Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
Start Connecting Your Questions and Answers to the world.
តើអ្នកដឹកនាំត្រូវចេះធ្វើអ្វីខ្លះ ចំពោះបុគ្គលិកដើម្បីឱ្យខិតខំធ្វើការងារ ?
• អ្នកដឹកនាំត្រូវចេះលើកទឹកចិត្តបុគ្គលិកឱ្យខិតខំធ្វើការងារ ឱ្យសមាជិកក្រុមបញ្ចេញយោបល់លើកិច្ចការដែលខ្លួនបានធ្វើ ដើម្បីស្វែងរកចំណុចខ្លាំងនិងកែលម្អរាល់ចំណុចខ្សោយ លើកជាអនុសាសន៍ផ្សេងៗ ក្នុងគោលបំណងស្ថាបនាប្រយោជន៍ជាតិ អភិវឌ្ឍខ្លួននិងសមូហភាពទៅអនាគត។

See lessតើអ្នកដឹកនាំត្រូវប្រែក្លាយកន្លែងធ្វើការឱ្យទៅជាអ្វី ?
• អ្នកដឹកនាំ ត្រូវប្រែក្លាយកន្លែងធ្វើការឱ្យទៅជាកន្លែងដែលមនុស្សម្នាក់ៗពេញចិត្តធ្វើការងារទទួលខុសត្រូវលើការងារ ទោះបីការងារនោះ កិច្ចការនោះលំបាកយ៉ាងណាក៏ដោយ ត្រូវអប់រំបង្ហាញអ្នកនៅថ្នាក់ក្រោមឱ្យយល់ច្បាស់ពីវិធីធ្វើ និងវត្ថុបំណងច្បាស់លាស់ ហើយត្រូវចេះសហការគ្នា ធ្វើការងារជាក្រុម ព្រោះសមាជិកម្នាក់ៗសុទ្ធតែចូលរួមRead more
• អ្នកដឹកនាំ ត្រូវប្រែក្លាយកន្លែងធ្វើការឱ្យទៅជាកន្លែងដែលមនុស្សម្នាក់ៗពេញចិត្តធ្វើការងារទទួលខុសត្រូវលើការងារ ទោះបីការងារនោះ កិច្ចការនោះលំបាកយ៉ាងណាក៏ដោយ ត្រូវអប់រំបង្ហាញអ្នកនៅថ្នាក់ក្រោមឱ្យយល់ច្បាស់ពីវិធីធ្វើ និងវត្ថុបំណងច្បាស់លាស់ ហើយត្រូវចេះសហការគ្នា ធ្វើការងារជាក្រុម ព្រោះសមាជិកម្នាក់ៗសុទ្ធតែចូលរួមធ្វើសកម្មភាពស្មើៗគ្នា។
See lessតើភាពជាអ្នកដឹកនាំសំដៅលើអ្វី ?
• ភាពជាអ្នកដឹកនាំ មិនសំដៅលើមនុស្សដែលមានបុណ្យសក្ដិខ្ពស់ទេ តែសំដៅលើមនុស្សដែលអាចអភិវឌ្ឍបុគ្គលិកលក្ខណៈ និងជំនាញរបស់ខ្លួនដើម្បីសម្រេចគោលបំណងអ្វីមួយ។
• ភាពជាអ្នកដឹកនាំ មិនសំដៅលើមនុស្សដែលមានបុណ្យសក្ដិខ្ពស់ទេ តែសំដៅលើមនុស្សដែលអាចអភិវឌ្ឍបុគ្គលិកលក្ខណៈ និងជំនាញរបស់ខ្លួនដើម្បីសម្រេចគោលបំណងអ្វីមួយ។
See lessហេតុអ្វីបានជាគេថា ការជ្រើសរើសអ្នកដឹកនាំជាភារកិច្ចសំខាន់ក្នុងរបបប្រជាធិបតេយ្យ ?
• បានជាគេថា ការជ្រើសរើសអ្នកដឹកនាំ ជាភារកិច្ចសំខាន់ក្នុងរបបប្រជាធិបតេយ្យ ព្រោះថា អ្នកដឹកនាំជាអ្នកកំណត់ជោគវាសនារបស់ប្រទេសជាតិ។
• បានជាគេថា ការជ្រើសរើសអ្នកដឹកនាំ ជាភារកិច្ចសំខាន់ក្នុងរបបប្រជាធិបតេយ្យ ព្រោះថា អ្នកដឹកនាំជាអ្នកកំណត់ជោគវាសនារបស់ប្រទេសជាតិ។
See lessតាំងពីសម័យកុលសម្ព័ន្ធមក តើសង្គមត្រូវការអ្នកដឹកនាំដើម្បីអ្វី ?
• តាំងពីសម័យកុលសម្ព័ន្ធមក សង្គមត្រូវការអ្នកដឹកនាំដើម្បីចង្អុលបង្ហាញផ្លូវ ទិសដៅ កិច្ចការនិងសកម្មភាពនានារបស់ក្រុមខ្លួន។
• តាំងពីសម័យកុលសម្ព័ន្ធមក សង្គមត្រូវការអ្នកដឹកនាំដើម្បីចង្អុលបង្ហាញផ្លូវ ទិសដៅ កិច្ចការនិងសកម្មភាពនានារបស់ក្រុមខ្លួន។
See lessតើប្អូនអាចរំពឹងទុកថា មេរៀន ”ភាពជាអ្នកដឹកនាំ” អាចនឹងផ្ដល់អ្វីខ្លះដល់ប្អូន ?
ខ្ញុំអាចរំពឹងទុកថា មេរៀននេះអាចឱ្យខ្ញុំយល់ដឹងអំពី ៖ • អត្ថន័យនៃភាពជាអ្នកដឹកនាំ • កិច្ចការសំខាន់ៗរបស់អ្នកដឹកនាំ • ប្រភេទនិងបែបបទនៃការដឹកនាំ • តួនាទីរបស់រាជរដ្ឋាភិបាល
ខ្ញុំអាចរំពឹងទុកថា មេរៀននេះអាចឱ្យខ្ញុំយល់ដឹងអំពី ៖
See less• អត្ថន័យនៃភាពជាអ្នកដឹកនាំ
• កិច្ចការសំខាន់ៗរបស់អ្នកដឹកនាំ
• ប្រភេទនិងបែបបទនៃការដឹកនាំ
• តួនាទីរបស់រាជរដ្ឋាភិបាល
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តើមាត្រា ៤៨ បានចែងដូចម្ដេច ?
• តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៨ បានចែងថា ៖ ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ។ សិទ្ធិនេះ ត្រូវកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្ដាប់ធ្នាប់សង្គម។

See lessតើប្រជាពលរដ្ឋមានសិទ្ធិដូចម្ដេចក្នុងការបង្កើតបក្ស ?
• ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង មានសិទ្ធិចូលរួមបង្កើតគណបក្សនយោបាយ ដោយគ្រាន់តែប្រមូលផ្ដុំកម្លាំងចំនួន ៨០ នាក់ ដែលមានលំនៅស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្រាន់តែទៅបំពេញបែបបទ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ។

See lessតើប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិដូចម្ដេច ?
• ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ និងគាំទ្រគណបក្សនយោបាយណាមួយដែលខ្លួនស្រឡាញ់ពេញចិត្ត និងផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិ។
• ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ និងគាំទ្រគណបក្សនយោបាយណាមួយដែលខ្លួនស្រឡាញ់ពេញចិត្ត និងផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិ។
See lessតើគណបក្សជំទាស់ មានកាតព្វកិច្ច និងតួនាទីដូចម្ដេចខ្លះ ?
គណបក្សជំទាស់ មានកាតព្វកិច្ច និងតួនាទីដូចតទៅ ៖ • ជួយពិនិត្យលើកិច្ចការទាំងឡាយរបស់រដ្ឋាភិបាល។ • ជួយរំលឹករដ្ឋាភិបាលកុំឱ្យធ្វើអ្វីផ្ទុយពីឆន្ទៈប្រជារាស្ត្រ ឬ ផ្ទុយពីច្បាប់រដ្ឋកំណត់។ • គណបក្សជំទាស់ មានតួនាទីជួយផ្ដល់គំនិត ឬផ្ដល់ដំណោះស្រាយផ្សេងៗដើម្បីជាប្រយោជន៍ជួយកែតម្រូវកំហុសឆ្គង ពន្លឿនការអភិវឌ្ឍជាតិ ក្នុងកRead more
គណបក្សជំទាស់ មានកាតព្វកិច្ច និងតួនាទីដូចតទៅ ៖
See less• ជួយពិនិត្យលើកិច្ចការទាំងឡាយរបស់រដ្ឋាភិបាល។
• ជួយរំលឹករដ្ឋាភិបាលកុំឱ្យធ្វើអ្វីផ្ទុយពីឆន្ទៈប្រជារាស្ត្រ ឬ ផ្ទុយពីច្បាប់រដ្ឋកំណត់។
• គណបក្សជំទាស់ មានតួនាទីជួយផ្ដល់គំនិត ឬផ្ដល់ដំណោះស្រាយផ្សេងៗដើម្បីជាប្រយោជន៍ជួយកែតម្រូវកំហុសឆ្គង ពន្លឿនការអភិវឌ្ឍជាតិ ក្នុងការសម្រេចតាមផែនការដែលបានកំណត់។
• ជាអ្នកដែលតម្រូវឱ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះអំពើទាំងឡាយដែលរដ្ឋាភិបាលបានធ្វើ។
• ជាតំណាងសំឡេងប្រជារាស្ត្រទាំងឡាយណាដែលមិនសប្បាយចិត្តចំពោះទង្វើរបស់មន្ត្រីរដ្ឋាភិបាល។