វិមានឈ្នះឈ្នះត្រូវបានកសាងឡើងក្នុងគោលដៅសំខាន់ចំនួន៥គឺ៖ • ទី១ រំលឹកសារៈសំខាន់នៃសន្ដិភាព សមិទ្ធផល និងដំណើរការ ដែលនាំឪ្យមានសន្ដិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ ។ • ទី២ គោរពនិងចារឹកទុកអំពីការលះបង់ ការដឹកនាំ និងភាពច្នៃប្រឌិតរបស់មគ្គុទេសក៏ដឹកនាំ និងប្រតិបត្តិករស្នួល ដែលនាំឪ្យមានការផ្សះផ្សារជាតិបញ្ចប់សង្រ្គាមស៊ីវិលដោយគ្មានការបង្ហូរឈាម។ • ទី៣ បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឪ្យបន្ដការសិក្សា និងទទួលការយល់ដឹងពីប្រវត្តិសាស្រ្ដពិតរបស់កម្ពុជា និងបន្ដការអនុវត្តគោលនយោបាយឈ្នះឈ្នះ ។ • ទី៤ បង្ហាញពីគុណតម្លៃវប្បធម៌ ...
vrean.com Latest Questions
នយោបាយឈ្នះ ឈ្នះបង្កើតឡើងនៅ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ១៩៩៦។ ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
នយោបាយ ឈ្នះ ឈ្នះ ទទួលបានជោគជ័យនៅ ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ១៩៩៨។
នយោបាយឈ្នះ ឈ្នះ មានខ្លឹមសារស្នូលចំនួន៣គឺ៖ • ធានាអាយុជីវិត និងរូបរាងកាយ • ធានាអាជីព និងមុខរបរ • ធានាកម្មសិទ្ធិ ទាំងចលនទ្រព្យ និងចលនទ្រព្យ។
អត្តន័យនិងផលប្រយោជន៍នៃនយោបាយ ឈ្នះ-ឈ្នះមានដូចជា៖ • ទី១ សង្រ្គាម និងជម្លោះប្រដាប់អាវុធត្រូវបិទបញ្ចប់ទាំងស្រុង ការស្លាប់ របួស និងការបែកវបាត់គ្នាដោយភ្លើងសង្រ្គាមក៏លែងមានតទៅទៀតរយៈពេល២១ឆ្នាំចុងក្រោយនេះ។ • ទី២ នយោបាយ ឈ្នះ-ឈ្នះបានបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជាដោយសន្ដិវិធី ពោលគឺគ្មានការបង្ហូរឈាម គ្មានការបាញ់បោះសម្លាប់ជីវិតប្រជាជាតិគ្មានឯងឡើយ។ • ទី៣ រាល់ភាគីទំនាស់ទាំងបួនបានធ្វើសមាហរណកម្មមកជាកម្លាំងការពារជាតិតែមួយ គឺគិតពីប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួន។ • ទី៤ បានផ្គួលរំលំអង្គការចាត់តាំងខ្មែរក្រហមនិង ទប់ស្កាត់មិនឪ្យរបបប្រល័យពូជសាសន៍កកើតឡើងម្ដងទៀត។ • ទី៥ នយោបាយ ឈ្នះ-ឈ្នះបង្កើតឡើងស្របទៅតាមបំណងរាស្រ្ដ ហើយមានការគាំទ្រពីប្រជាជន។
ប្រទេសកម្ពុជា ចាប់ពីមានរដ្ឋធម្មនុញ្ញ នៅពេលដែលព្រះបាទសសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជា ជារដ្ឋឯករាជ ជាភាគមួយក្នុងសហភាពបារាំងក្នុងឋានៈជាសមាគតរដ្ឋ ទ្រង់ប្រោសព្រះរាជទានដល់ប្រជារាស្ដ្ររបស់ព្រះអង្គ ក្នុងក្របខ័ណ្ឌសីមានៃសន្ធិសញ្ញាទាំងឡាយ ដែលមានរវាងប្រទេសខ្មែរ និងប្រទេសបារាំងនូវរដ្ឋធម្មនុញ្ញមួយ ដែលព្រះអង្គសព្វព្រះរាជឬទ័យចុះព្រះហស្ដលេខានៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ១៩៤៧។
វិមានឈ្នះ ឈ្នះកសាងឡើងនៅលើផ្ទៃដី ៨ ហិចតា នៅខ័ណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ អ្នកផ្គួចផ្ដើមគំនិតនេះគឺ សម្ដេច អគ្គមហោសេនាបតីតេជោ ហ៊ុន សែន។
វិមានឈ្នះ ឈ្នះ បើកសម្ពោធឪ្យប្រើប្រាស់នៅទី២៩ ខែ ធ្នូ ឆ្នាំ ២០១៩។ ក្រោមអធិបតីរបស់សម្ដេច ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។
អត្តន័យរបស់វិមាន ឈ្នះ ឈ្នះ ចំពោះប្រទេសាកម្ពុជាមានដូចជា៖ • បង្ហាញពីភាពកតញ្ញូចំពោះ នយោបាយ ឈ្នះ ឈ្នះ ស្ថាបនិក នយោបាយឈ្នះ ឈ្នះ និងបុព្វរសដែលបានពលីជីវិតដើម្បី បុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។ • បង្ហាញពីកិត្យានុភាពរបស់កម្ពុជា ទៅដល់ពិភពលោក ក៏ដូចជាបង្ហាញពីតាំងទទួលដោយសន្ដិភាព និងការអភិវឌ្ឍ។ • ជាកន្លែងសម្រាប់ចែករំលែក និងជាមជ្ឍមណ្ឌលស្រាវជ្រាវស្វែងយល់ពីព្រឹត្តិការណ៍ប្រវតិ្តសាស្រ្ដកម្ពុជាពិសេសពីដំណើរឈានទៅរកសន្ដិភាពរបស់កម្ពូជា។
វិស័យទេសចរណ៍នៅប្រទេសកម្ពុជាចែកចេញជា៥គឺ៖ • ទេសចរណ៍វប្បធម៌ ការធ្វើដំណើរកម្សាន្ដនៅតាមតំបន់ដែលមានប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ការៈបូជា ទំនៀមម្លាប់ ប្រពៃណី លែងប្រជាប្រិយ របាំប្រជាប្រិយ គ្រឿងតុបតែង ចម្លាក់ សម្លៀកបំពាក់ជាដើម។ • ទេសចរណ៍ធម្មជាតិ ការធ្វើដំណើរកម្សាន្ដនៅតាមតំបន់ដែលមានសម្រស់ធម្មជាតិទូទៅ បរិស្ថាននៃតំបន់ ដែលបានការពារសត្វព្រៃ ធម្មជាតិ ជាដើម។ • ទេសចរន៍អរូបិ ការធ្វើដំណើរកម្សាន្ដនៅតាមតំបន់ដែលទាក់ទងនិងសាសន ដូចជា ការគោរពអារក្សអ្នកតា កន្លែងវីរៈបុរសជាដើម។ • ទេសចរណ៍កែច្នៃ ការធ្វើដំណើរកម្សាន្ដតាមតំបន់ប្រែក្លាយទៅជារមណីដ្ឋានកន្លែងកម្សាន្ដ ...