ដែលហៅថា យុត្តិធម៌គឺជា គុណធម៌ប្រកបដោយឧត្តមគតិសកល ជាគំនិតល្អត្រឹមត្រូវឥតខ្ចោះដែលហូរចេញមកពីវិចារណញាណរបស់មនុស្ស ។ យុត្តិធម៌មានន័យថា ការគោរពយ៉ាងទៀងទាត់នូវសិទ្ធិរបស់ជនណាម្នាក់ ពោលគឺការបើកឲ្យជនម្នាក់ៗមានសិទ្ធិរបស់ខ្លួន ។
vrean.com Latest Questions
សេដ្ឋកិច្ចនយោបាយ មានទំនាក់ទំនងជាមួយនិងសីលវិជ្ជាកាលណាសេដ្ឋកិច្ចនយោបាយនោះជាឧបករណ៍សម្រាប់បម្រើទ្រឹស្តី ឬគោលបន្ទាត់នយោបាយនៃលទ្ធិណាមួយ ។ ពិតមែនហើយថាសេដ្ឋកិច្ចនយោបាយគឺជា ស្យង់ដែលសិក្សាពីពុទ្ធិនៃបាតុភូតរបស់ផលិតកម្ម ការចែកចាយឲ្យប្រើប្រាស់ននូវគ្រឿងឧបភោគបរិភោគ ក៏ប៉ុន្តែស្យង់នេះឯងមានបាតុភូតផលិតកម្មទាក់ទងជានិច្ចទៅនិង មនុស្សនៅក្នុងសង្គមរបស់ខ្លួនដែលមានជីវភាពពលរដ្ឋរស់នៅក្នុងសំណុំនោះដែរ ។ ដូចនេះ សីលវិជ្ជាពុំអាចនិងគេចរួចពីការសង្កត់សង្កិននៃសេដ្ឋកិច្ចនយោបាយបានឡើយ កាលណាស្យង់នេះជាឧបករណ៍ប្រើប្រាស់នៃ លទ្ធិណាមួយអាស្រ័យអាស្រ័យហេតុនេះហើយបានជាគេឃើញសេដ្ឋកិច្ចនយោបាយស្ថិតនៅក្រោមបញ្ហារបស់នយោបាយសេដ្ឋកិច្ច ហើយដែលជាប្រភពកើតឲ្យមានស្យង់សេដ្ឋកិច្ចពីរគឺៈ សេដ្ឋកិច្ចសេរីនិយម និងសេដ្ឋកិច្ចសង្គមនិយម ។
ដើម្បីឲ្យអាពាហ៍ពិពាហ៍មានភាពយូរអង្វែកត្រូវបំពេញលក្ខខណ្ឌចាំបាច់៤យ៉ាងគឺ ៖ • លក្ខខណ្ឌសម្ភារៈ • លក្ខខណ្ឌវេទនា • លក្ខខណ្ឌសង្គម • លក្ខខណ្ឌសីលវិជ្ជា ។
ដែលហៅថា អាពាហ៍ពិពាហ៍គឺជា ការផ្សំផ្តុំយ៉ាងឧឡារិកជាផ្លូវការរវាងប្រុសម្នាក់ និងស្រ្តីម្នាក់ដើម្បីបង្កើតគ្រួសារថ្មីមួយទៀត ។ អាពាហ៍ពិពាហ៍ គឺជាពិធីមួយក្នុងចំណោមពិធីទាំងឡាយរបស់ច្បាប់សង្គមមនុស្ស ដើម្បីបញ្ជាក់ជាផ្លូវការពីចំណងស្នេហារវាងប្រុសម្នាក់និងស្រីម្នាក់ ។
នៅលើសកលលលោកយើងនេះរចនាសម្ព័ន្ធគ្រួសារនីមួយៗមិនដូចគ្នាទេ ។ គ្រួសារខ្លះជឿថាម្តាយអ្នកបង្កើតវង្សត្រកូល ។ ពួកគេបានគោរពម្តាយដូចជា អាទិទេពព្រមទាំងបានប្រគល់អំណោយត្រួតត្រាក្នុងគ្រួសារ ដោយម្តាយគ្រប់គ្រង់ ។ បន្ទាប់មក គេសាងរូបម្តាយរបស់គេជានិមិត្តរូបនៃព្រះអាទិទេពដែលគេហៅថា «តូតឹម« ។ ហើយគ្រួសារប្រភេទនេះគេហៅថា គ្រួសាររបបម្តាយ ។ គ្រួសារប្រភេទខ្លះជឿថាឪពុកជាអ្នកបង្កើតវង្សត្រកូល ។ គេបានសាងរូបឪពុកទុកជាតូតឹមព្រមទាំងទុកឪពុកជាធំនៅក្នុងគ្រួសារ ហើយគេហៅថា គ្រួសាររបបឪពុក ។ នៅក្នុងគ្រួសារដែលគេនិយមឪពុកជាធំ គេឃើញមានគ្រួសាររ៉ូមុំាគ្រួសារអាឡឺម៉ង ។ល។
ដែលហៅថាច្បាប់ គឺជានិយមជាកាតព្វកិច្ចចាំបាច់បំផុតរបស់មនុស្ស សម្រាប់ការការពារសិទ្ធិ និងសេរីភាពដែលធម្មជាតិបានសម្រិតសម្រាំងដើម្បីជីវិតរស់នៅនៃសត្វលោកទូទៅ ។
ដែលហៅថាច្បាប់ធម្មជាតិគឺជា ច្បាប់ដែលកើតមកដំណាលនិងវិចារណញាណរបស់មនុស្ស ។ ឬច្បាប់ធម្មជាតិ គឺជាកេតនភ័ណ្ឌដែល មនុស្សបានទទួលជាពិសេសពីធម្មជាតិ ។
ដែលហៅថាវីរបុរស គឺជាមនុស្សដែលមានចំណង់ទាញប្រកបដោយសន្ទុះ សភាវគតិមានរបៀបរស់នៅប្រកបដោយភាពក្លៀវក្លាហួសជនដទៃ មានឥរិយាបថធម្មជាតិជាអ្នកឈ្នះលើធម្មជាតិ មានឥរិយាបថឥន្ទ្រីយ៍ប្រកបដោយលំងប់ មានឥរិយាបថចំពោះអ្នកដទៃបុគ្គលមិននិយមហួសហេតុ ហើយជាមនុស្សប្រកបដោយចិត្តបុណ្យ ។
ដែលហៅថា មនុស្សថ្លៃគឺជា មនុស្សទាំងឡាយណាដេលមានគុណធម៌ ឬគុណណូបការៈសំខាន់ ឬខ្ពស់ជាងគេ ។ មនុស្សថ្លៃគេបានបែងចែកជា៣ផ្នែកធំៗគឺ ៖ • បណ្ឌិត • វីរបុរស • និងសន្តបុគ្គល ។
ដែលហៅថា បណ្ឌិតគឺជា មនុស្សចំណង់ះទាញប្រកបដោយបញ្ញានិយម មានរបៀបជីវិតប្រកបដោយលំនិង មានឥរិយាបថធម្មជាតិស្របនិងវិវត្តន៍របស់ធម្មជាតិ មានឥរិយាបថឥន្ទ្រីយភាពមិនរំភើបហួសហេតុមានបឥរិយាបថចំពោះអ្នកដទៃប្រកបដោយ បុគ្គលនិយមមិនគិតប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រកាន់ឡើងថាគុណធម៌ជារង្វាន់ផ្ទាល់ខ្លួនរបស់បណ្ឌិត ។