ក្រោយពីមកពីផ្សារវិញស្រីពៅសង្កេតឃើញថា ដុំទឹកកកប្រែទៅជាទឹកដោយសារការរលាយ។ តើដំណើររលាយរបស់រូបធាតុកើតឡើងយ៉ាងដូចម្តេច?
vrean.com Latest Questions
ចូរប្អូនឲ្យនិយមន័យ ព្រមទាំងលើកឧទាហរណ៍មកបញ្ជាក់។
ទឹកអាចប្ដូទៅជាចំហាយបាន។ តើលំនាំនេះបង្ហាញពីអ្វី?
កសិករនៅខេត្តកោះកុង បានប្រកបរបរធ្វើស្រែអំបិល ដើម្បីយកអំបិលលក់។ ដោយពួកគាត់ទប់ទំនប់លើដីស្រែហើយបូមទឹកសមុទ្រយកមកដាក់ រួចទុកទឹកសមុទ្រនេះនៅក្នុងស្រែឱ្យត្រូវក្ដៅត្រូវខ្យល់រហូតដល់វាកករឹងស្ងួតហើយក្លាយទៅជាអំបិល។ តើទឹកនៅក្នុងស្រែនោះបាត់ទៅណាអស់?
ជាធម្មតាគេយកដុំទឹកកកមកដាក់ឱ្យត្រូវខ្យល់ត្រូវក្ដៅ គេសង្កេតឃើញដុំទឹកកកនោះរលាយទៅជាទឹក។ ប៉ុន្ដែដុំទឹកកកស្ងួតនៅពេលដែលគេយកវាមកដាក់ឱ្យត្រូវក្ដៅត្រូវខ្យល់ដូចគ្នា បែរជាយើងសង្កេតឃើញដុំទឹកកកប្រែទៅជាបាត់អស់រលីងដោយគ្មានបន្សល់នូវតំណក់ទឹក។ ហេតុអ្វីបានជាដុំទឹកកកស្ងួតនោះបាត់អស់ដោយគ្មានបន្សល់តំណក់ទឹក? លំនាំបែបនេះហៅថាអ្វី?
ក្រោយពីឃើញមានផ្សែងចេញពីគម្របនិងចំពុះកំសៀវ តារាក៏បានបើកគម្របកំសៀវនោះចេញរួចយកគម្របនោះមកដាក់ពីមុខផ្សែងដែលភាយឡើង គេសង្កេតឃើញគម្របកំសៀវនោះប្រែជាមានតំណក់ទឹក។ តើតំណក់ទឹកនៅលើគម្របកំសៀវនោះជាអ្វី?
តារាបានយកទឹកត្រជាក់ដាក់ក្នុងកំសៀវមួយដើម្បីយកទៅដាំដប់ប្រាំនាទីក្រោយមកគេសង្កេតឃើញមានផ្សែងភាយតាមគម្រប និងចំពុះកំសៀវ។ តើផ្សែងដែលភាយតាមគម្រប និងចំពុះកំសៀវ ជាផ្សែងអ្វី? ហើយពេលដែលមានផ្សែងភាយតាមតាមគម្រប និងចំពុះកំសៀវបែបនេះ គេសម្គាល់វាថានឹងមានអ្វីកើតឡើង?
ពិសីបានយកទឹកសុទ្ធមួយដបទៅដាក់ក្នុងទូរទឹកកក (កន្លែងកក) ប្រហែលជាប្រាំម៉ោងក្រោយមកគេសង្កេតឃើញទឹកសុទ្ធរាវប្រែទៅជារឹង។ តើលំនាំនេះគេហៅថាអ្វី?
ស្រីពៅបានទៅផ្សារទិញទឹកកកពីរគីឡូក្រាម មួយសន្ទុះក្រោយមកនៅពេលដែលនាងត្រឡប់មកដល់ផ្ទះវិញ នាងសង្កេតឃើញថា ដុំទឹកកកខ្លះប្រែទៅជាទឹក។ ហេតុអ្វីបានជាដុំទឹកកកនោះប្រែទៅជាទឹក?