បើក្រឡេកមួយភ្លែត ទស្សនៈវិជ្ជាហាក់បីដូចមិនចាំបាច់ណាស់ចំពោះជីវិតមនុស្សទេ ។ តែបើពិចារណាឲ្យដិតដល់ទៅវិញ យើងឃើ់ញថាទស្សនវិជ្ជាចាំបាច់ណាស់ចំពោះជីវិតមនុស្សកាលណាយើងចង់ធ្វើខ្លួនឲ្យទៅជាមនុស្សប្រកបដោយវិចារណញាណ និងគតិវិញ្ញូនោះព្រោះថាទស្សនវិជ្ជាជួយយើងឲ្យស្គាល់ខ្លួនឯង ឲ្យស្គាល់លោកនេះ ពិសេសឲ្យចេះរៀបចំអាកប្បកិរិយាឲ្យសមស្របសំដៅដឹកនាំខ្លួនទៅ រកសុខ ដោយសាទស្សនវិជ្ជាមនុស្សចេះស្គាល់ខ្លួនឯងចេះខ្មាស់ខ្លញួនឯង ចេះកំណត់ខ្លួនឯង និងចេះធ្វើម្ចាស់លើខ្លួនដោយឯង ។
vrean.com Latest Questions
បញ្ញាមានលក្ខណៈទន់ភ្លន់ បត់បែនផ្លាស់ប្តូរប្រែប្រួលទៅតាមកាលៈទេសៈអាចដោះស្រាយបញ្ហាថ្មីៗ ហើយបើទោះជាបញ្ហាដដែលក៏អាចប្រើល្បិចផ្សេងៗគ្នាប្រើមធ្យោបាយប្លែកៗ ប្រើវិធីសាស្រ្តប្លែកៗសម្រាប់ទៅតាមសភាពការណ៍ដែរ ។ បញ្ញាស្តែងចេញតាមរយៈ ការយល់ដឹងតាមរយៈសកម្មភាពទន់ភ្លន់នៃការគិតច្នៃប្រឌិត បង្កើត ថ្មីទាំងទ្រឹស្តី និងទាំងការអនុវត្តន៍ ។ ហើយវាជាមូលដ្ឋានគ្រឹះនៃការបង្កើតវប្បធម៌ អរិយធម៌ ពុទ្ធិស្យង់ ។ល។ ប៉ុន្តែលក្ខណៈពិសេសរបស់បញ្ញាគឺ នៅត្រង់ការប្រើប្រាស់ឧបករណ៍ ឬយកឧបករណ៍នោះមកច្នៃយ៉ាងប៉ិនប្រសប់នៅក្នុងស្ថានភាពថ្មី ។ ដូចនេះបញ្ញាតែងនាំមកនូវការរៀននិង ការរាវរក ។
ក. លក្ខណៈដូចគ្នារវាងសភាវគតិ ទម្លាប់ និងបញ្ញាៈ ទាំងបីនេះសុទ្ធតែនៅក្រោមអំណាចត្រួតត្រារបស់តណ្ហាតាំងពីកំណើតមក ខ. លក្ខណៈខុសគ្នារវាងសភាវគតិ ទម្លាប់ និងបញ្ញាៈ • សភាវគតិ និង ទម្លាប់ ខុសគ្នាត្រង់ទម្លាប់ជាចំណេះមានឬជាបញ្ញាកើតឡើងពីការហ្វឹកហាត់ ឯសភាវគតិ ជាចំណេះធ្វើពីកំណើតដោយមិនចាំបាច់គិតពិចារណា ។ • បញ្ញាខុសពីទម្លាប់ត្រង់បញ្ញាដោះស្រាយបញ្ហាដោយជម្រើស ល្បិច មធ្យោបាយ ដើម្បីសម្របតាមស្ថានការណ៍ និងកាលៈទេសៈ ឯទម្លាប់ដោះស្រាយបញ្ហាតាមការធ្លាប់ តាម ឯកទេស និងស្លាប់ក្រឡា ...
បញ្ញារបស់មនុស្សមាន ៖ • បញ្ញាខាងវោហា • បញ្ញាខាងគិតគូរ • បញ្ញាខាងការងារ • បញ្ញាខាងប៉ាន់ប្រមាណ • បញ្ញាខាងការចង់ចាំ • បញ្ញាខាងគិត និងដោះស្រាយ • បញ្ញាខាងទទួលស្គាល់ បញ្ញាទាំងពីរចែកចេញជា ២ប្រភេទគឺ ៖ • បញ្ញាប្រតិបត្តិៈ សម្បទាចាប់បាននូវទំនាក់ទំនងរវាងវត្ថុក្នុងតថៈរូបីនៃបច្ចុប្បន្នភាព • បញ្ញាទ្រឹស្តីៈ សម្បទាចាប់បាននូវទំនាក់ទំនងរវាងគំនិត បញ្ញាចែកចេញជា៣កម្រិតគឺ ៖ • កម្រិតធម្មតា ហៅថាសម្បទា • កម្រិតខ្ពស់ ហៅថាកោសល្យ • កម្រិតខ្ពស់បំផុត ហៅថាទេពកោសល្យ ...
បញ្ញាមានលក្ខណៈពិសេស ២គឺ៖ បញ្ញាត្រិះរិះ មានតែចំពោះមនុស្ស ពុំមានចំពោះសត្វឡើយ ។ បញ្ញាននេះដឹកនាំដោយគំនិត និងវិចារណញាណ ដែលធ្វើឲ្យមនុស្សចេះប្រមើលមើលឃើញនូវហេតុ នច្ច័យ និងអាចឲ្យមនុស្សយល់ចេះវិនិច្ច័យ ចេះវាយតម្លៃ និងចេះត្រិះរិះពិចារណា ។ បញ្ញាមិនត្រិះរិះ គឺមានចំពោះសត្វ ។ បញ្ញានេះកើតឡើងដោយមិនរិះគិតអ្វីទេ ពោលគឺ សត្វពុំបានពិចារណារកអត្ថគុណ អត្ថទោសពិសេសវាមិនយល់ទាំងពីគោលបំណងវាទៀតផង ។
មនុស្សជាភាវៈចម្ងាយមានន័យថា មនុស្សអាចគ្រប់គ្រង់ពេលបាន មនុស្សអាចដកខ្លួនចេញផុតពីតថរូបីនៃបច្ចុប្បន្នភាពពោលគឺ មនុស្សអាចរំឭកអនុស្សាវរីយ៍ពី អតីតកាល យកមកជាបទពិសោធន៍នៃ បច្ចុប្បន្នកាល និងអាចធ្វើគម្រោងផែនការនៅអនាគត់ ឬយ៉ាងហោចណាស់ក៏អាចប្រមើលមើលឃើញនូវអ្វី ដែលនិងអាចកើតមានឡើងនៅអនាគត់ដែលនិងមកដល់ដែរ ។
របកគំហើញគឺជា ការរកឃើញអ្វីៗដែលមានរួចមកហើយមានលក្ខណៈអាថ៌កំបាំង ដែលគេរកពុំទាន់ឃើញ ហើយរបកគំហើញតែងនាំមកនូវទស្សនៈថ្មីលើវត្ថុទាំងឡាយ ។
រេផ្លិចមាន ២យ៉ាងគឺ ៖ • រេផ្លិចមានលក្ខខណ្ឌៈគឺជា រេផ្លិចដែលមានងន្តរការីមានអ្វីជាកណ្តាល នាំឲ្យធ្វើសកម្មដដែលៗ ។ រេផ្លិចនេះអាចកើតមានពីការធ្លាប់បើទុកចោលយូរវានិងបាត់បង់ចោលទៅវិញ ។ • រេផ្លិចឥតលក្ខខណ្ឌៈ គឺរេផ្លិចកើតមានឯងដោយគ្មានអន្តរការីគ្មានស្ពានកណ្តាល ។
ដែលហៅថា រេផ្លិចគឺឃាសកម្មភាពបប៉ះទង្គិចដោយចៃដន្យរវាងសរីរាង្គឥន្រ្ទីយ៍ និងវត្ថុហើយសកម្មភាពពុំបានឆ្លងកាត់ខួរក្បាលទេ ។ រេផ្លិចគឺជា សកម្មភាពឆ្លើយតបចំពោះ ពិភពក្រៅវិញ ដោយមានបញ្ជាពីខួរឆ្អឹងខ្នង ។
ដែលហៅថា សញ្ញាណនៃគុណធម៌ គឺជាការប្រាប់ភាពពិតនៃគុណធម៌ គឺការចង្អុលប្រាប់ពីរលក្ខណៈពិតនៃគុណធម៌ ឬក៏ជាលក្ខណៈសច្ចៈពិតនៃគុណធម៌ក៏បាន ។