសាស្រ្តមានភាពជឿនលឿន • មានសេវាកម្មល្អ • អាចធ្វើឱ្យគេពង្រីកឥទ្ធិពលទៅលើប្រទេសដទៃទៀត ។ ខ. ផលអវិជ្ជមាន • ប្រជាជនឥតការងារធ្វើ • មានគំលាតរស់នៅរវាងប្រជាជនអ្នកមាន និងប្រជាជនក្រដែលរស់នៅដោយស៊ីឈ្នួលគេ • សហគ្រាសតូចតាចមិនអាចឈរជើងបានព្រោះសហគ្រាសធំៗលេបត្របាក់ • ការរីកចម្រើននាំឱ្យសហរដ្ឋអាមេរិកវាទទីលើប្រទេសដទៃ • នាំឱ្យមានកំណើនប្រជាជនយ៉ាងឆាប់រហ័សមានការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមជាច្រើនទៀត ។
ជំងឺប្រដាប់ដង្ហើមមាន៖ រលាកដើមក រលាកបំពង់សំលេង…
លោកស៊ូកាណូបានបង្កើតគណបក្សជាតិនិយមឥណ្ឌូនេស៊ីនៅឆ្នាំ ១៩២៧ ។