ប្យូមទឹកសាបមាន ស្ទឹង ទន្លេ ជ្រោះ អូរ បឹងត្រពាំង និងដីសើម។
vrean.com Latest Questions
អាហារថាមពលសំខាន់ៗមាន គ្លុយស៊ីត និងលីពីត។ មាននាទីផ្ដល់នូវថាមពលសម្រាប់ធ្វើសកម្មភាពផ្សេងៗនិងរក្សាកម្ដៅក្នុងខ្លួន ។
ព្រះរាជាអង្គដែលបានស្តារវប្បធម៌និងប្រទេសខ្មែរឱ្យខ្ពង់ខ្ពស់ឡើងវិញគឺ អង្គឌួង ។
ប្រាសាទព្រះវិហារមានលក្ខណៈអស្ចារ្យ ពីប្រាសាទអង្គរវត្ដត្រង់ ៖ • សាងសង់លើកំពូលភ្នំ (ភ្នំដងរែក) ពេលធាតុអាកាសត្រជាក់មានចុះអ័ព្ទ • មានលក្ខណៈធម្មជាតិស្រស់បំព្រងនិងបរិកាសមនោរម្យ • ស្នាដៃសិល្បៈប្រកបដោយក្បាច់ក្ន្បររចនាល្អប្រណិត • សម្បូរដោយរចនាបទច្រើនប្រភេទ • ផ្លូវឡើងមានលក្ខណៈជាថ្នាក់ៗពិសេសតាមលក្លោងទ្វារនិមួយៗ រចនាចម្លាក់ក្បាច់ក្បូរល្អពិសេស • ប្រាសាទមានកម្ពស់ប្រហែល៦២៥ម៉ែត្រ ។
មន្ទីរសន្ដិសុខដែលសំខាន់ជាងគេនៅសម័យខ្មែរក្រហមគឺ មន្ទីរ ស.២១ ឬគុកទួលស្លែងមានទីតាំងនៅសង្កាត់ទួលស្វាយព្រៃ ជាអតីតវិទ្យាល័យពញាយ៉ាត ឬវិទ្យាល័យទួលស្វាយព្រៃ។ គុកនេះគ្រប់គ្រងដោយលោក កាំង ហ្កិចអ៊ាវ ហៅឌុច។ មានអ្នកទោសប្រហែលមួយម៉ឺនបួនពាន់នាក់ (១៤០០០) ហើយមានតែ១២នាក់ទេ ដែលរួចរស់មានជីវិតព្រោះពួកគេជាជាងគំនូរជាងជួលជុលនាឡិនានិងជាងចម្លាក់។
ប្រទេសនៅតំបន់ឥណ្ឌូចិនបានស្ថិតនៅក្រោមអាណានិគមនិយកអឺរ៉ុបតាំងពីស.វទី១៩ដល់ក្រោយសង្រ្គាមលោកលើទី២។ ប្រទេសទាំងនបីបង្កើតចលនាតស៊ូទាមទារឯករាជ្យពីពួកអាណាមនិគមនិយមព្រោះ៖ • ទាមទារសិទ្ធិស័យគ្រប់គ្រងកាពារវប្បធម៌ សាសនា ភាសា និងប្រពៃណីជាតិ • ពួកអាណានិគមបានកាប់សង្កត់ កេងប្រវ័ញ្ជ ជម្រិតទារពន្ធដារ កាប់សម្លាប់យ៉ាងសាហាវយោយៅ • ពួកអាណានិគមបានផ្សព្វផ្សាយអរិយធម៌របស់គេ។