សីលធម៌ចែកចេញជា៥ គឺ ៖ • សីលធម៌ផ្ទាល់ខ្លួន • សីលធម៌គ្រូសារ • សីលធម៌វិជ្ជាជីវៈ • សីលធម៌សង្គម • សីលធម៌ពិភពលោក ។
vrean.com Latest Questions
ដែលហៅថា ទសពិធរាជធម៌គឺជា ធម៌ទាំង១០សម្រាប់ព្រះរាជា ឬសម្រាប់អ្នកដឹកនាំ ។
ដែលហៅថា យុត្តិធម៌គឺជា គុណធម៌ប្រកបដោយឧត្តមគតិសកល ជាគំនិតល្អត្រឹមត្រូវឥតខ្ចោះដែលហូរចេញមកពីវិចារណញាណរបស់មនុស្ស ។ យុត្តិធម៌មានន័យថា ការគោរពយ៉ាងទៀងទាត់នូវសិទ្ធិរបស់ជនណាម្នាក់ ពោលគឺការបើកឲ្យជនម្នាក់ៗមានសិទ្ធិរបស់ខ្លួន ។
នៅក្នុងអាណត្ដិរបស់លោកប្រធានាធិបតី ស៊ីស្ដាដេស្ដាំង មាននាយករដ្ឋមន្រ្ដី២រូប គឺលោកហ្សាក់ស៊ីរ៉ាក់ និងលោក រ៉ាយម៉ុងបា។
សន្ធិសញ្ញាសឺណែវឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀង សេចក្តីថ្លែងការណ៍ទាក់ទងនឹងកម្ពុជាដូចជា • កិច្ចព្រមព្រៀងស្ពីពីការបញ្ឈប់បទបាញ់គ្នានៅក្នុងប្រទេសកម្ពុជា • សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសម្ព័ន្ធភាពយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឩបត្ថម្ភកម្លាំងយោធាពីបរទេស • សេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងស្តីពីការដកកងទ័ពបារាំងចេញពីទឹកដីប្រទេសឥណ្ឌូចិន និងគោរពដល់ • ឯករាជ្យ អធិបតេយ្យភាពនៃប្រទេសនៅក្នុងឥណ្ឌូចិន • សេចក្តីថ្លែងការណ៍របស់សន្និសីទទាក់ទងកិច្ចព្រមព្រៀងសឺណែវ • សេចក្តីថ្លែងការណ៍បិទសន្និសីទ ( សមាជិកទាំងអស់បានប្រកាសស្តីពីកាតព្វកិច្ចរបស់ខ្លួន គោរពខ្លួនឯករាជ្យនិងអធិបតេយ្យភាពរបស់នៃប្រទេសកម្ពុជានៅក្នុងឥណ្ឌចិន ) ។
ពន្យល់ពីសម្បត្តិមនុស្ស សម្បត្តិទេវតា និង សម្បត្តិនិពា្វន្ត គឺ ៖ សម្បត្តិមនុស្សមាន: • បញ្ញាសម្បត្តិ(មនុស្សមនាបញ្ញាវាងវៃទាំងផ្លូវលោកនិងផ្លូវធម៌) • ភោគសម្បត្តិ(មនុស្សមានទ្រព្យច្រើន) • បរិវារសម្បត្តិ(មនុស្សមានអ្នករាប់អានច្រើន) • យសសម្បត្តិ(មនុស្សមានបុណ្យសក្តិខ្ពស់ក្នុងសង្គម) • ត្រកូលសម្បត្តិ(មនុស្សកើតពីក្នុងត្រកូលខ្ពង់ខ្ពស់) • រូបសម្បត្តិ(មនុស្សមានរូបស្អាតពេញលេញ) សម្បត្តិទេវតា • ជាសម្បត្តិដែលមនុស្សទទួលនៅពេលដែលកើតនៅឋានសួគ៌ជាសម្បត្តិទិព្វ សម្បត្តិព្រះនិពាន្វ • ជាសម្បត្តិដែលប្រពៃលើសសម្បត្តិនានា ។ បើមនុស្សណាមួយទទួលបានសម្បត្តិនះហើយ មនុស្សនោះនិងអស់ទុក្ខ គឺមានតែសេចក្តីសុខ ស្ងប់ជានិច្ច ចាកទុកទាំងពួងគ្មានកើត ចាស់ ឈឺ ...
ភាពស្មោះត្រង់ គឺជាតម្លៃមួយដែលប្រសើរបំផុត ចំពោះទំនាក់ទំនងមិត្រភាព។ភាពស្មោះត្រងគឺជាការស្មោះត្រង់អស់ពីចិត្តគ្មានអ្វីលាក់លៀម។
ដើម្បីបានចូលជាសមាជិកអង្គការសហប្រជាជាតិប្រទេសនីមួយៗ ត្រូវមានលក្ខណៈដូចជា • ជារដ្ឋនិយមសន្តិភាព • ទទួលគោរតាមបញ្ញត្តិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ • មានសមត្ថភាពបំពេញតាមបញ្ញត្តិនោះ ហើយត្រៀមលក្ខណៈនឹងបំពេញជានិច្ច
អាឡឺម៉ង់បានរួបរួមគ្នាវិញនៅថ្ងៃទី១២ កញ្ញា ១៩៩០ ដោយសារកត្តាមួយចំនួនដូចជា៖ • សហភាពសូវៀតពុំមានលទ្ធភាពជួយដល់អាឡឺម៉ង់ខាងកើតទៀត ដោយសារមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ • ការដួលរលំសហភាពសូវៀត • ប្រទេសមហាអំណាចបានយល់ព្រមដោះលែងប្រទេសអាឡឺម៉ង់ឲ្យមានសេរីភាព។