លក្ខណៈពិសេសនៃវប្បធម៌ខ្មែរមានពិរយ៉ាងគឹ ៖ • លក្ខណៈជាតិ ខ្មែរមានរួចជាស្រេចនូវវប្បធម៌ខ្លួន(អត្តសញ្ញាណជាតិ)នាំឲ្យចំណូលវប្បធម៌ថ្មីណាមិនសមស្របតាមជីវភាពរស់នៅ ទំនៀមទំលាប់ប្រពៃណីខ្មែរត្រូវបដិសេធទាំងស្រុង ។ • លក្ខណៈសំយោគ ខ្មែរព្រមទទួលវប្បធម៌បរទេសតែយកអ្វីដែលជាចំណងចំណូលចិត្តស្របនិងគំនិតរបស់ខ្លួនមកកែច្នៃឲ្យមានលក្ខណៈជាតិមិនមែនយកមកប្រើទាំងស្រុងនោះទេ ។
vrean.com Latest Questions
បានជាខ្មែរត្រូវយល់ដឹងពីអរិយធម៌ខ្មែរ ពីព្រោះវាជាប្រការសំខាន់សម្រាប់ជន ជាតិខ្មែរគ្រប់រូប វប្បធម៌ខ្មែររីកចម្រើន ឬអន់ថយ ល្គឹកណា ខ្មែរ គ្រប់រូបស្គាល់ច្បាស់ពីវប្បធម៌របស់ជាតិខ្លួនពិតប្រាកដ ដើម្បីចៀសវាងការយល់ច្រឡំថាខ្មែរពុំមានអ្វីជាកំណើតដើមឡើយ ។
តក្កវិជ្ជាត្រូវបានគេបែងចែកជា២បែបគឺ • តក្កវិជ្ជាទម្រង់ ធ្វើឲ្យការគិតស្របជាមួយការគិត ពោលគឺធ្វើអោយមានទំនាក់ទំនងស្និទ្ធស្នាល រវាងការគិតនិងការ ការគិតនាមឲ្យមានសច្ចភាពទម្រង់ និងឈានដល់ការបង្កើតបញ្ញតិ្ត សញ្ញាណ និងគំនិត ។ • តក្កវិជ្ជាអនុវត្ត ការគិតស្របតថភាព ឬសច្ចភាព ទម្រង់ យកចិត្តទុកដាក់ចំពោះរូបភាពនៃវិចារ ដើម្បីធ្វើឲ្យវាកាន់តែមានភាពច្បាស់លាស់ឡើង ពិនិត្យ ពិចារណា ពីលក្ខខណ្ឌឲ្យសមស្របរវាងការគិត និងតថភាព ឬសច្ចភាពរូបធាតុ សិក្សាពីវិធីផ្សេងៗដូចជា គណិតវិទ្យា ...
តកវិជ្ជា ជាការសិក្សាគោលការណ៍នានាដើម្បីបែងចែកឲ្យ៧បានច្បាស់លាស់នុវវិចារល្អ និងវិចារអាក្រក់ ។
ចំពោះបែបផែននៃការប្រារព្ធធ្វើបុណ្យនេះឡើងរួមមានដូចខាងក្រោម ៖ មុនពេលថ្ងៃបុណ្យ • នៅថ្ងៃ ១៣ ឬ ១៤កើត ខែពិសាខរៀងរាល់ឆ្នាំ ពុទ្ធបរិស័ទតែងតែជួបជុំគ្នារៀបចំបោសសម្អាត តុបតែងប្រកបដោយសក្ការៈបូជាមានផ្កាភ្ញី ទៀន ធូប ប្រទីប ជ្វាលាជាដើម ។ • ត្រៀមយាគូ ចង្ហាន់ សម្រាប់ ដាក់បាត្រព្រមទាំងទេយ្យរត្ថុសម្រាប់ប្រគេន ព្រះសង្ឍ ។ • ពិធីបុណ្យនេះត្រូវរៀបចំនៅតាមវត្តនានា និងជាពិសេសនៅបរិវេណខាងមុខព្រះសក្យមុន្នីចេតិយ ពេលប្រារព្វពិធីបុណ្យ • ចាប់ពីពេលព្រឹក ...
ពិសាខបូជា ជាការថ្វាយ ឬរំឭកដល់ថ្ងៃ មហាមង្គលទាំងបីរបស់ព្រះបរមគ្រូនៃយើង ពោលគឺ • ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិពា្វន ។ • ថ្ងៃប្រសូត : ថ្ងៃសុក្រ ១៥ កើត ពេញបូរមី ខែ ពិសាខ ឆ្នាំ ច ។ • ថ្ងៃត្រាស់ដឹង : ថ្ងៃពុធ ១៥ ...
បញ្ញតិ្ត គឺជាទម្រង់មួយបង្ហាញ ឬមានរូបតំណាងទម្រង់់គំនិតអរូបីឆ្លុះបញ្ចាំង ។ សញ្ញាណ ជាបុព្វេហេតុនាំឲ្យមានការកើតវិនិច្ឆ័យ ។ គំនិត ជាឧបករណ៍ចិត្តគំនិតមួយបែបសម្រាប់ឲ្យយើងគិតដល់តថភាពផ្សេងៗ ហើយវាលេចឡើងជារូបរាងនៅក្នុងស្មារតីមនុស្សយើង ។
ការធ្វើជំរឿនមានសារៈសំខាន់ដូចតទៅ ៖ • ប្រមូលទិន្នន័យព័ត៌ដើម្បីស្វែងយល់ពីទិន្នន័យ ប្រជាសាស្រ្ត អត្រាមរណៈ អត្រាកំណើន អត្រាតំហយចុះ អត្រាអនក្ខរជន អត្រាភាពក្រីក្រ…បញ្ហាសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងសង្គមជាតិនាពេលបច្ចុប្បន្ន និងបណ្តោមូលហេតុដែលពាក់ព័ន្ធផង ។ • ផ្តល់ជាមូលដ្ឋានវិភាគពីស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ហើយព្យាករណ៍ទស្សន៍ទាយពីទំហំតម្រូវការរបស់ពលរដ្ឋ នាពេលអនាគត់ ដើម្បីឲ្យស្ថាបប័នជំនាញផ្តល់យោបល់ជួយរដ្ឋាភិបាល និងជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលធ្វើការសម្រេចប្រកបដោយសុភវិនិច្ច័យសមហេតុផល ។ • កសាងផែនការអភិវឌ្ឍលើគ្រប់វិស័យបានត្រឹម ត្រូវច្បាស់លាស់គ្រប់ជ្រុងជ្រោយធានាបានស្ថរភាពតុល្យភាព និងចំទិសដៅបំពេញតម្រូវការចាំបាច់ដើម្បីសុពលភាពផល ។ • កសាងផែនការអភិវឌ្ឍលើគ្រប់វិស័យបានត្រឹម ...
ភាពអត់ការងារធ្វើ និងគ្រោះបាត់អាជីពបណ្តាលមកពីមូលហេតុដូចខាងក្រោម ៖ • បដិវត្តន៍វិទ្យាសាស្រ្ត បច្ចេកទេស បច្ចេកទេសវិទ្យាសាស្រ្តទំនើបត្រូវបានយកមកប្រើជំនួសបច្ចេកទេសសិប្បកម្មដែលទាមទារអ្នកមានសមត្ថភាព ខ្ពស់និងកាត់បន្ថយចំនួនមនុស្ស ។ • សមត្ថភាពមានកម្រិតរបស់មនុស្ស ជំនាញឯកទេសទេពកោសល្យ របស់ស្ថិតក្នុងមួយកំណត់មិនឆ្លើយតប និងបច្ចេកវិទ្យាទំនើប រកការងារមិនបានធ្វើ • អ្នកមានសមត្ថភាពការងារខ្ពស់លើសតម្រូវការ • ការកាត់បន្ថយបុគ្គលិកនិយោជិក • ការក្ស័យធនរបស់សហគ្រាស។
ម៉ាស្លូបានបែងចែកតម្រូវការរបស់មនុស្សជាប្រាំដំណាក់កាលគឺ ៖ ក. តម្រូវការសេរី • ជាតម្រូវការមូលដ្ឋានហើយចាំបាច់បំផុតសម្រាប់ជីវិតរស់ មិនអាចខ្វះបានឡើយ ។ តម្រូវការសេរីរៈរួមមានដូចជា ស្បៀ្ងអាហារ សម្លៀកបំពាក់ ទីជម្រក និងតម្រូវការចលនាដើម្បីធ្វើឲ្យមានសុខភាពផ្លូវកាយថែមទៀត ។ ខ. តម្រូវការសុវត្ថិភាព • សុវត្ថិភាពស្បៀងអាហារ • សុវត្ថិភាពផ្លូវកាយ • សុវត្ថិភាពផ្លូវចិត្ត គ. តម្រូវការសង្គម ឬតម្រូវការស្រឡាញ់ • ទំនាក់ទំនងល្អជាមួយសមាជិកសង្គម និងទំនាក់ទំនងល្អក្នុងគ្រួសារ ឃ. ...