រដ្ឋទាំងអស់មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដាច់ដោយឡែកពីគ្នា រវាងមជ្ឈការ និង វិមជ្ឈការ ក. មជ្ឈការ (អំណាចមជ្ឈិម ឬអំណាចកណ្តាល) ៖ • គ្មាននីតិបុគ្គល (បុគ្គល គឺជាក្រុមមនុស្ស) • រាល់ការសម្រេច បញ្ជាទាំងអស់ចេញពីអំណាចកណ្តាលតែមួយគត់ គឺមនុស្សម្នាក់ដែលធំជាងគេ • មានឋានន្តរស័ក្តិពីធំ ដល់តូច • អង្គភាពមជ្ឈការដែលធំជាងគេ គឺរាជរដ្ឋាភិបាលមាន ៖ នាយករដ្ឋមន្ត្រី ឩបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ
vrean.com Latest Questions
ឈ្មោះក្របខណ្ឌ ប្រភេទក្របខណ្ឌនិង ឋានន្តរស័ក្តិថ្នាក់នៃក្របខណ្ឌស៊ីវិល ៖ ១. ក្របខណ្ឌរដ្ឋបាលទូទៅ ៖ • មន្ត្រីគ្រប់គ្រងរដ្ឋបាល ...
ប្រភេទគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជាមាន ៤ប្រភេទគឺ ១. ប្រភេទ មាតុប្រទេស គឺសម្រាប់ផ្តល់ជូនវរៈជនដែលមានគុណូបការ ដ៏ឩត្តុង្គឩត្តម ជូនមាតុប្រទេស ដើម្បីជាបុព្វហេតុក្នុងការសាមគ្គីភាពឯករាជ្យជាតិ និងសន្តិភាព ។ មេដាយនេះមាន៣ដូចខាងក្រោម ៖ ១. ...
គោលនយោបាយជា យុទ្ធសាស្ត្រសំខាន់ៗទាំង៤ នៃវិស័យអប់រំមាន ៖ • សកលកម្មអប់រំ ចំណេះទូទៅមូលដ្ឋាន ៩ឆ្នាំ និងអភិវឌ្ឍន៍អក្ខរកម្មវិជ្ជាជីវៈ និងបំពេញវិជ្ជា • ទំនើបកម្ម និងកំណែលម្អគុណភាពអប់រំតាមរយៈកំណែទម្រង់ដ៏មានប្រសិទ្ធភាព • ការផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលទៅនឹងតម្រូវការទីផ្សារពលកម្ម និងសង្គម • ការស្តារ និងអភិវឌ្ឍការងារយុវជន និងកីឡា ។
ការអប់រំចំណេះទូទៅ មានគោលដៅអប់រំសិស្ស ៖ • មានចំណេះដឹង និងបំណិនក្នុងចំណេះដឹងទូទៅហើយមានសមត្ថភាពអនុវត្តចំណេះដឹង និងបំណិនទៅតាមស្ថានភាពជាក់ស្តែងនៃសង្គម • មានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហាក្នុងគ្រួសារ និងសង្គម ចេះសម្រេចចិត្ត និងលើកផែនការ ដើម្បីជោគជ័យក្នុងការរស់នៅ • មានអធ្យាស្រ័យ ទទួលស្គាល់ផលប្រយោជន៍អ្នកដទៃ និងចេះជួយអ្នកដទៃក្នុងស្មារតីសមភាព និងភាតរភាព • ចូលចិត្តស្វ័យសិក្សាលើកកម្ពស់សមត្ថភាពរបស់ខ្លួន ពេញមួយជីវិត • ស្រឡាញ់ពលកម្ម ចូលចិត្តបច្ចេកវិទ្យាទំនើប ចេះធ្វើការងារជាមួយអ្នកដទៃ យល់ដឹងពីររបៀបគ្រប់គ្រងការងារ ត្រៀមខ្លួនចូលរួមក្នុងមុខរបរណាមួយស្របតាមសមត្ថភាព និងចំណូលចិត្តរបស់ខ្លួន • យល់ដឹងពីការវិវឌ្ឍរបស់សង្គម ...
គោលនយោបាយជាយុទ្ធសាស្រ្តសំខាន់ៗទាំង៤នៃវិស័យអប់រំមាន ៖ • សកលកម្មអប់រំ ចំណេះទូទៅមូលដ្ឋាន៩ឆ្នាំ និងអភិវឌ្ឍន៍អក្ខរកម្មវិជ្ជាជីវៈនិងបំពេញវិជ្ជា ។ • ទំនើបកម្ម និងកំណែលម្អគុណភាពអប់រំតាមរយៈកំណែទម្រង់ដ៏មានប្រសិទ្ធភាព • ការផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលទៅនឹងតម្រូវការទីផ្សារពលកម្ម និងសង្គម • ការស្តារ និងអភិវឌ្ឍការងារយុវជន និងកីឡា ។
គោលវិធីសិស្សមជ្ឈមណ្ឌលជា របៀបមួយនៃការបង្រៀន និងរៀន ដែលគ្រូផ្តល់ឱកាសឱ្យសិស្សធ្វើសកម្មភាពដោយផ្ទាល់ ។ រួមមាន ៖ អន្តរកម្មរវាងគ្រូ និងសិស្ស អន្តរកម្មរវាងសិស្សនិងសិស្ស ។
តួនាទីរបស់សហគមន៍មានដូចជា គណៈកម្មការសាងសង់ និងឩបត្ថម្ភគាំទ្រសាលារៀន ។
ភារកិច្ចរបស់សហគមន៍ គឺប្រមូលកុមារឱ្យចូលរៀនស្វែងរកចំណូលថវិកា គ្រប់គ្រងថវិកា ថែរក្សាទ្រព្យសម្បត្តិសាលារៀន ចូលរួមសាងសង់ ជួសជុលសាលារៀនបំផុសកូនចៅឱ្យទៅសាលារៀនតាមដានការសិក្សារៀនសូត្ររបស់សិស្ស ចូលរួមតាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀន ពង្រឹងពង្រីកសមត្ថភាពយល់ដឹងអំពីាការអភិវឌ្ឍសាលារៀន ។ ក. ការប្រមូលកុមារឱ្យចូលររៀន • គ្រួសារនីមួយៗត្រូវជួយរំឮកគ្នា ដោយឱ្យកូនចៅដែលដល់អាយុសិក្សាទៅសាលារៀនបានទៀងទាត់ (មត្តេយ្យថ្នាក់ដំបូង បឋមសិក្សា) • ប្រមូលកុមារដែលនៅក្រៅសាលារៀន និងជួយទំនាក់ទំនងជាមួយឪពុកម្តាយ ដែលមិនបានឱ្យកូនចៅទៅរៀនដើម្បីបានទៅរៀន • ជួយប្រមូល និងជួយបង្កលក្ខណៈងាយស្រួលដើម្បីឱ្យកុមារទីទ័លក្រពិការបានទៅរៀន ។ ខ. ការស្វែងរកចំណូលថវិកា និងគ្រប់គ្រងថវិកា • សាលារៀនដំណើរការបានល្អ ...
បានជាប្រទេសភាគច្រើននិយមជ្រើសរើសយកការដឹកនាំត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋ ។