២១ កក្កដា ១៩៥៤
vrean.com Latest Questions
ប្រជាពលរដ្ធក្នុងសង្គមប្រជាធិប្បតេយ្យមានសិទ្ធ កាតព្វកិច្ចនិងស្មារតីដូចខាងក្រោម៖ ក.ចំពោះសិទ្ធ • មានសិទ្ធក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន • មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ • ក្នុងការបង្កើតគណះបក្សនយោបាយ • ក្នុងការបង្កើតសមាគមផ្សេងៗ • មានសិទ្ធធ្វើបាតុកម្មដោយអហឹង្សា…។ ខ.ចំពោះកាតព្វកិច្ច • គោរពតាមច្បាប់រដ្ធធម្មនុញ្ញនិងច្បាប់ • គោរពសិទ្ធិមនិស្សនិងលិទ្ធិប្រជាធិបតេយ្យ • ចញ្ចូនកូនឲ្យទៅសាលារៀនសូត្រ • ចូលរួមជួយអភិវឌ្ឍប្រទេសជាតិ • បង់ពន្ធជូនរដ្ធតាមកាលកំណត់…។ គ.ចំពោះស្មារតី • ចេះអត់អ្មត់ អត់ឳននិងអនុគ្រោះ • ចេះសហការក្នុងការធ្វើអ្វីមួយ • ហ៊ានតស៊ូបញ្ចេញមតិក្នុងវេទិការនានា • ស្នេហាជាតិមាតុប្រទេសរបស់ខ្លួន • ដឹងគុណជានិច្ចចំពោះថ្នាក់ដឹកនាំ…។
ក្នុងនាមខ្ញុំជាកូន ត្រូវមានសីលធម៌ចំពោះឪពុកម្តាយដូចតទៅ ៖ • ត្រូវគោរពឪពុកម្តាយ ដែលជាអ្នកមានគុណ • ត្រូវស្តាប់ដំបូន្មានឪពុកម្តាយ ដើរតាមគន្លងធម៌ • ខិតខំសិក្សារៀនសូត្រ និងជួយធ្វើការងារផ្ទះជំនួសដៃជើងឪពុកម្តាយ • ត្រូវថែរក្សាកេរ្តិ៍ឈ្មោះពូជរាង្សវង្សត្រកូល • ត្រូវចេះថែរក្សាកេរមរតក ដែលម្តាយឪពុកបានបន្សល់ទុកឱ្យ • ត្រូវចេះអាណិតអាសូរឪពុកម្តាយ ត្រូវចេះការពារហ៊ានពលីដើម្បីឪពុកម្តាយ • ត្រូវចេះតបស្នងសងគុណចំពោះម្តាយឪពុកពេលលោកចាស់ជរា ។
ទស្សនៈនៃការយល់ដឹង គឺសំដៅទៅលើវិធីដែលបុគ្គលម្នាក់ៗ ផ្ដល់នូវអត្ថន័យសម្រាប់បរិយាកាសហើយធ្វើការបកស្រាយវាហើយជាពិសេសទាក់ទងទៅនឹងញាណារបស់មនុស្ស ។
មាត្រា៣៤ថ្មី ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេទៅបោះឆ្នោត • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំមានសិទ្ធិទៅបោះឆ្នោត • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្ត • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា • បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត ។
របបកម្ពុជាប្រជាធិបតេយ្យបានបែងចែក ប្រជាជនជាពីរ វណ្ណៈ គឺ ប្រជាជនចាស់ (មូលដ្ឋាន) និង ប្រជាជនថ្មី (១៧ មេសា) ។
ព្រះពុទ្ធសាសនានិងសិទ្ធិមនុស្សបានចូលរួមចំណែកក្នុងការរៀបចំសង្គមដូចខាងក្រោម ៖ • អប់រំមនុស្សទាំងអស់ឲ្យមានមេត្តា ចេះស្រឡាញ់គ្នាមិនរើសអើងគ្នា • អប់រំមនុស្សឲ្យចេះអាណិតអាសូរចំពោះគ្នា ចេះជួយមានសាមគ្គីភាពផ្ទៃក្នុង • ឲ្យមនុស្សទាំងអស់ចេះគោរពសិទ្ធសំរាប់មានជីវិត របស់មនុស្សផងគ្នាសត្វនិងជីវិតបរិស្ថាន • គោរពសិទ្ធិមានសម្បត្តិកម្មសិទ្ធិ គោរពប្រយោជន៍បុគ្គល និងប្រយោជន៍សាធារណៈ មិនប្រព្រឹត្តអំពើចោរកម្ម លួចឆក់ប្លន់ ដែលបង្កវិនាសកម្មដល់សង្គម • មានសម្មាអាជីវៈ គឺមិនប្រកបរបរជួនដូរខុសច្បាប់និងជួញដូរផ្លូវភេទ គ្រឿងញៀន គោរពច្បាប់ សង្គម … • ហាមប្រាមការប្រព្រឹត្ត ខុសក្នុងផ្លូវកាម គោរពសិទ្ធិបន្តពូជ សិទ្ធីរស់ជាគ្រួសារ ...
និយាយពីមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះច្បាប់សីលធម៌ ។ ច្បាប់សីលធម៌ ជាច្បាប់មួយដែលឱ្យមនុស្សគ្រប់រូបប្រព្រឹត្តល្អដោយកាយ វាចារឱ្យមានរបៀបរៀបរយ ឬកិរិយាមាយាទ ឬមានសណ្តាប់ធ្នាប់ ។ ម៉្យាងទៀត ច្បាប់សីលធម៌ ជាដំបូន្មានដែលនាំមនុស្សឱ្យវៀចាកនូវអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ ។