នៅក្នុងប្រទេសកម្ពុជា ចលនាតស៊ូដើម្បីឯករាជ្យជាតិចែកចេញជាពីរផ្នែកគឺៈ • ការតស៊ូដោយអាវុធ ដែលដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈ ដែលមានការជួយគាំទ្រអំពីសំណាក់កងកម្លាំងវៀតមិញ • ការតស៊ូដោយសន្តិវិធីដឹកនាំដោយសម្តេចព្រះបាទនរោត្តម សីហនុ ( នយោបាយការទូត ) ។
vrean.com Latest Questions
ក្នុងការគ្រប់គ្រងប្រទេស ព្រះអង្គឌួងបានធ្វើកំណែទម្រង់ដូចជាៈ វិស័យរដ្ឋបាល • កែច្បាប់ បន្ធូរបន្ថយវិស័យផ្សេងៗ សេដ្ឋកិច្ច • ជម្រុញការស្តារហេដ្ឋារចនាសម្ព័ន្ធ • កសាងផ្លូវគមនាគមន៍ តំបន់កំពង់ផែសមុទ្រនៅកំពត់ • បោះពុម្ពប្រាក់សម្រាប់សម្រួលជីវភាពប្រជាជន • បន្ថយពន្ធដារ នយោបាយ • ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន • លើកតំឡើងវប្បធម៌អក្សរសាស្រ្តជាតិ ។
មូលហេតុដែលនាំឲ្យមានការបង្កើតរណសិរ្សសាមគ្គីសង្ក្រោះជាតិកម្ពុជា គឺដោយសារតែរបបប៉ុល ពតនេះជារបបមួយដែលៈ • កាប់សម្លាប់ និងបង្អត់អាហារប្រជាជនកម្ពុជា • សម្លាប់អ្នកចេះដឹង ( បញ្ញវន្ត ) • លុបបំបាត់ជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ • យកប្រជាជនកម្ពុជាវាលពិឃាត និងផ្តាច់ទំនាក់ទំនងអន្តរជាតិ ។
មូលហេតុដែលនាំឲ្យរណសិរ្សនេះទទួលបានជ័យជម្នះនាថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩គឺៈ • ឆន្ទះប្រជាជនកម្ពុជាចូលរួមមោះមុត • កងទ័ពបដិវត្តន៍មានសេចក្តីក្លាហាន • ជំនួយឧបត្ថម្ភពីកម្លាំងកងទ័ពវៀតណាម • វីរភាពនៃអ្នកដឹកនាំទ័ព • ការគាំទ្រ និងទំនុកបម្រុងពីប្រទេសជិតខាង • ប្រជាជននិងកងទ័ពអស់ជំនឿលើរបបប៉ុលពត ។
មូលហេតុនៃការបែកបន្ទាយលង្វែកដោយសារ៖ • ព្រះរាជាសត្ថាទី១ ទៅជួយរំដោះក្រុងអយុធ្យាពិការត្រួតត្រារបស់កុមារ • សៀម រមិលគុណប្រើល្បិចបញ្ចូនសង្ឃមកយកការណ៍និងប្រើល្បិចបាចប្រាក់ដួង • វបត្តិផ្ទៃក្នុង រាជវង្សា នុវង្ស នាម៉ឺនសព្វមុខមន្រ្តី និងរាស្រ្តមិនពេញចិត្តនឹងព្រះសត្ថាទី១ • ប្រជារាស្រ្ត នាំគ្នាកាប់ឆ្ការឬស្សី • សាមគ្គី ប្រជាជនគ្មានឯកភាពជាតិ ។
ការបែកបាក់បន្ទាយលង្វែកផ្តល់ផលវិបាកដូចជា៖ • ប្រទេសធ្លាក់ក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ • ប្រទេសធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅអាស៊ីអាគ្នេយ៍ ( បាត់បង់ឬទ្ធានុភាព ) • កម្ពុជាបាត់បង់កេតនភណ្ឌជាតិ ( ក្បួនខ្នាត ច្បាប់ អ្នកប្រាជ្ញ បណ្ឌិត វប្បធម៌ខ្មែរ… ) • ប្រទេសធ្លាក់ក្នុងភាពអាណាធិបតេយ្យ គ្រោះទុរភិក្សកើតពេញផ្ទៃប្រទេស • បាត់បង់ទឹកដីដូចជា ខេត្តចន្ទបុរី បស្ទឹមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិសាត់ • ប្រជារាស្រ្តបាត់បង់ជំនឿលើព្រះរាជា ( ...
ដើម្បីបំផុសស្មារតីបង្រួបបង្រួមជាតិមេដឹកនាំឥណ្ឌូនេស៊ីបានប្រើគំនិតៈ • ផ្សព្វផ្សាគំនិតជាតិនិយម • ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ • បង្កើតចលនាយុវជនជាតិនិយម ។
ការប្រកាសឯករាជ្យលើកទី១របស់ឥណ្ឌូនេស៊ីមិនបានសម្រេចដោយសារៈ • ជប៉ុនទម្លាប់អាវុធចុះចាញ់សង្គ្រាមលោកលើកទី២ • អាណានិគមហូឡង់វិលត្រឡប់មកធ្វើជាម្ចាស់អាណានិគមលើកទី២លើឥណ្ឌូនេស៊ី ។
ពួកហូឡង់បានគាបសង្គត់ទៅលើចលនាជាតិនិយមដូចជា៖ • ចាប់អ្នកជាតិនិយមដាក់គុក • បង្គ្រាបចលនាជាតិនិយមរបស់យុវជនឥណ្ឌូនេស៊ីយ៉ាងព្រៃផ្សៃ • បំបាត់វប្បធម៌ ប្រពៃណី ផ្សព្វផ្សាយសាសនាគ្រឹស្តរើសអើងពណ៌សម្បុរ ។
ឯករាជ្យពេញលេញបានមកដោយសារ៖ • មានមគ្គុទេសក៏ដឹកនាំឈ្លាសវៃ មានមាគ៌ានយោបាយត្រឹមត្រូវគឹលោកស៊ូកាណូ • ប្រជាជនចូលរួមយ៉ាងផុសផុលក្នុងនយោបាយទាមទារឯករាជ្យ • ហូឡង់ ព្រមប្រគ់ល់ឯករាជ្យអោយឥណ្ឌូនេស៊ី ដោយសារការគំរាមកំហែងដាក់លក្ខខណ្ឌរបស់សហរដ្ឋអាមេរិចលើហូឡង់ ។ ហូឡង់ទទូលបានឯករាជ្យនៅថ្ងៃទី ១៧ សីហា ១៩៥០ ។