Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
Start Connecting Your Questions and Answers to the world.
តើតុលាការមានអព្យាក្រឹតភាពដូចម្ដេចខ្លះ ?
តុលាការមានអព្យាក្រឹតភាពដូចតទៅ ៖ • អំណាចតុលាការជាអំណាចឯករាជ្យ។ • អំណាចតុលាការធានារក្សាអនាគត និងការពារសិទ្ធិ • សេរីភាពរបស់ប្រជាពលរដ្ឋ។ • អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្ដីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង។ • អំណាចនេះត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាក្ដីគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់។ • ការជម្រះក្ដីផ្ដល់យុត្Read more
តុលាការមានអព្យាក្រឹតភាពដូចតទៅ ៖
See less• អំណាចតុលាការជាអំណាចឯករាជ្យ។
• អំណាចតុលាការធានារក្សាអនាគត និងការពារសិទ្ធិ
• សេរីភាពរបស់ប្រជាពលរដ្ឋ។
• អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្ដីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង។
• អំណាចនេះត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាក្ដីគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់។
• ការជម្រះក្ដីផ្ដល់យុត្តិធម៌ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរតាមនីតិវិធី និងប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព។
• ចៅក្រម ត្រូវបំពេញភារកិច្ចក្នុងការជម្រះក្ដីដោយគោរពតាមច្បាប់យ៉ាងម៉ឺងម៉ាត់អស់ពីដួងចិត្ត និងដោយ
សម្បជញ្ញៈរបស់ខ្លួន។
• គ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិ អាចទទួលអំណាចតុលាការបានឡើយ។
• ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ជួយព្រះមហាក្សត្រ ក្នុងកិច្ចការនេះ។
• តុលាការ ត្រូវមានយុត្តាធិការលើគ្រប់រឿងទាំងអស់ដែលមានចរិតជាការវិនិច្ឆ័យ ហើយមានអំណាចពេញលេញក្នុងការសម្រេចក្ដីណាមួយដែលបានប្ដឹងសុំឱ្យតុលាការសម្រេចនៅក្នុងសមត្ថកិច្ចរបស់ខ្លួនតាមច្បាប់កំណត់។
តើសមាគមសារព័ត៌មាន ត្រូវមានក្រមសីលធម៌ដូចម្ដេចខ្លះ ?
សមាគមសារព័ត៌មាន ត្រូវមានក្រមសីលធម៌ដូចតទៅ ៖ • គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹងរបស់សាធារណជន • ត្រូវផ្សព្វផ្សាយដំណឹងទាំងឡាយដោយសុចរិត ព្រមទាំងធ្វើ អត្ថាធិប្បាយ ឬរិះគន់ឱ្យបានត្រឹមត្រូវ និងស្របតាមគតិយុត្តិ • ត្រូវរាយការណ៍ពីអ្វីដែលខ្លួនបានដឹងពីប្រភពដើមតែប៉ុណ្ណោះ។ អ្នកសារព័ត៌មាន មិនត្រូវបំបាត់ចោលព័ត៌មានសំខានRead more
សមាគមសារព័ត៌មាន ត្រូវមានក្រមសីលធម៌ដូចតទៅ ៖
See less• គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹងរបស់សាធារណជន
• ត្រូវផ្សព្វផ្សាយដំណឹងទាំងឡាយដោយសុចរិត ព្រមទាំងធ្វើ អត្ថាធិប្បាយ ឬរិះគន់ឱ្យបានត្រឹមត្រូវ និងស្របតាមគតិយុត្តិ
• ត្រូវរាយការណ៍ពីអ្វីដែលខ្លួនបានដឹងពីប្រភពដើមតែប៉ុណ្ណោះ។ អ្នកសារព័ត៌មាន មិនត្រូវបំបាត់ចោលព័ត៌មានសំខាន់ៗ ឬក្លែងបន្លំឯកសារផ្សេងៗឡើយ
• ត្រូវកែលម្អព័ត៌មានណាដែលមានលក្ខណៈមិនជាក់លាក់ ឬអាចបណ្ដាលឱ្យភ័ន្តច្រឡំ
• ប្រើវិធីសុចរិតត្រឹមត្រូវ កុំស្វែងរកព័ត៌មានណាដែលញុះញង់ឱ្យមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា មតិ ឬនិន្នាការនយោបាយ ដើមកំណើត ឋានៈសង្គម ធនធាន ឬស្ថានភាពដទៃទៀត
• ត្រូវគោរពសិទ្ធិ និងសេរីភាពរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល
• ត្រូវគោរពក្បួនវេយ្យាករណ៍ខ្មែរក្នុងការសរសេរអត្ថបទ
• ហាមបោះពុម្ពផ្សាយអត្ថបទ រូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា
• ហាមលួចចម្លងគំនិត ឬស្នាដៃអ្នកដទៃ ដាក់ជារបស់ខ្លួន
• ហាមសរសេរបន្លំធ្វើឱ្យគេយល់ខុសដូចជាសរសេរបញ្ឆិតបញ្ឆៀងដើម្បីឱ្យអ្នកអានមានការសង្ស័យដោយអយុត្តិធម៌លើបុគ្គលណាម្នាក់
• ហាមមួលបង្កាច់ បរិហារកេរ្តិ៍និងជេរប្រមាថដល់បុគ្គលឬគណបក្ស
• ហាមទទួលយកសំណូកក្នុងបែបណាមួយឬជំរិតទារយកប្រាក់។
តើមាត្រា ១១ នៃច្បាប់ស្ដីពីរបបសារព័ត៌មានបញ្ជាក់ដូចម្ដេច ?
មាត្រា ១១ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន បញ្ជាក់ថា ៖ • សារព័ត៌មាន មិនត្រូវបោះពុម្ពផ្សាយនូវអ្វីដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដោយញុះញង់ដោយផ្ទាល់ឱ្យមនុស្សម្នាក់ឬច្រើននាក់ ប្រព្រឹត្តអំពើហិង្សា។ ការប្រព្រឹត្តបទល្មើសដែលមានចែងខាងលើនេះ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីមួយលាន(១ ០០០ ០០០)រៀល ទៅប្រាំលាន(៥ ០Read more
មាត្រា ១១ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន បញ្ជាក់ថា ៖
See less• សារព័ត៌មាន មិនត្រូវបោះពុម្ពផ្សាយនូវអ្វីដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដោយញុះញង់ដោយផ្ទាល់ឱ្យមនុស្សម្នាក់ឬច្រើននាក់ ប្រព្រឹត្តអំពើហិង្សា។ ការប្រព្រឹត្តបទល្មើសដែលមានចែងខាងលើនេះ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីមួយលាន(១ ០០០ ០០០)រៀល ទៅប្រាំលាន(៥ ០០០ ០០០)រៀល។
• បុគ្គលរងគ្រោះដោយអំពើខាងលើ មានសិទ្ធិតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីទៅតុលាការ។
• តុលាការ ត្រូវត្រួតពិនិត្យគ្រប់ករណីទាំងអស់លើទំនាក់ទំនងដោយផ្ទាល់រវាងអត្ថបទញុះញង់និងអំពើជេរប្រមាថទាំងនោះ។ អត្ថបទដែលមានរយៈពេលលើសពីបីខែ មិនអាចយកជាសំអាងក្នុងការចោទប្រកាន់បានឡើយ។
តើព័ត៌មានអ្វីខ្លះ ដែលពុំគួរចុះផ្សាយ ?
ព័ត៌មានដែលពុំគួរចុះផ្សាយ គឺព័ត៌មានដែលនាំឱ្យ ៖ • អន្តរាយដល់សន្តិសុខជាតិ។ • អន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ • មានការរំលោភបំពានសិទ្ធិបុគ្គលម្នាក់ៗ ដោយរាប់ទាំងសំណុំរឿងមន្ត្រីរាជការ សំណុំរឿងនយោបាយ និងឯកសារសម្ងាត់របស់ជាតិជាដើម។ • មានការលាតត្រដាងឯកសារសម្ងាត់ផ្នែកពាណិជ្ជកម្ម ផ្នែកហិរញ្ញវត្ថុរបស់បុគ្គល ឬRead more
ព័ត៌មានដែលពុំគួរចុះផ្សាយ គឺព័ត៌មានដែលនាំឱ្យ ៖
See less• អន្តរាយដល់សន្តិសុខជាតិ។
• អន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។
• មានការរំលោភបំពានសិទ្ធិបុគ្គលម្នាក់ៗ ដោយរាប់ទាំងសំណុំរឿងមន្ត្រីរាជការ សំណុំរឿងនយោបាយ និងឯកសារសម្ងាត់របស់ជាតិជាដើម។
• មានការលាតត្រដាងឯកសារសម្ងាត់ផ្នែកពាណិជ្ជកម្ម ផ្នែកហិរញ្ញវត្ថុរបស់បុគ្គល ឬអង្គភាពចំណាយ និងលាតត្រដាងពីបទបញ្ជាឬការត្រួតពិនិត្យរបស់ស្ថាប័នហិរញ្ញវត្ថុ។
• ប៉ះពាល់ដល់សិទ្ធិជនណាម្នាក់ ដែលនាំឱ្យមានការជំនុំជម្រះក្ដីដោយអយុត្តិធម៌។
• មានគ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួន។
តើអ្នកសារព័ត៌មានត្រូវចងចាំដូចម្ដេច?
• អ្នកសារព័ត៌មាន ត្រូវចងចាំថា ខ្លួនពុំមែនជាអ្នកនយោបាយទេ ការសរសេរពុំត្រូវបម្រើនយោបាយបុគ្គល អ្នកមានអំណាច ឬគណបក្សនយោបាយណាមួយឡើយ។
• អ្នកសារព័ត៌មាន ត្រូវចងចាំថា ខ្លួនពុំមែនជាអ្នកនយោបាយទេ ការសរសេរពុំត្រូវបម្រើនយោបាយបុគ្គល អ្នកមានអំណាច ឬគណបក្សនយោបាយណាមួយឡើយ។
See lessតើអ្នកសារព័ត៌មានត្រូវមានការប្រុងប្រយ័ត្នដូចម្ដេចខ្លះ ?
• អ្នកសារព័ត៌មាន ត្រូវមានការប្រុងប្រយ័ត្ន ចៀសវាងការសរសេរដែលធ្វើឱ្យប៉ះពាល់ការបរិហាកេរ្តិ៍ដល់អ្នកដទៃដែលពុំមានប្រភពច្បាស់លាស់។ ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងគ្មានភ័ស្តុតាងត្រឹមត្រូវ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គម ស្ថាប័នជាតិ ឬញុះញង់ឱ្យមានកើតអំពើហិង្សា នឹងត្រូវមានទោសតាមច្បាប់ ជាធរមាន។
• អ្នកសារព័ត៌មាន ត្រូវមានការប្រុងប្រយ័ត្ន ចៀសវាងការសរសេរដែលធ្វើឱ្យប៉ះពាល់ការបរិហាកេរ្តិ៍ដល់អ្នកដទៃដែលពុំមានប្រភពច្បាស់លាស់។ ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងគ្មានភ័ស្តុតាងត្រឹមត្រូវ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គម ស្ថាប័នជាតិ ឬញុះញង់ឱ្យមានកើតអំពើហិង្សា នឹងត្រូវមានទោសតាមច្បាប់ ជាធរមាន។
See lessតើអ្នកសារព័ត៌មាន មានសិទ្ធិដូចម្ដេចខ្លះ?
• អ្នកសារព័ត៌មាន មានសិទ្ធិផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់សិទ្ធិបុគ្គល កេរ្តិ៍ឈ្មោះ ជេរប្រមាថមាក់ងាយគេ ញុះញង់បង្កើតអំពើហិង្សា អសីលធម៌ ដែលធ្វើឱ្យបាត់បង់ស្ថិរភាពសង្គម បង្កភាពអនាធិបតេយ្យខុសច្បាប់ឡើយ។ អ្នកសារព័ត៌មានត្រូវមានការប្រុងប្រយ័ត្នក្នុងការផ្សព្វផ្សាយពRead more
• អ្នកសារព័ត៌មាន មានសិទ្ធិផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់សិទ្ធិបុគ្គល កេរ្តិ៍ឈ្មោះ ជេរប្រមាថមាក់ងាយគេ ញុះញង់បង្កើតអំពើហិង្សា អសីលធម៌ ដែលធ្វើឱ្យបាត់បង់ស្ថិរភាពសង្គម បង្កភាពអនាធិបតេយ្យខុសច្បាប់ឡើយ។ អ្នកសារព័ត៌មានត្រូវមានការប្រុងប្រយ័ត្នក្នុងការផ្សព្វផ្សាយព័ត៌មាន។ អ្នកសារព័ត៌មាន មិនត្រូវផ្សព្វផ្សាយព័ត៌មានណាដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ បង្កឱ្យមានជម្លោះ និងធ្វើវិទ្ធង្សនាបង្កការប៉ះពាល់ដល់សន្តិសុខជាតិ។
See lessតើការបញ្ចេញព័ត៌មាន ត្រូវមានលក្ខណៈដូចម្ដេច ?
• ការបញ្ចេញព័ត៌មាន ត្រូវមានលក្ខណៈច្បាស់លាស់ មានតម្លាភាព និយាយការពិត មិនភូតភរ ឬបោកបញ្ឆោត ដល់សារធារណជនឡើយ។ សារព័ត៌មាន ត្រូវផ្សព្វផ្សាយទៀងទាត់ ពេលវេលា និងបម្រើផលប្រយោជន៍ដល់ប្រជាជនទូទៅ និងមិនបម្រើផលប្រយោជន៍គណបក្សនយោបាយណាមួយឡើយ។
• ការបញ្ចេញព័ត៌មាន ត្រូវមានលក្ខណៈច្បាស់លាស់ មានតម្លាភាព និយាយការពិត មិនភូតភរ ឬបោកបញ្ឆោត ដល់សារធារណជនឡើយ។ សារព័ត៌មាន ត្រូវផ្សព្វផ្សាយទៀងទាត់ ពេលវេលា និងបម្រើផលប្រយោជន៍ដល់ប្រជាជនទូទៅ និងមិនបម្រើផលប្រយោជន៍គណបក្សនយោបាយណាមួយឡើយ។
See lessតើអ្នកសារព័ត៌មាន ប្រាប់ពីអ្វីខ្លះ ?
• អ្នកសារព័ត៌មានប្រាប់ព័ត៌មាន ឬហេតុការណ៍ផ្សេងៗដែលកើតឡើងក្នុងសង្គម ឱ្យប្រជាជននិងរដ្ឋាភិបាលបានដឹង ដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍ ទាន់ពេលវេលា។
• អ្នកសារព័ត៌មានប្រាប់ព័ត៌មាន ឬហេតុការណ៍ផ្សេងៗដែលកើតឡើងក្នុងសង្គម ឱ្យប្រជាជននិងរដ្ឋាភិបាលបានដឹង ដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍ ទាន់ពេលវេលា។
See lessតើអ្នកសារព័ត៌មានជាអ្នកណា ?
• អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីប្រជាជនទៅរដ្ឋាភិបាល និងពីរដ្ឋាភិបាលទៅប្រជាជនវិញតាមរយៈសារព័ត៌មាន វិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី សារអេឡិចត្រូនិច (អ៊ិនធឺណែត)...។
• អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីប្រជាជនទៅរដ្ឋាភិបាល និងពីរដ្ឋាភិបាលទៅប្រជាជនវិញតាមរយៈសារព័ត៌មាន វិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី សារអេឡិចត្រូនិច (អ៊ិនធឺណែត)…។
See less