ដែលហៅថាសេរីនិយមសេដ្ឋកិច្ច គឺជាសេដ្ឋកិច្ចដេលបើកសេរីភាពឲ្យឯកជនទិញដូរលក់ទៅវិញនូវភោគផលផ្សេងៗតាមអំពើចិត្តគឺថា រដ្ឋគ្មានអំណាចចូលទៅជ្រៀតជ្រែកត្រួតពិនិត្យតម្លៃទំនិញរបស់ឯកជនឡើយ ។
vrean.com Latest Questions
ដែលហៅថានយោបាយសេដ្ឋកិច្ច គឺនយោបាយដែលជួយដោះស្រាយបញ្ហារស់នៅរបស់មនុស្សក្នុងសង្គមណាមួយដោយយករូបមន្តវិធានការនិងបច្ចេកទេសសេដ្ឋកិច្ចមកកែទម្រង់មានយកច្បាប់នៃ សេដ្ឋកិច្ចនយោបាយជាដើមមកពិនិត្យសារឡើងវិញដើម្បីលើកស្ទួយកម្រិតជីវភាពនៃប្រជាពលរដ្ឋ។
ដែលហៅថាសេដ្ឋកិច្ច គឺជាសិល្បៈដ៏ប្រសើរក្នុងការចាត់ចែងចំណូល និងចំណាយនៅក្នុងគ្រួសារ ការចាយវាយនិងរកចំណូលមកវិញតាមប្រសព្វនៃថវិកា សម្បត្តិទ្រព្យបេតិកភណ្ឌរបស់បុគ្គលណាម្នាក់ ឬរដ្ឋរបស់ប្រទេសណាមួយ ។
ដែលហៅថាសេដ្ឋកិច្ចសង្គម គឺជាសំណុំពុទ្ធិដែលទាក់ទងនិងជីវភាពរបស់កម្មករ កសិករ ជាមួយនិងការលើកស្ទួយកម្រិតជីវភាពនៃអ្នកទាំងអស់នេះ ។
ដែលហៅថាសេដ្ឋកិច្ចនយោយបាយ គឺជាស្យង់ដែលនិយាយពីពុទ្ធិនៃបាតុភូតការចែកចាយ បរិភោគនិង ប្រើប្រាស់នូវភោគទ្រព្យធម្មជាតិ ឬពុទ្ធិនៃបាតុភូតដែលសិក្សាពីកេតនភ័ណ្ឌសំភារនៅក្នុងសង្គមមនុស្ស ។
ព្រះសម្មាសម្ពុទ្ធបានសម្តែង ពីការប្រើប្រាស់ទ្រព្យសម្បត្តិដែលរកបានហើយដូចតទៅ ៖ • ចិញ្ចឹមខ្លួនមាតាបិតា បុត្រ ភរិយា និងជនដែលរស់នៅក្រោមអាណាព្យាបាលទាំងឡាយបាននូវសុខសប្បាយ • ជួយបម្រុងមិត្តភក្តិ និងអ្នករួមការងារឲ្យនៅសុខជា • ទុកសន្សំដើម្បីការពារ បង្ការពេលមានភ័យអន្តរាយ • ធ្វើពលី៥យ៉ាងដូចជា : សង្គ្រោះញាតិ សាច់សាលោហិត ទទួលភ្ញៀវ ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលស្លាប់ទៅហើយ បង់ពន្ធភាស៊ី អាករតាមដែលរដ្ឋបានចែងបញ្ញតិ្តទុក សក្ការៈបម្រុងឬធ្វើបុណ្យ ឧទ្ទិសរបស់ឬវត្ថុសក្កិសិទ្ធិដែលគួរគោរពបបូជាតាមទំនៀមទំម្លាប់ ជំនឿដែលមានពីដើម ។
ការកសាងប្រាសាទខ្មែរមានគោលបំណងដូចខាងក្រោម ៖ • ដើម្បីស្គាល់ច្បាស់ពីបំណង់នៃការកសាងប្រភេទនៃស្ថាបត្យកម្មខ្មែរបុរាណ ប្រភេទនៃចម្លាក់ និងរចនាសម្ព័ន្ធផ្សេងៗដែលទាក់ទង់ • ស្គាល់ច្បាស់នូវគោលបំណង់សំខាន់ៗ និងការវិវត្តផ្នែកស្ថាបត្យកម្មខ្មែរបុរាណ • ទីស្នាក់អាស្រ័យរបស់ព្រះរាជាសម័យកាលនោះ • ឧទ្ធិសថ្វាយព្រះអាទិទេព…ជាដើម ។
គោលដៅចម្បងរបស់យុទ្ធសាស្រ្តចតុកោណគឺ ៖ ការជម្រុញលើកកម្ពស់កំណើនសេដ្ឋកិច្ច ការដោះស្រាយការងារសំរាប់ពលករកម្ពុជា ធានាសមធម៌ និងយុត្តិធម៌សង្គមនិងលើកស្ទួយវិស័យសាធារណៈ តាមរយៈផែនការសកម្មភាពអភិបាលកិច្ច និងកណែទម្រង់ស៊ីជម្រៅ និងប្រទាក់ក្រឡាគ្នាក្នុងគ្រប់វិស័យ…។ យើងអាចកំណត់បានបាវចនានៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល នីតិកាលទី៣នៃរដ្ឋសភានេះថាជារាជរដ្ឋាភិបាលដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធិភាព ។
យុទ្ធសាស្រ្តជាតិកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ មានគោលដៅគន្លឹះចម្បងៗគឺ៖ • ទី១ ពង្រឹងសន្តិភាព សន្តិសុខ ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម តាមរយៈវិធានការជាក់ស្តែងនានា សំដៅលើការលើកស្ទួយនីតិរដ្ឋការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីបង្កើតឡើងនូវបរិស្ថាននយោបាយ និងសន្តិសុខ ដែលអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅក្នុងរយៈពេលវែង • ទី២ ធានាបាននុវកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាពក្នុងរយៈពេលវែងក្នុងអត្រាខ្ពស់ពី ៦ទៅ៧ ភាគរយក្នុងមួយឆ្នាំ • ទី៣ បែងចែកផ្លែផ្កានសកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌រវាងអ្នកមាន និងអ្នកក្ររវាងអ្នកទីក្រុងនិងជនបទ រវាងស្រ្តីនិងបុរស • ទី៤ ...
បានជាប្រទេសកម្ពុជាសម្បូរប្រាង្គប្រាសាទមកពី ៖ • បុព្វហេតុសាសនានៅសម័យនោះ • បុព្វហេតុសង្គ្រាមជាញឹកញាប់ក៏នាមទៅដល់ការផ្លាស់ប្តូររាជធានីដែរ • បុព្វហេតុកិត្តិយស និងមហិទ្ធិរទ្ធរបស់ព្រះរាជាមួយអង្គៗនៅសម័យនោះ • បុព្វហេតុប្រវត្តិសាស្រ្ត • បុព្វហេតុជាទម្លាប់បន្តវេនបន្តស្នាដៃ ។