ឥន្ត្រីយ៍រូបារម្មណ៍ គឺជារូបារម្មណ៍ដែលមាននៅក្នុងអត្ថបទណៅក្នុងកំណាព្យ ប្រលោមលោក ចម្រៀង ជាដើមតាមរយៈពាក្យសម្តី ឃ្លោងឃ្លារបស់អ្នកនិពន្វហើយអាចធ្វើឲ្យអ្នកអានស្តាប់កើតមានអារម្មណ៌ តាមរយៈវិញ្ញាណទាំង៥រួមមាន ៖ • ចក្ខុវិញ្ញាណ (ភ្នែក) • សោតវិញ្ញាណ (ត្រចៀក) • ឃានវិញ្ញាណ (ច្រមុះ) • ជីវ្ហាវិញ្ញាណ (អណ្តាត) • កាយវិញ្ញាណ (រូបរាងកាយ) ។
vrean.com Latest Questions
យើងសង្កេតឃើញថាព្យញ្ជានៈខ្មែរភាគច្រើនសុទ្ធតែមានសក់ ហើយយើងបានឃើញគេលាវឍសក់ ៊ អ្នកខ្លះហៅថា ក ដែលមានសណ្ឋានដូចជាលេខ៣ ដែលភាសាបាលី ហៅថាត្រីសព្ទ មកប្រើដាក់លើព្យញ្ជានៈពួក អ ប ស ហ ឲ្យទៅជាព្យញ្ជានៈពួក អ៊ ប៊ ស៊ ហ៊ វិញ ។ សក់និងព្យញ្ជានៈឯទៀតពុំឃើញមកប្រើផងទេ ។ យើងយល់ថាការធ្វើឲ្យព្យញ្ជានៈមានសក់ពុំមែនជាការគិតបប្រយោជន៍ឡើយ ផ្ទុយទៅវិញសក់ព្យញ្ជានៈ គឺជាក្បាច់ដែលបុព្វបុរសយើងអាចរចនាឡើង ...
រូបធាតុនៃភាសាវិទ្យា និងកិច្ចការចាំបាច់របស់ភាសាវិទ្យារួមមាន៖ ក. រូបធាតុនៃភាសាវិទ្យា បានកើតឡើងជាដបូង តាមរយៈការសមដែងចេញគ្រប់យ៉ាងនៃភាសារបស់មនុស្ស ទាំងមនុស្សក្នុងព្រៃ ទាំងមនុស្សក្នុងសង្គម រីកលូតលាស់គ្រប់សម័យកាលទាំងសម័យបុរាណ ទាំងសម័យទំនើប ហើយមិនមែនចំពោះតែភាសាត្រឹមត្រូវ ឬភាសាសម្រិតសម្រាំងទេ តែចំពោះគ្រប់ទម្រង់ទាំងអស់នៃការសំដែងគំនិត ឬមនោសញ្ចេតនា ។ ជា ញឹកញាប់ភាសាបានចេញផុតពីការសង្កេតផ្ទាល់ ...
មុននឹងឈានចូលទៅដល់ការបកស្រាយសំណួរខាងលើ យើងត្រូវយល់នូវពាក្យមួយចំនួនដូចជា៖ ក. ប្រព័ន្ធ ( System ) ជាសំណុំមួយ ដែលមានធាតុចាប់ពីបីរឡើងទៅ ហើយធាតុទាំងនេះ មានទំនាក់ទំនងគ្នាទៅវិញទៅមក ។ ឧទាហរណ៍៖ ប្រព័ន្ធផ្លូវទឹក ប្រព័ន្ធភ្លើង អគ្គិសនី ប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធគ្រួសារ … ។ ខ. សញ្ញា ( singe ...
បច្ឆិមបទ គឺជាធាតុវេយ្យាករណ៍ប្រើដាក់នៅខាងចុងពាក្យណាមួយ ដើម្បីបង្កើតបានជាពាក្យថ្មីមួយ ។ បច្ឆិមបទចែកចេញជាពីរ ប្រភេទរួមមាន៖ ក. បច្ច័យបទ ...
និយាយអំពីប្រវត្តិសិល្យ៍វិទ្យា ៖ សិល្យ៍វិទ្យា មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយដែលភាសាក្រិចហៅថា “Aesthikos” ដែលជាផ្នែកមួយនៃទស្សនវិជ្ជាបែបសិល្បះ។ តាមទស្សនរបស់លោក អាបូមកាតិន ជាទស្សនវិទូអាលឺមង់នៅឆ្នាំ១៧៥០គាត់បានសរសេរនៅក្នុងសៀវភៅសិល្ប៍វិទ្យាភាក១និង២ថា “សិល្ប៍វិទ្យា គឺជាការរួមបញ្ចូលរវាងអភិសមាចារ្យវិទ្យានិងតក្តវិទ្យា “។ សម្គាល់ ...
និយមន័យសិល្យ៍វិទ្យារួមមាន៖ • សិល្យ៍វិទ្យា គឺជាផ្នែកមួយនៃទស្សនវិជ្ជាសិល្បះដែលកើតចេញតាមរយះអារម្មណ៏ ហើយធ្វើការបកស្រាយតាមលក្ខណះសិល្បះ ។ • សិល្យ៍វិទ្យា គឺជាការសិក្សាពីសិល្បះដែលមានោឡើងតាមរយះអារម្មណ៏ កាពិចារណារកហេតុផលក្នុងលក្ខណះសិល្បះ និងដោះស្រាយតាមលក្ខណះសិល្បះ ។ • សិល្ប៍វិទ្យា គឺជាផ្នែកមួយនៃទស្សនវិជ្ជាសិល្បះដែលស្តែងចេញតាមរយះរូបបារម្មណ៍។
កម្មវត្ថុនៃការសិក្សាសិល្ប៍វិទ្យារួមមាន ៖ តាមធម្មតារាល់វិទ្យាសាស្ត្រទាំងឡាយ សិទ្ធតែមានកម្មវត្ថុសិក្សារបស់ខ្លួនចាប់ពី២ឡើងទៅចំណែកឯកម្មវត្ថុសិក្សាសិល្យ៍វិទ្យា ក៏មានច្រើនដែរអាស្រ័យទៅតាមបរិបទ។ ក.ទស្សនះលោកកង់( Kant ) សិល្យ៍វិទ្យាមានកម្មវត្ថុសិក្សាទៅលើលក្ខណះសិល្បះដែលប្រកបដោយជំនក់ចិត្ត។ ខ.ទស្សនះលោក អេហ្គែល( ...
សិល្បារម្មណ>សិល្បះ+អារម្មណ៏៖ ក. សិល្បះ គឺសម្តៅទៅលើអ្វីដែលមានសោភណស្រស់ស្អាត រស់រវើក មានភាពទាក់ទាញ ។ល។ ខ. អារម្មណ៏ គឺសម្តៅទៅលើការប្រើក្រសែចិត្តឲ្យនឹកគឹតទៅដល់អ្វីមួយ ដែលចក្ខុពុំបានឃើញដោយល់ ផ្ទាល់ ។ ដូចនេះសិល្បារម្មណ៏គឺជាការប្រើក្រសែចិត្តនឹកគិតទៅដល់រឿងអ្វីមួយ ដែលមានលក្ខណះសិល្បះ។ ...
រូបារម្មណ៍មានពីរប្រភេទរូមមាន ៖ ក.រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ ខ.រូបារម្មណ៍ក្នុងការតែងនិពន្ធ ។