មនុស្សខ្វាក់ពីកំណើតក៏មានយល់សប្តិដែរ ព្រោះថាមនុស្សខ្វាក់ពីកំណើតបាត់បង់សេរីរាង្គឥន្រ្ទីយ៍តែមួយប៉ុណ្ណោះគឺ ចក្ខុវិញ្ញាណ ហើយសរីរាង្គឥន្រ្ទីយ៍ផ្សេងទៀតនៅដំណើរការធម្មតាដដែល ធ្លាប់មានឥន្រ្ទីយារម្មណ៍ធម្មតា និងធ្លាប់មានរូបភាព និងលំនឹកធម្មតា ។
vrean.com Latest Questions
កត្តានៃការបង្កើតថ្មីមាន៖ • កត្តាចៃដន្យ ដែលជាកត្តាមិនអាចទាញទុកជាមុនបាន • ភាគនៃទេព្យកោសល្យ ដែលជានិស្សួ័យរបស់ចិត្តពីធម្មជាតិ • ពុទ្ធិរបកគំហើញចុងក្រោយទាំងឡាយរបស់ស្យង់ • តម្រូវការចាំបាច់របស់់សមូហមួយ ។
ការអប់រំបានជះឥទ្ធិពលឲ្យស្រ្តីធ្វើការអភិវឌ្ឍន៍ខ្លួនឯង គ្រូសារ និងសង្គមជាតិដូចជា៖ អភិវឌ្ឍខ្លួនឯង • ធ្វើជាម្ចាស់លើខ្លួនឯង • ម្ចាស់ការលើការងារ និងមានទំនួលខុសត្រូវ • ចេះថែទាំសុខភាពរបស់ខ្លួន • ចេះត្រិះរិះពិចារណារកហេតុផល • មានមធ្យោស្រ័យល្អ និងគំនិតទូលំទូលាយ • យល់ដឹងពីតួនាទី និងសិទ្ធិអំណាច • ចេះរៀបចំជីវិតឲ្យបានល្អប្រសើរ ។ អភិវឌ្ឍន៍គ្រួសារ • ចេះអប់រំប្តី កូនឲ្យចេះរក្សាសុខភាពអនាម័យ • អប់រំវប្បធម៌ទូទៅដល់កូន • មានផែនការពន្យាកំណើត កំណត់ចំនួនសមាជិកគ្រួសារបានច្បាស់លាស់ • ចេះរៀបចំផែនការសេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ • អាចយកចំណេះដឹងផ្តល់ដល់់វិស័យការងារខ្លួនឲ្យមានការរីកចម្រើន • បណ្តុះនូវសីលធម៌អំពើ សីលតម្លៃគ្រួសារមានសីលធម៌ ...
ដើម្បីការពារនិងថែរក្សាសម្បត្តិវប្បធម៌ខ្មែរយើងឲ្យនៅគង់វង្ស ក្នុងនាមយើងជាមនុស្សខ្មែរមួយរូបយើងត្រូវធ្វើ ៖ • បណ្តុះគំនិតស្នេហាវប្បធម៌ជាតិ និងទទួលស្គាល់វប្បធម៌ណាដែលល្អ • ជួយផ្សព្វផ្សាយវប្បធម៌ជាតិ • ថែរក្សាការពារព្រៃឈើ សត្វព្រៃកុំឲ្យវិនាស • បញ្ចាប់សង្រ្គាមស៊ីវិល • ចេះរាយការណ៍ឲ្យអជ្ញាធរដែនដីដែលមានការពាក់ព័ន្ធដឹងឭពីចំណែកវប្បធម៌ ដែលខ្លួនបានឃើញនិងចោរលួច ។
កត្តា ដែលធ្វើឲ្យអារម្មណ៍របស់មនុស្សមិននឹងនរមានដូចជា ៖ • សុខភាពមិនសូវល្អ ឧស្សាហ៍ឈឺញឹកញាប់ • ជីវភាពក្នុងគ្រួសារជួបការលំបាក • អស់សង្ឃឹម ជួបនិងភាពតក់ស្លុត • ភាពច្រណែនឈ្នានីស • កើតមានអំពើលោភលន់ គុំគួនចងអាឃាត ។ ដូចនេះយើងត្រូវយកបញ្ញាប្រាជ្ញាមកដោះស្រាយ ។
គេចែកអំពើពុករលួយ ជា៣ ដំណាក់កាលខុសៗគ្នាគឺ៖ • ដំណាក់កាលទី១ គឺជាដំណាក់កាលដែលអំពើពុករលួយកើតនៅក្នុងមជ្ឈដ្ឋានលើ ឬកំពូលនៃរដ្ឋាភិបាលនិងក្រុមហ៊ុនជំនួញធំៗ ។ • ដំណាក់កាលទី២ គឺជាដំណាក់សាយភាយគ្រប់ទីកន្លែង ហើយកើតឡើងគ្រប់ពេលវេលា ។ មកដល់ដំណាក់កាលនេះអ្នកណាក៏ស៊ី អ្នកណាក៏សូក ។ • ដំណាក់កាលទី៣គឺជា ដំណាក់កាលស៊ីរូងដល់ឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិដូចជា ទំនិញចេះតែឡើងថ្លៃប្រាក់រៀលចេះតែថោក អំពើចោរកម្មឃាតកម្ម ឧក្រិដ្ឋកម្ម ចេះតែកើតមានឡើងជាបន្តបន្ទាប់ ។
នៅក្នុងសង្គមដែលមានអំពើពុករលួយ មានចំណោទសង្គមដូចជា៖ • ទំនិញឡើងថ្លៃលើសកម្រិត • ការគ្រប់គ្រងគ្មាប្រសិទ្ធិភាព • អំពើពុករលួយឆាប់រាលដាលដូចជំងឺឆ្លងហើយអាចបង្កើតបានជំងឺច្រើនយ៉ាងដូចជា ទង្វើចោរកម្ម និងឧក្រិដ្ឋកម្មផ្សេងៗទៀត • ច្បាប់ត្រូវជនពុករលួយបំផ្លាញ និងជាន់បង្កប់ចោល • គ្មានប្រសិទ្ធិភាពក្នុងការបំពេញការងារ និងមានភាពច្របូកច្របូលក្នុងសង្គម ។ ហើយដើម្បីទប់ស្កាត់អំពើពុករលួយយើងត្រូវ៖ • ជ្រើសរើសអ្នកដឹកនាំល្អដែលមានចរិយាធម៌ត្រឹមត្រូវ និងជាគំរូដល់អ្នកនៅក្រោមបង្គាប់ • សមាជិកម្នាក់ៗក្នុងសង្គមពង្រឹង និងតម្កើងកម្ពស់ចរិយារបស់ខ្លួន • ស្ថាប័ន អង្គការ ឬពាណិជ្ជកម្មធំៗណាដែលមានអំណាច និងបានកិត្តិស័ព្ទ ស្ថាប័ននោះមុខជាទាញមនុស្សល្អៗមកជិតខ្លួនឲ្យធ្វើការហើយច្រានមនុស្សពុករលួយឲ្យឃ្លាតឆ្ងាយ ។
ដើម្បីបង្កើនថវិកាចំណូលរបស់រដ្ឋក្រៅពីពន្ធដារ រដ្ឋបានប្រមូលប្រាក់ចំណូលតាមរបៀបផ្សេងៗដូចជា ៖ • ជួលឬលក់ទ្រព្យសម្បត្តិជាតិដូចជា រោងចក្រ សហគ្រាស ដី អាជីវកម្មព្រៃឈើ ឬរ៉ែ…។ • យកពន្ធដារលើការប្រើប្រាស់ផ្លូវថ្នល់ ស្ពាន អាកាសយាន្តដ្ឋាន និងប្រៃសណីយ៍ទូរគមនាគមន៍ • យកកម្រៃពីទង្វើលិខិតស្នាមផ្សេងៗពីប្រជាពលរដ្ឋដូចជា លារសុំច្បាប់រៀបអាពាហ៍ពិពាហ៍ការសុំច្បាប់បរបាញ់ការប្រមូលប្រាក់ផាកពិន័យផ្សេងៗដូចជា ការល្មើសនិងបទបញ្ជាចរាចរណ៍ ការបំពុលបរិស្ថានជាដើម ។ • យកកម្រៃពីការផ្តល់សិទ្ធិនិពន្ធ ឬសិទ្ធិបង្កើតស្នាដៃដើម្បីអាជីវកម្មផ្សេងៗ • យកកម្រៃពពីការបង្កើតឆ្នោតជាតិ ។
នៅក្នុងប្រទេសកម្ពុជា ស្រ្តីបានចូលរួមចំណែក ឬមានភារកិច្ចក្នុងការកសាងជាតិដូចជា ៖ • ក្នុងវិស័យសេដ្ឋកិច្ចៈ ស្រ្តីចូលរួមក្នុងការងារបង្កបង្កើនផល ធ្វើស្រែចម្ការ ច្បារដំណាំធ្វើស្រែប្រាំង ស្រែវស្សា និងចិញ្ចឹមសត្វ • ក្នុងវិស័យការងារៈ ស្រ្តីខ្មែរបានចូលរួមក្នុងសកម្មភាពនៃការងារសង្គម ការងាររាជការស្ទើរតែគ្រប់លំដាប់ថ្នាក់ ដូចជាបុរសដែរ • ស្រ្តីខ្មែរបានលិខិតបំពេញសកម្មភាពគ្រប់បែបយ៉ាង សម្រាប់សង្គមក្រៅគ្រួសារ ក៏ដូចជាសម្រាប់អ្នកជិតខាង ញាតិជិតឆ្ងាយ សាលារៀន អ្នកគ្រូ លោកគ្រូ សម្រាប់វប្បធម៌ជាតិហើយធ្វើឲ្យនាងក្លាយជាមិត្តល្អអ្នកជិតខាងល្អសិស្សល្អ ទីប្រឹក្សាល្អ និងពលរដ្ឋល្អក្នុងសង្គមជាតិ ។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិគឺ ៖ • សិទ្ធិនយោបាយៈ ប្រជាពលរដ្ឋម្នាក់ៗមានសេរីភាពក្នុងការនិយាយស្តី ដើរហើរ ក្នុងប្រជុំក្នុងការប្តឹងតវ៉ា មានសិទ្ធិបោះឆ្នោត ឈរឈ្មោះឲ្យគេបោះឆ្នោតសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ • សិទ្ធិសេដ្ឋកិច្ចៈ មានសិទ្ធិផ្ទាល់ខ្លួន សិទ្ធិលក់ដូរទ្រព្យសម្បត្តិស្របច្បាប់របស់ខ្លួន សិទ្ធិជ្រើសរើសការងារសមស្របតាមសមត្ថភាពរបស់ខ្លួន • សិទ្ធិសង្គមកិច្ចៈ បុរស ក៏ដូចជាស្រ្តីមានសិទ្ធិស្មើគ្នាក្នុងការជ្រើសរើសគូស្រករ ដើម្បីសន្តិសុខសង្គម សិទ្ធិមានពេលសម្រាក លំហែកាយកម្សាន្តកាយជាដើម • សិទ្ធិវប្បធម៌ៈ មានសិទ្ធិក្នុងការទទួលការអប់រំ ទទួលព័ត៌មាន និយាយស្តី ប្រើប្រាស់ភាសា និងគោរពសិទ្ធិប្រពៃណីទំនៀមទម្លាប់របស់ខ្លួន ...