ក្នុងសង្រ្គាមលោកលើកទី២ បានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្តព្រោះសហភាពសូវៀតបានរំដោះទឹកដីបានយ៉ាងធំទូលំទូលាយអឺរ៉ុបកណ្ដាល រហូតដល់ក្រុងប៊ែកឡាំង។ ចំណែកប្រទេសសម្ព័ន្ធមិត្តវិញបាន រំកិលយឺតៗ ដោយសារការប្រយុទ្ធរារាំពីកងទ័ពអាឡឺម៉ង់ជាពិសេសការវាយឡើងច្រាំងនៅន័រម៉ង់ឌី។
vrean.com Latest Questions
ដែលហៅថា មនុស្សថ្លៃគឺជា មនុស្សទាំងឡាយណាដេលមានគុណធម៌ ឬគុណណូបការៈសំខាន់ ឬខ្ពស់ជាងគេ ។ មនុស្សថ្លៃគេបានបែងចែកជា៣ផ្នែកធំៗគឺ ៖ • បណ្ឌិត • វីរបុរស • និងសន្តបុគ្គល ។
សន្និសីទក្រុងសឺណែវ ឆ្នាំ ១៩៥៤បានអនុម័តលើកិច្ចព្រមព្រៀងសម្រាប់កម្ពុជាដូចជា ៖ • កិច្ចព្រមព្រៀងស្តីពីការបញ្ឈប់បទបាញ់គ្នានៅក្នុងប្រទេសកម្ពុជា • សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាអំពីសិទ្ធិរបស់ប្រជាពលរដ្ឋនិងការបោះឆ្នោត • សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសម្ព័ន្ធភាពយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឩបត្ថម្ភកម្លាំងយោធា ពីបរទេស • សេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងស្តីអំពីការដកកងទ័ពបារាំង ចេញពីទឹកដីប្រទេសឥណ្ឌូចិន និងគោរពឯករាជ្យ អធិបតេយ្យភាពប្រទេសឥណ្ឌូចិន • សេចក្តីថ្លែងការរបស់សន្និសីទទាក់ទងនឹងកិច្ចព្រមព្រៀងសឺណែវ • សេចក្តីថ្លែងការបិទកម្មវិធី ។
ក. ការសង់ប្រាសាទបែបពុទ្ធសាសនា គេច្រើននិយមសង់នៅលើដីរាបស្មើបែបវត្តអារាមពុំមានជាប់ផ្នាក់ខ្ពស់ដូចជា ប្រាសាទបែបព្រាហ្មនិយមទេ ។ សំណង់ប្រាសាទប្រភេទនេះរស់នៅជាមួយនឹងមនុស្សគ្រប់ៗគ្នាគឺមិនស្ថិតនៅលើមេឃធ្លាយដាច់ពីមនុស្សដូច ជាអាទិទេពនៃសាសនាព្រាហ្មណ៍ឡើយ ។ ខ. ការសង់ប្រាសាទបែបព្រហ្មណ៍និយម ភាគច្រើនគេសង់ប្រាសាទនៅទីខ្ពស់ដូចភ្នំ មានទំហំធំហើយមានឌឿនច្រើនជាន់ តំណាងអាទិទេព ។ នេះបញ្ជាក់ឪ្យឃើញថា អាទិទេពមិនមែនជាមនុស្សណៅលើលោករស់នៅខ្ពស់ដូចជា នៅលើពពក ឬ ឋានសួគ័ ជាអ្នកការពារបង្កើតលោក ការពារលោកនិងបំផ្លាញលោក ។ កសាងសង់ប្រាសាទនៅលើកំពូលភ្នំគឺដើម្បីការរៀបចំពីធីទេវរាជតាមបែបសាសនាព្រាហ្មណ៍ ។ ...
ទឹកដីខ្មែរ ដែលបានបាត់បង់ដោយសារប្រទេសសៀមមានចំនួន ១២ខេត្តគឺ ៖ • នគររាជ • បុរីរម្យ • ធនបុរី • ត្រាច • ច័ន្ទបុរី • សិរីសាកេត • គោកខ័ណ្ឌ • សង្ខិត • សុរិន្ទ • ស្ទឹងជ្រៅ • បស្ចឹមបុរី • អ៊ូប៊ុន ។
នៅក្នុងវិស័យសុខាភិបាល រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើត មានគោលនយោបាយដូចជា៖ • ព្យាបាលជំងឺដល់ប្រជាជនដោយមិនគិតថ្លៃ។ • រដ្ឋាភិបាលបានបណ្ដុះបណ្ដាលពេទ្យគ្រប់ជំនាញនោឆ្នាំ ១៩៨៥ សម្រាប់គ្រូពេទ្យថ្នាក់វេជ្ជបណ្ឌិតចំនួន ៣៧ ៩៤៣ នាក់ទន្ថពេទ្យ ១១ ៧៥៧ នាក់ និងឪសថការី ...
ដើម្បីឲ្យកុមារមានការអភិវឌ្ឍពេញលេញ និងសមស្របតាមបុគ្គលិកលក្ខណះគេត្រូវ៖ ក. គ្រួសារ (family) • ត្រូវចិញ្ចឹមបីបាច់ ថែរក្សា គ្រប់គ្រង • ផ្គត់ផ្គងឲ្យសិស្សារៀនសូត្រគ្រប់កម្រិត • ត្រូវបញ្ចូនកូនៗទៅសាលារៀន • ផ្តល់ចំនីអាហារឲ្យបានគ្រប់គ្រាន់…។ ខ.សាលារៀន(school) • អប់រំ • ធម៌ទួទៅ វិជ្ជាជីវះ…។ គ.សមត្ថកិច្ចសាធារណះ(Responsible) • ជូយឧបត្ថម្ភជាសម្ភារះ ថវិការ បច្ចេកទេស • បង្កើតសាលារៀនបន្ថែមគ្រប់កម្រិត • ទប់ស្កាត់ការជួញដូរនិងកេងប្រវ័ញ្ចកុមា • ផលតល់សេវាសុខភាព កម្សាន្ត ដល់កុមារ…។
នៅក្រោយសង្គ្រាមលោកលើកទី២ ប្រទេសកូរ៉េជួបនឹងស្ថានភាពដូចជា ៖ • សហរដ្ឋអាមេរិក និងសហភាពសូវៀត ចូលកាន់កាប់កូរ៉េនៅឆ្នាំ ១៩៤៥ • ការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចមនោគមវិជ្ជាកុំមុយនីស្ត នឹងមនោគមវិជ្ជាសេរី ធ្វើឲ្យផ្ទុះសង្គ្រាមយ៉ាងខ្លាំងក្លាក្នុងប្រទេសកូរ៉េ ( កូរ៉េខាងជើង នឹងកូរ៉េខាងត្បូង) ពីឆ្នាំ ១៩៥០-១៩៥៣ ។ បណ្តាលអោយស្លាប់ និងរបួស ( ស.រ.អ ៣សែននាក់ចិន ៩សែននាក់) ទោះជាមានអន្តរាគមន៍របស់អង្គការសហប្រជាជាតិក៏ដោយ ។ • ១៩៥៣ ...
ភ្នំពេញទៅព្រៃនគរមានចម្ងាយ ២៤០គ.ម
បានជាសេរីនៃសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ មានសារៈសំខាន់ព្រោះ ៖ • ដើម្បីជួយផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នានានិងក្រៅប្រទេសដល់ប្រជាពលរដ្ឋ • ដើម្បីជួយផ្សព្វផ្សាយនូវគំនិត ការបញ្ចេញមិត • ដើម្បីជួយផ្តល់ព័ត៌មាន និងបទពិសោធនានាដល់ថ្នាក់ដឹកនាំ • ដើម្បីជួយដល់ការអភិវឌ្ឍផ្នែកនយោបាយ និងវិទ្យាសាស្ត្រ • ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាព សេរីភាពគ្រប់យ៉ាងក្នុងការបញ្ចេញគំនិត យោបល់ដើម្បីជួយអភិវឌ្ឍសង្គមជាតិ • ដើម្បីបង្ហាញថា ប្រទេសមួយប្រកាន់យកលទ្ធិប្រជាធិបតេយ្យពេញលេញពិតប្រាកដ។