ក្រៅពីសម្លាប់ឥស្សរៈជនសំខាន់ៗនិងប្រជាជន ពួកភេរវកម្មអន្តរជាតិបានបង្ក វិនាសកម្មមួយចំនួន ដល់សន្ដិសុខ និងស្ថេរភាពសង្គមដូចជា៖ • បើហាន្ដហោះបំផ្លាញអាគារពាណិជ្ជកម្មពិភពលោកនៅទីក្រុងញ៉ូវយ៉ក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១។ • ធ្វើសកម្មភាពពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន និងជួនដូរមនុស្ស • ធ្វើចរាចរលុយក្លែងក្លាយ និងក្លែងឯកសារលុយពីធនាគារ។
vrean.com Latest Questions
វិមានអនុស្សាវរីយ៍ “នយោបាយឈ្នះ-ឈ្នះ” ដែលលតំណាងឪ្យការបង្រួបបង្រួមជាតិ បិទបញ្ចក់នូវភ្លើងសង្រ្គាម នាំមកនូវសុខសន្ដិភាពនោះបានសម្ពោធនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ ចំថ្ងៃគម្រប់ខួបឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុងនៅក្នុងប្រទេសកម្ពុជា។ វិមានេះត្រូវបានសាងសង់ឡើងដោយបញ្ចាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួនបីរួមមាន ទី១ កំពូសវិមានដែលមានជ្រុងបីតំណាងឪ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣ នាំឪ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១ ការធានារូបកាយ និងអាយុជីវិត, ទី២ ធានាអាជីព និងមុខរបរ និងទី៣ ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិទាំងចលនាទ្រព្យ និងអចលនទ្រព្យ) ទី២ ...
• អភិក្រមទាំង ៥ របស់រាជរដ្ឋាភិបាលមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ • អភិក្រមទាំង៥នេះ បង្កើតឡើងក្នុងគោលបំណងពង្រីងការអនុវត្តការងាររបស់មន្ដ្រីរាជការឪ្យមានប្រសិទ្ធិខ្ពស់។
ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥។ មានគោលដៅយុទ្ធសាស្រ្ដ និងផែនកាដូចខាងក្រោម៖ • កំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងប្រព័ន្ធគាំពារសង្គមទាំងមូល • ការបង្កើនប្រសិទ្ធិភាពការចំណាយថវិការដ្ឋ • ការពង្រីកវិសាលភាពដណ្ដប់ជាអតិបរមា • ការពិនិត្យលើបញ្ហាឆ្លងវិស័យ។
វិមានឈ្នះឈ្នះ គឺជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ បិទបញ្ចប់ភ្លើងសង្រ្គាមនាំមកនូវសុខសន្ដិភាពជូនប្រជាជាតិ និងប្រទេសកម្ពុជា។
វិមានឈ្នះឈ្នះត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ ខែ កុម្ភៈឆ្នាំ ២០១៦ និងសម្ភាធឪ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨។
វិមានឈ្នះឈ្នះត្រូវបានសាងសង់លើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់៥៤ម៉ែត្រ និងទទឹង៣៦ម៉ែត្រ។
វិមានឈ្នះឈ្នះត្រូវបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ និងត្រូវបានសាងសង់ឡើងដោយដកស្រង់ចេញពី ខ្លឹមសារគោរពនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។
បានជាមានការលេចឡើងនូវរបបសាធារណៈរដ្ឋខ្មែរ • សង្រ្គាមត្រជាក់ មនោគមន៍វិជ្ជាទាំងពីរគឺ សេរីនិងកុម្មុយនីស្ដ បានអូសទាញកម្ពុជាឪ្យធ្លាក់ក្នុងដសង្រ្គាម។ • វិបត្តិសង្គម អំពើពុករលួយបក្សពួកនិយម ល្បែងស៊ីសង • វិបត្តិសេដ្ឋកិច្ច ដួលរលំរោងចក្រ សហគ្រាសសរដ្ឋ បណ្ដាលមកអំពើពុករលួយរបក្សពួកស៊ីសង • បវិបត្តិនយោបាយ នយោបាយអព្យាក្រឹតមិនចំទិសបណ្ដាលមកពីមនោគមន៍វិជ្ជាទាំងពីរនិងអ្នកដឹកនាំលោកលន់អំណាច • វត្តមានជនបរទេស ជនជាតិវៀតណាមមករស់នៅលើទឹកដីខ្មែរ កាន់តែច្រើនឡើង។
មេដឹកនាំនៃរបបខ្មែរក្រហម បានអះអាងថា “ពួកគេកសាងប្រទេសមួយប្រកបដោយសមភាព ឯករាជ្យម្ចាស់ការ និងលុបបំបាត់សង្គមចាស់”។ ការអះអាងនេះពុំត្រឹមត្រូវទេ ព្រោះធាតុពិតខ្មែរក្រហមបានបង្កើតឡើងនូវវណ្ណៈថ្មីពីរនៅក្នុងប្រទេស គឺប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី។ • ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ គឺសំដៅលើប្រជាជនរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកម្មុយនីស្ដកម្ពុជាមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ប្រជាជនទាំងនេះចែកជា២ទៀត គឺប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម ។ ប្រជាជនពេញសិទ្ធិ គឺប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ។ ចំណែកឯកប្រជាជនត្រៀមគឺប្រជាជនមានបងប្អូនធ្លាប់ធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ...