បានជាគេថាប្រទេសប៉ូឡូញជាប្រភពនៃសង្រ្គាមលោកលើកទី២ ព្រោះទឹកដីប្រទេសប៉ូឡូញក្លាយជាទិសដៅនៃមហិច្ឆតារវាងមហាអំណាចជិតខាងទាំងពីរគឺចក្រភពអាឡឺម៉ង់និងសហភាពសូវៀត ដែលអាឡឺម៉ង់និងសូវៀតបានចុះសន្ដិសញ្ញាជាសម្ងាត់ដើម្បីបែងចែកទឹកដីប៉ូឡូញ ។
vrean.com Latest Questions
a) យ៉ាងច្រើន b) រន្ថាន់ c) កាន់តែញឹកឡើងៗ d) ផ្កាស្រស់ៗ e) សៀតផ្កា
ហេតុផលដែលបញ្ជាក់ “ស្ត្រីភេទ” គឺជាភេទទន់ខ្សោយ ឯ ”បុរសភេទ” គឺជាភេទមាំមួនមាន៖ • សកម្មភាពការងារ និងតួនាទីពីធម្មជាតិលើរូបរាងកាយ • ទស្សនៈសង្គមផ្អែកលើការកំណត់កិច្ចការការងារផ្សេងៗគ្នា • ការប្រៀបធៀបលើមុខងារភេទនិងបែងចែកសកម្មភាព។
បានជាប្រទេសនៅក្រោមរណបសហភាពសូវៀតបានប្រកាសជាប្រទេសរាជ្យពីព្រោះ ក្រោយពេលឡើងកាន់អំណាចលោក កូបាឆូវ បានប្រកាសថា លោក នឹង មិនអនុញ្ញាតឪ្យមានអន្តរាគមន៍ខាងវិស័យយោធាទៀតហើយ ។ សម្ដីនេះបានដាស់ស្មារតីដល់ប្រទេសដែលនៅក្រោមរណបសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២ ដែលមានគំនិតដើរតាមលទ្ធប្រជាធិបតេយ្យតាមបែបអឺរូបខាងលិចបានប្រកាសឯករាជ្យ ជាបន្តបន្ទាប់ប្រទេសទាំងនេះរួមមាន អាឡឺម៉ងខាងកើត ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលហ្គារី និងប៉ូឡូញ ។
នៅក្នុងសិលាចារឹក គេឃើញមានការកត់ត្រាពីវត្តមានរបស់ពួកថៃ ឬសៀម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រហែលជាចាប់ពីសតវត្សរ៍ទី១២មក ។ ពួកថៃ ឬសៀម កាលពីមុនរស់នៅក្នុងខេត្តយូណានប្រទេសចិន ហើយបានចាប់ផ្តើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូង បន្តិចម្តងៗ ចាប់តាំងពីសតវត្សរ៍ទី៩ ។ ពីដំបូង គេឃើញពួកថៃ ឬសៀមបានចុះមកតាំងទីលំនៅ នៅភាគខាងជើងប្រទេសលាវសព្វថ្ងៃ និងនៅឈៀងម៉ៃ ។ ...