កំណែទម្រង់របស់បារំាងមកលើប្រទេសកម្ពុជាមានផលវិជ្ជមាននិងអវិជ្ជមាន ដូចជាៈ ផលវិជ្ជមាន៖ បារាំងបានស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្រ្តខ្មែរ បារាំងជួយអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ បារាំងបានជួយទាមទារខេត្តខ្មែរមួយចំនួនពីសៀមមកវិញតាមរយៈកិច្ចព្រមព្រៀងឆ្នាំ ១៩០៤ និង ១៩០៧ ដូចជាម្លូព្រៃ ស្ទឹងត្រែង បាត់ដំបង សៀមរាប ធ្វើទំនើបកម្មប្រព័ន្ធអប់រំ កសាងសាលារៀន មន្ទីរពេទ្យ រៀបចំរចនានុក្រមខ្មែរ ធ្វើកំណែទម្រង់វិស័យរដ្ឋបាល សេដ្ឋកិច្ច និងកសិកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាកសាងផ្លូវថ្នល់ ...
vrean.com Latest Questions
ពណ៌នាអំពីពិធីមង្គលការឬអាពាហ៍ពិពាហ៍ក្នុងរបបកម្ពុជាជាប្រជាធិបតេយ្យ៖ • ពិធីមង្គលការ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខុសគ្នាទាំងស្រុងពីមង្គលការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ។ កូនកំលោះក្រមុំចំនួនពី៣ទៅ ១០គូក្នុងពិធីតូចហើយពិធីធំមានពី ៣០ ទៅ ៥០គូ ឬរហូតដល់ជាង១០០គូក៏មាន ។ ការរៀបការគឹរៀបចំប្រារព្ធឡើងក្នុងពិធីរួមក្នុងរាត្រីតែមួយយុវជនយុវនារីពុំអនុញ្ញាត ឲ្យជ្រើសរើសគូស្រករតាមបំណងរបស់ខ្លួនឡើយ ។ អង្គការ ឬសង្គមគ្រួសារត្រូវរៀបចំដោយអង្គការដែលអះអាងថា ជាឪពុកម្តាយរបស់មនុស្សគ្រប់រូប ។ • នារីមួយចំនួន ត្រូវបង្ខំឲ្យរៀបការជាមួយយុវជនពិការដែលរងរបួសក្នុងសង្គ្រាម ។ បើគេហ៊ានជំទាស់និងបំណងអង្គការគេត្រូវទទួលទណ្ឌកម្មដោយបញ្ចូនទៅការដ្ឋានដាច់ស្រយោលពីលំនៅស្ថាន ឲ្យធ្វើការងារជាទម្ងន់ ឬសម្លាប់ចោលតែម្តង • ថ្ងៃរៀបការបុរសនារី ...
បទចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជាមានចំណងជើងថា « បទនគររាជ » ជាស្នាដៃសម្តេចព្រះសង្ឃរាជ ជួនណាតនិពន្ធនាថ្ងៃទី ២០ ខែ កក្កដាឆ្នាំ ១៩៤១ ។
សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ( អាស៊ាន ) បង្កើតឡើងក្នុងគោលបំណង៖ • ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កនិងវប្បធម៌ក្នុងតំបន់តាមរយៈកម្មវិធីសហប្រតិបត្តិការ • ការពារស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ទប់ទល់មនិងគូរប្រគួតប្រជែងមហាអំណាច • បម្រើការជាវេទិកាមួយសម្រាប់ដោយព្រមនូវការខ្វែងគំនិត គ្នាក្នុងតំបន់ ។
ដើម្បីពង្រឹងនយោបាយក្រៅប្រទេសព្រះបាទនរោត្តម សីហនុ ព្រះអង្គទ្រង់បានឡាយព្រះហត្តលេខាជាមួយនិងប្រធានាធិបតីទីតូនៅប្រ៊ីយ៉ុននីនៃសារធារណរដ្ឋសហព័ន្ធសង្គមនិយម យូហ្គោស្លាវី និងទីក្រុងបាន់ប្រទេសឥណ្ឌូមនេស៊ី នៅឆ្នាំ ១៩៥៦ ជាមួយលោកប្រធានាធិបតី ស៊ូការណូ ព្រមទាំងប្រធានាធិបតី ណាស៊ែនៃសាធារណរដ្ឋ អារ៉ាប់រួម និងជាមួយលោក នេរុ នាយករដ្ឋមន្រ្តីឥណ្ឌាលើសន្និសញ្ញានៃចលនាមិនចូលបក្សសម្ព័ន្ធ ។
សមាជជាតិមានសារសំខាន់ដូចជាៈ • ស្វែងយល់ពីការលំបាក និងតម្រូវការរបស់ប្រជារាស្រ្តដើម្បីដោះស្រាយ • ដឹងពីមន្រ្តីពុករលួយ បក្សពួកនិយម តាមរយៈបណ្តឹងរបស់ប្រជារាស្រ្ត • ស្វែងយល់ពីមន្រ្តីចង់ក្បត់ និងមន្រ្តីស្មោះត្រង់ ហើយអប់រំកែប្រែ • វេទិកាតម្លាភាពអាចបើកចំហបញ្ហារួមដើម្បីដោះស្រាយទាំងអស់គ្នា • អាចអភិវឌ្ឍន៍ជាតិឲ្យឆាប់រីកចម្រើន ព្រោះតំណាងរាស្រ្ត មន្រ្តី និងរាស្រ្តយល់ចិត្ត ទុកចិត្តរូមសាមគ្គីកសាងជាតី។
ពណ៌នាពីទំនាក់ទំនងរវាងសន្តិភាព និងការអភិវឌ្ឍន៍៖ សន្តិភាពនិងធ្វើឲ្យប្រជាជន និងប្រទេសជាតិទទួលបាននូវ • មានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តគ្មានអំពើហិង្សា គ្មានសង្គ្រាមទាស់ទែងគ្នា • សន្តិភាពផ្តល់ឱកាស អភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សង្គម • ប្រទេសមាននីតិរដ្ឋ ( ច្បាប់ សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ) • ធ្វើឲ្យមនុស្សរស់នៅប្រកបដោយភាពសុខសាន្តគ្មានការភ័យខ្លាច និងគំរាមកំហែង • មានឱកាសទទួលបានការសិក្សារៀនសូត្រ មានកិច្ចសហប្រតិបត្តិការល្អ • មានការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរណ៍ • ស្ថេរភាពនយោបាយ គោរពសិទ្ធិមនុស្សគោរពច្បាប់
សម្បត្តិវប្បធម៌រូបីរបស់ខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានដូចជា៖ • ប្រាសាទអង្គរវត្តថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ១៩៩២ • ប្រាសាទព្រះវិហារ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ • តំបន់ប្រាសាទសំបូរព្រៃគុកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ ២០១៧ ។
នៅក្នុងសម័យអាណានិគមនិយមបារាំង មានព្រះរាជាខ្មែរ៤អង្គដែលបានសោយរាជ្យរួមមានៈ • ព្រះបាទនរោត្តម ( ១៨៦០-១៩០៤ ) • ព្រះបាទស៊ីសុវត្ថិ ( ១៩៦០-១៩២៧ ) • ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ( ១៩២៧-១៩៤១ ) • ព្រះបាទនរោត្តម សីហនុ ( ១៩៤១-១៩៥៥ លើកទី១ ) ។
រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋនិងមជ្ឈិមបក្សកុម្មុយនីស្តឆ្នាំ១៩៧៦ រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ • ខៀវ សំផន ជាប្រធានគណៈប្រធានរដ្ឋ ឬប្រមុខរដ្ឋ • នួន ជា ជាប្រធានសភាតំណាងប្រជាជនកម្ពុជា • ប៉ុល ពត ជានាយករដ្ឋមន្រ្តី • អៀង សារី ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស • វ៉ន វ៉េត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច • សុនសេន ឧបនាយករដ្ឋមន្រ្តី ក្រសួងការពារជាតិ រចនាសម្ព័ន្ធមជ្ឈិមបក្សកុម្មុយនីស្ត • ប៉ុល ...