vrean.com Latest Questions
សនិ្នសីទយ៉ាល់តាមានទិសដៅដូចជា៖ • រៀបចំប្រទេសអាឡឺម៉ង់ជាបួនតំបន់សម្រាប់ត្រួតត្រា • នៅភាគខាងកើតសហភាពសូវៀតត្រួតត្រាលើតំបន់បាល់ទិច និងរំកិលព្រំដែន ចូលប្រទេសប៉ូឡូញ ចំនែកប្រទេសវិញបានបង្ខិតព្រំដែនបន្ដចូលប្រទេសអាឡឺម៉ង។ • សហភាពសូវៀតបានសន្យា និងជួយវាយពួកជប៉ុនឪ្យជរាជ័យនៅក្រោយពេលដែលអាឡឺម៉ង់ចុះចាញ់ចំនួន៣ ខែ។
ប្រទេសដែលប្រកាន់យកប្រព័ន្ធឯកបក្ស គឺតម្រូវឱ្យមានគណបក្សនយោបាយតែមួយគត់សម្រាប់ដឹកនាំរដ្ឋាភិបាល។ប្រទេសដែលមានគណបក្សនយោបាយតែមួយភាគច្រើនជាប្រទេសដែលប្រកាន់យកលទ្ធិកុម្មុយនីស្ត ឬលទ្ធិផ្តាច់ការ។ តើប្រព័ន្ធនយោបាយបែបនេះផ្តល់គុណសម្បត្តិអ្វីខ្លះ បានជាប្រទេសមួយចំនួនប្រកាន់យក?
ក. នៅជម្រៅស្មើៗគ្នា ទឹកបញ្ចេញសម្ពាធមានទំហំស្មើៗគ្នាគ្រប់ទិសទាំងអស់ ហើយមិនអាស្រ័យនឹងវិមាត្រនៃផើងដែលដាក់វាទេ។ ខ. នៅជម្រៅស្មើគ្នា ទឹកបញ្ចេញសម្ពាធមានទំហំមិនស្មើគ្នាគ្រប់ទិសទាំងអស់។ គ. នៅជម្រៅស្មើគ្នា ទឹកបញ្ចេញសម្ពាធមានទំហំប្រែប្រួលគ្រប់ទិសទាំងអស់។ ឃ. នៅជម្រៅស្មើគ្នា ទឹកបញ្ចេញសម្ពាធទៅតាមរាងកែវ ឬផើងដែលផ្ទុកវា។
សណ្ឋានទាំងបីនៃយុត្តិធម៌មាន៖ • យុត្តិធម៌ក្នុងការផ្លាស់ប្តូរ គឹជាភាពត្រឹមត្រូវឥតល្អៀងក្នុងការផ្លាស់ប្តូរ • យុត្តិធម៌ក្នុងការបែងចែក គឺជាយុត្តិធម៌របស់មនុស្សទាំងឡាយដែលបានទទួលស្គាល់ភាពត្រឹមត្រូវទៅតាមលទ្ធផលដែលខ្លួនបានទទួល ឬរង្វាន់ជាថ្នូរនៃកម្លាំងស្នាដៃនឹងតម្រូវការរបស់ខ្លួន។ • យុត្តិធម៌ក្នុងការបង្រ្កាប ជាយុត្តិធម៌ដែលមានពិរុទ្ធឱ្យទទួលកំហុសឬសងជំងឺចិត្តដល់អ្នករងគ្រោះឱ្យស្មើនឹងទម្ងន់នៃការខូចខាត។
សកលភាវូបនីយកម្មបានជះឥទ្ធិពលទៅលើពិភពលោកតាមរយៈវិស័យមួយចំនួនមាន៖ • វិស័យឧស្សាហកម្ម • វិស័យហិរញ្ញវត្ថុ • វិស័យសេដ្ឋកិច្ច • វិស័យគោលនយាបាយសុខភាព • វិស័យនយោបាយ • វិស័យព័ត៍មាន ភាសា • ការប្រកួតប្រជែងប្រព័ន្ធអេកូឡូស៊ី និងវប្បធម៌។
រដ្ឋប្រហារប្រទេសថៃនៅឆ្នាំ ១៩៣២ និងរដ្ឋប្រហារយោធាផ្តាច់ការឆ្នាំ ១៩៩១ មានលក្ខណៈខុសគ្នាត្រង់ ៖ • រដ្ឋប្រហារឆ្នាំ ១៩៣២ ៖ ជារដ្ឋប្រហារលើរបបរាជានិយមផ្តាច់គ្នាដោយគ្មានការបង្ហូរឈាម ។ • រដ្ឋប្រហារឆ្នាំ ១៩៩១ ៖ ជារដ្ឋប្រហារយោធាផ្តាច់ការ ដើម្បីទម្លាក់នាយករដ្ឋមន្ត្រី ។