vrean.com Latest Questions
ល្បិចនៃពុទ្ធិចែកចេញជា ២ប្រភេទគឺ៖ • វិភាគៈ ជាការបំបែកអង្គធាតុមួយឲ្យទៅជាធាតុផ្សំផ្សេងៗឬបំបែកអ្វីមួយដែលសាំញុំាឲ្យទៅជាការងាយស្រួល។ វិភាគចែកចាញជា២ផ្នែកគឺ៖ • វិភាគពិត ជាការបំបែកធាតុផ្សំដែលមានស្រាប់ដែលមាននៅក្នុងអង្គវត្ថុភាវះឬបាតុភូតមួយដោយពឹងផ្អែកទាំងស្រុងលើគោលការណ៍ពិសោធន៍និងការពិចារណា។ • វិភាគក្នុងគំនិត ជាការបំបែកក្នុងកត្តាផ្សេងៗនៃបាតុភុតដោយប្រើគំនិត។ វិភាគក្នុងគំនិតមិនអាចផ្តល់ដល់យើងនូវការដឹងជាក់លាក់ទេតែផ្ដល់ឲ្យយើងបានត្រឹមសម្មតិកម្មតែប៉ុណ្ណោះ។ • សំយោគ គឺការប្រមូលធាតុផ្សេងៗឲ្យបានជាវត្ថុរាវមួយ។ សំយោគមាន២បែបគឺ៖ • សំយោគពិត ជាការប្រមូលផ្តុំធាតុផ្សំចាំបាច់ទាំងឡាយក្នុងលក្ខខណ្ឌជាក់លាក់បង្កើតឲ្យបានអង្គវត្ថុមួយ។ • សំយោគក្នុងគំនិត ជាសំយោគគ្មានអត្ថិភាពផ្នែករូមធាតុទេដែជាសំយោគមួយដែលប្រព្រឹតឡើងដែក្នុងចិត្តប៉ុណ្ណោះ។ សំយោគក្នុងគំនិតចែកចេញជាសំយោគបញ្ញត្តិសំយោគណិតវិទ្យានិងសំយោគបដិសំយោគ។
កំណែទម្រង់ប៉េរ៉េស្រ្តូយការគឺជានយោបាយស្តារឡើងវិញ ។ កំណែទម្រង់នេះមានដូចតទៅ ៖ • វិស័យសេដ្ឋកិច្ច : បើកឲ្យមានអ្នកវិនិយោគទុនពីខាងក្រៅ និងឲ្យមានការប្រកួតប្រជែងតាមទម្រង់សេដ្ឋកិច្ចទីផ្សារសេរី ។ • វិស័យនយោបាយ : បើកឲ្យពួកប្រឆាំងធ្វើការរិះគន់ជាចំហរដល់របបមុខ និងផ្តល់ឲ្យមានរបបប្រជាធិបតេយ្យ ។ នៅឆ្នាំ ១៩៨៨ មានកំណែទម្រង់រដ្ឋធម្មនុញ្ញ ។
ព្រះរាជាណាចក្រកម្ពុជាមានពលរដ្ឋគ្រប់អាយុបោះឆ្នោតចំនួន ៤.៤៣០.៧៣១នាក់ ។