អច្ឆរិយៈក្នុងទីកន្លែង គឹជាភាពអស្ចារ្យដែលកើតមានតាមរយៈការបប្រើប្រាស់ទីតាំងក្នុងដំណើររឿងដែលទីកន្លែងទាំងនោះពុំមានឃើញពិតនៅក្នុងសង្គមជាក់ស្តែងនោះឡើយ ។ ឧទាហរណ៍ ៖ នគរពារាណសី ស្ថានត្រៃត្រឹង្សា ឋានភុជង្គនាគ ព្រៃហេមពាន្ត ភ្នំព្រះសុមេរុ ស្ថានព្រះចន្ទ្រ…. ។
vrean.com Latest Questions
ជនទាំងឡាយណាដែលកំពុងប្រកបរបរវិជ្ជាជីវៈជាគ្រូបង្រៀននៅព្រះរាជាណាចក្រកម្ពុជា លើកលែងតែគ្រូបង្រៀនខាងសាសនា បច្ចេកទេសយុទ្ធសាស្រ្តយោធានិងសន្តិសុខ ផ្នែកគ្រប់គ្រងរដ្ឋបាលដែនដី(ឯកលេខនារដ្ឋបាល ឬបែបបទគ្រប់គ្រងអង្គភាព) ផ្នែកភូមិន្ទរដ្ឋបាលនិងផ្នែកវិជ្ជាជីវៈតុលាការ ។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានករណីយកិច្ចត្រូវប្រតិបត្តិចំពោះខ្លួនឯងដូចខាងក្រោម ៖ • គោរពជីវិត រាងកាយ ចិត្ត និងសេចក្តីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ (មាត្រា៥) • គ្រូបង្រៀនប្រកាន់ខ្ជាប់សីលធម៌ក្នុងការប្រកបវិជ្ជាជីវៈ (មាត្រា៥) • រក្សាការសម្ងាត់វិជ្ជាជីវៈក្នុងលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់និងបទបញ្ញត្តិនានាដើម្បីផលប្រយោជន៍របស់អ្នកសិក្សា(មាត្រា៥) • ប្រកាន់ខ្ជាប់នូវឥស្សរភាពវិជ្ជាជីវៈដែលមានជាអាទិ៍ ៖ ឯករាជ្យសេរីភាព និងឩត្តមភាពក្នុងពេលបំពេញវិជ្ជាជីវៈរបស់ខ្លួន (មាត្រា៦) • ស្តាប់ ពិនិត្យឱ្យដំបូន្មាន ឬធ្វើអាណាព្យាបាលអ្នកសិក្សាទូទៅដោយមិនលម្អៀង និងមិនរើសអើងគ្រប់លក្ខខណ្ឌ(មាត្រា៧) • គ្រូបង្រៀនប្រកាន់ខ្ជាប់មនសិការវិជ្ជាជីវៈ (មាត្រា៨) • រៀបចំកិច្ចតែងបង្រៀន ដើម្បីកំណត់ការពន្យល់សំដៅធានាគុណភាព និងប្រសិទ្ធភាពនៃការបង្រៀន(មាត្រា៨) • ភ្ញាក់រលឹកក្នុងការសិក្សាស្រាវជ្រាវបន្ថែមនូវចំណេះដឹងរបស់ខ្លួន
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវមានករណីយកិច្ចចំពោះអ្នកសិក្សា និងអាណាព្យាបាលដូចជា ៖ • យកចិត្តទុកដាក់ក្នុងការពន្យល់ ការបកស្រាយនិងសម្របសម្រួលដល់អ្នកសិក្សានូវចំណេះដឹងនានាស្របតាមមុខវិជ្ជា ឬឯកទេសរបស់ខ្លួន • ជួយអ្នកសិក្សាជួយបង្រៀនបន្ថែមដល់អ្នកសិក្សារៀនយឺតដោយមិនរើសអើង • ដឹកនាំសកម្មភាពសិក្សាក្នុងថ្នាក់ និងក្រៅថ្នាក់ និងលើកទឹកចិត្តដល់អ្នកសិក្សាជាប់ជាប្រចាំ • បង្រៀនដោយមិនត្រូវដាក់សម្ពាធយកជាប្រយោជន៍អ្នកសិក្សាឡើយ • ជួយសម្រូលដល់អ្នកសិក្សាក្នុងការទទួលការនូវផលប្រយោជន៍សង្គមដោយមិនលម្អៀង • ជៀសវាងប្រព្រឹត្តសកម្មភាពខុសច្បាប់ដែលនាំឱ្យមានប៉ះពាល់ដល់ការបង្រៀន ការរៀន និងការប្រឡងអ្នកសិក្សាឡើយ ។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានទំនាក់ទនងជាមួយ ៖ • ទំនាក់ទំនងជាមួយអ្នកសិក្សា • ទំនាក់ទំនងជាមួយបុគ្គលិកសិក្សាអប់រំតាមឋានានុក្រម • ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន • ទំនាក់ទំនងជាមួយមាតាបិតា ឬអាណាព្យាបាល ។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានការប្រកបវិជ្ជាជីវៈដូចជា ៖ • មិនត្រូវធ្វើឱ្យប៉ះពាល់ ឬខូចខាតដល់គុណភាពអប់រំក្នុងការបំពេញការងារ ទោះបីតាមរូបភាពណាក៏ដោយ • គ្រូបង្រៀននៅគ្រឹះស្ថានភាពសាធារណៈមានសិទ្ធិបង្រៀនជាលក្ខណៈឯកជនក្រៅម៉ោងធ្វើការ • មិនត្រូវធ្វើឱ្យបាត់បង់មនសិការវិជ្ជាជីវៈក្នុងការបំពេញករណីយកិច្ច និងកាតព្វកិច្ចរបស់ខ្លួនឡើយ ក្នុងការប្រកបវិជ្ជាជីវៈបង្រៀន ក្រោមកិច្ចសន្យា ឬលក្ខន្តិកៈជាមួយស្ថាប័នសាធារណៈ ឬស្ថាប័នឯកជន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ • ត្រូវខិតខំបំពេញការងារដោយផ្តល់អាទិភាពទៅលើផលប្រយោជន៍របស់អ្នកសិក្សា និងផលប្រយោជន៍សាធារណៈគ្រូបង្រៀនដែលប្រកបវិជ្ជាជីវៈបង្រៀននៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈឬគ្រឹះស្ថានសិក្សាឯកជនមិនត្រូវប្រើប្រាស់មុខងារជាគ្រូបង្រៀនបង្ខំឱ្យអ្នកសិក្សាមកសិក្សាជាមួយខ្លួន ឬគ្រូបង្រៀនផ្សេងទៀតឡើយ ។
យុទ្ធសាស្រ្តចម្បងមួយក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ៗទាំងឡាយនៃយុទ្ធសាស្រ្តចតុកោណគឺ ៖ • ការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស • ការពង្រឹងសមត្ថភាពអប់រំ • យកចិត្តទុកដាក់លើការអប់រំកម្រិតមូលដ្ឋាន ក្រោយកម្រិតមូលដ្ឋាន និងឩត្តមសិក្សា • ពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈផ្នែកឯកជនក្នុងការកៀរគរ និងប្រើប្រាស់ធនធាន ។
បច្ចុប្បន្ននេះក្រសួងអប់រំ យុវជននិងកីឡាមានចក្ខុវិស័យដូចជា ៖ • កសាងនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតគ្រប់ផ្នែក • កសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនផ្នែកមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតគ្រប់ផ្នែក • កសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនផ្នែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន ។
ដែលហៅថា ឃានរូបារម្មណ៍ គឺជារូបបារម្មណ៍ដែលអ្នកនិពន្ធនាំឲ្យអ្នកអាន អ្នកសតាប់ឲ្យហាក់ដូចជាទទួលបាននូវក្លិនអ្វីមួយដោយផ្ទាល់នឹងច្រមុះផ្ទាល់ ។ ( តាមការរៀបរាប់របស់អ្នកនិពន្ធ ) ។ ឧទាហរណ៍ ៖ • ក្រអូបប្រហើរនៃកម្រងផ្កាម្លិះ … • ទឹកអប់ក្រអូបឆួល… • ក្លិនថ្ពាល់ស្រីក្រអូបឈ្ងុយឈ្ងុប់… • ត្រីនេះមានក្លិនឆ្អាបណាស់… • ក្លិនស្អុយអសោកនៃសាកសព… • ក្លិនស្រូវក្រអូបប្រហើរ… • ក្លិនក្រអូបនៃផ្លែធូរ៉េនទុំ… ។
ដែលហៅថា ជីវ្ហារូបារម្មណ៍ គឺជារូបារម្មណ៍របស់អ្នកនិពន្ធនាំឲ្យអារម្មណ៍អ្នកអាន អ្នកស្តាប់ឲ្យហាក់បីដូចជាកំពុងទទួលយករស់ជាតិ បែបណាមួយដោយផ្ទាល់អណ្តាតតាមរយៈការរៀបរាប់របស់អ្នកនិពន្ធ ។ ឧទាហរណ៍៖ • គ្រាប់ស្លែងតែងល្វីងណាស់… • ម្ទេសនេះហិរណាស់… • នំនេះផ្អែមឡើងខះក… • សម្លប្រៃឡមៗ… • ស៊ុបនេះរាងភ្លាវ… • សា្រនេះល្វីងៗ… • ខ្វិតខ្ចីចត់ណាស់… ។