ប្រទេសឥណ្ឌាបានឯករាជ្យពីពួកអាណានិគមនៅឆ្នាំ ១៩៤៧ ។
vrean.com Latest Questions
កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ គឺជាកតិកាសញ្ញាដែលធានាឱ្យមនុស្សជាតិទទួលបាននូវសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដ៏ពេលលេញតាមដែលអាចធ្វើបានព្រមទាំងទទួលសេចក្តីថ្លៃថ្នូរជាប់ពីកំណើត និងការទទួលស្គាល់សិទ្ធិស្មើ គ្នាដោយមិនអាចដកហូត ឬផ្ទេរបានឡើយ។
ក្រុមសាមគ្គីបបង្កបង្កើនផលបង្កើតឡើងនៅឆ្នាំ ១៩៧៩ ។ គោលការណ៍បែងចែកផលគឺ ក្រុមសាមគ្គីបង្កបង្កើនផលត្រូវបែងចែកកម្លាំងជាបីប្រភេទ “ធ្វើតាមកម្លាំងពលកម្មនឹងទទួលផលតាមកម្លាំងពលកម្ម” ។ • កម្លាំងទី១ ឬកម្លាំងពេញ ៖ មានបុរស ស្រ្តី យុវជន និងអ្នកកាន់នង្គ័ល • កម្លាំងទី២ ឬកម្លាំងមធ្យម ៖ មានកុមារជំទង់ និងគោ ក្របី • កម្លាំងទី៣ ឬកម្លាំងខ្សោយ ៖ មានចាស់ជរានិងកុមារតូចៗ ។
a) ទៅលាងដៃឱ្យស្អាតសិន សឹមមកហូមបាយ។ b) តើធ្វើបែបនេះ ជាការត្រឹមត្រូវដែរឬ? c) សុភាពជាក្មេងស្រីដ៏វៃឆ្លាតក្នុងថ្នាក់រៀនរបស់នាង។ d) គាត់មិនបានគោរពតាមការសន្យារបស់គាត់នោះទេ។ e) កុំ! កុំលេងគ្រាប់នេះ ប្រយ័ត្នគ្រោះថ្នាក់។ f) សូមពុកម៉ែអភ័យទោសឱ្យកូនផង។
បណ្តាញអាហារគឺជាខ្សែអាហារច្រើនដែលមានទំនាក់ទំនងយ៉ាងសំាញុំា។
ក្រោយសង្រ្គាមលោកលើកទី១ ប្រទេសជប៉ុនមានស្ថានភាពនយោបាយសេដ្ឋកិច្ចដូចជា ៖ • នៅឆ្នាំ ១៩២០-១៩២១ វិបត្តិសេដ្ឋកិច្ចបានកើតឡើង នៅក្នុងប្រទេសជប៉ុន ក៏ដូចនៅក្នុងសហរដ្ឋអាមេរិកដែរ • នៅឆ្នាំ ១៩២៣ គ្រោះធម្មជាតិបានកើតឡើង ដោយការរញ្ជួយដីប៉ះចំលើតំបន់មានមនុស្សរស់នៅកកកុញ ។ រាជធានីតូក្យូខ្ទេចខ្ចីទាំងស្រុង មនុស្ស ១៥០ ពាន់នាក់បាត់បង់ជីវិត • នៅឆ្នាំ ១៩២៤ ស្ថានភាពបានប្រសើរឡើងវិញ ប៉ុន្តែពុំបានបន្តពេលយូរទេនៅឆ្នាំ ១៩២៩ ជប៉ុនបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចជាថ្មីដូចជាប្រទេសមូលធននិយមដទៃទៀតដែរ • មេដឹកនាំជប៉ុនបានមើលឃើញផ្លូវដំណោះស្រាយមានតែម៉្យាងគឺឈានទៅរករបបយោធានិយមបែបថ្មីមួយទៀតដោយពង្រឹងគោលនយោបាយឈ្លានពានទឹកដីប្រទេសចិនខាង ហើយបង្កើតរចនាសម្ព័ន្ធដឹកនាំចក្រពត្តិអាណានិគមនិយមក្នុងទិសដៅស្តារ ...
អាហារទាំងអស់មានបរិមាណថាមពលមិនដូចគ្នាទេ។ ព្រោះអាហារទាំងអស់មានប្រភេទខុសៗគ្នា ។
ក្នុងវិស័យសង្គម រដ្ឋាភិបាលស្លូវ៉ាគី មានគោលនយោបាយដូចជា ៖ • យកចិត្តទុកដាក់កម្មករនិយោជិក និស្សិត អ្នកវិទ្យាសាស្រ្ដ សិល្បៈករ សហករណ៍ ដោយករបានផ្តល់ប្រាក់ធានាសុខភាព ពីរដ្ឋាភិបាលដោយផ្តល់ប្រាក់ក្នុងការព្យាបាល ជំងឺចាប់ពី ៥០ % នៃចំនួនប្រាក់ខែ ។ • ស្រ្ដីនៅពេលឆ្លងទន្លេត្រូវបានឈប់សម្រាកលលំហែមាតុភាព ៥២ សប្តាហ៍និងទទួល បានប្រាក់ខែឧបត្ថមចំនួន ៩០%នៃ ប្រាក់ខែ ។