ក្នុងសម័យទំនើបគេនិយមប្រើសម្ភារៈដែលមានភាពងាយស្រួលនិងទាន់សម័យហើយសម្ភារៈទាំងនោះប្រើប្រាស់ថាមពលអគ្គិសនី។ តើប្អូនគួរជ្រើសរើសទិញសម្ភារៈអ្វីខ្លះយកមកប្រើប្រាស់ប្រចាំថ្ងៃប្រសិនបើផ្ទះរបស់ប្អូនមានប្រភពផ្តល់ថាមពលអគ្គិសនី? ចូរលើកឧទាហរណ៍សម្ភារៈអោយបាន៥មុខ។
vrean.com Latest Questions
ពិសីមានកែវមួយដាក់ទឹកចូលចំណុះ៨០មម ទឹកសេរ៉ូ៨០មម និងខ្លាញ់៨០មម។ ហេតុអ្វីបានជាអង្គធាតុរាវខ្លាញ់នៅលើគេ?
តើនៅកន្លែងជួសជុលរថយន្ត ប្អូនសង្កេតឃើញសម្ភារៈអ្វីខ្លះដែលមានលក្ខណៈរូប ជា ភាពយឺត និង ភាពហូតជាលួស ភាពផែ ភាពចម្លងកម្ដៅ ការចម្លងចរន្ដអគ្គិសនី ចំនុចរលាយ? ហើយគេប្រើវាសម្រាប់ធ្វើអ្វី?
មនុស្សសម័យថ្មីចូលចិត្តទៅទិញទំនិញផ្សារទំនើប តើទំនិញនៅផ្សារទំនើប គេរៀបចំយ៉ាងដូចម្តេច?
តើលោហៈ ប្លាស្ទិច សរសៃ កែវ និងសេរ៉ាមិច ដែលជារូបធាតុប្អូនជួបប្រទះប្រចាំថ្ងៃនោះមានលក្ខណៈយ៉ាងដូចម្តេចខ្លះ? ចូររកសម្ភារៈមកបញ្ជាក់ឱ្យបានមួយមុខ៣។
តើប្អូនអាចញែកសម្គាល់របឹង ភាពយឺត ភាពផែ ភាពហូតជាលួស ការចម្លងកម្តៅ ចរន្តអគ្គិសនី ចំណុចរលាយ ឬដង់ស៊ីតេរបស់រូបធាតុបានយ៉ាងដូចម្តេច?
តើប្អូនដឹងទេថា ហេតុអ្វីបានជាអង្គធាតុរឹងមានរបឹង(ភាពរឹង)ហើយមានរូបរាងជាក់លាក់? រីឯអង្គធាតុរាវ និងឧស្ម័នមិនមានរបឹង និងមានរូបរាងមិនច្បាស់លាស់?
អាទិត្យជាថ្ងៃសម្រាក នារីបានទៅផ្សារទិញសម្ភារៈដូចក្នុងរូបខាងក្រោមដាក់ក្នុងបន្ទប់ទឹក ដោយនាងដឹងថាផលិតផលនេះស្រាល គ្មានកំណូត ឬមិនពុកផុយ ជាផលិតផលបានពីកាកសំណល់ប្រេងកាត ងាយស្រួលក្នុងការបង្កើតវត្ថុដែលមានរូបរាងផ្សេងៗ។ ចូរប្រាប់ពីឈ្មោះវត្ថុធាតុដើមដែលផលិតសម្ភារៈទាំង២នេះ។ ក.ផ្លាស្ទិច ខ.កែវ គ.សេរ៉ាមិច ឃ.លោហៈ
គេមានសម្ភារៈមួយចំនួនដូចជា កៅស៊ូ ខ្សែរឹត ខ្សែលួស រ៉ឺស័រ បណ្តូលខ្សែភ្លើង ខ្សែកាប ពោះវៀនកង់ម៉ូតូ សំបកកង់ម៉ូតូ ទង់ដែង ប្រាក់ មាស ប៉េងប៉ោង ។ ចូរប្អូនធ្វើចំណែកថ្នាក់ សម្ភារៈទាំងនេះដាក់តាមក្រុមៗ ។ ភាពហូតជាលួស ភាពហូតយឹត
នៅកន្លែងលក់គ្រឿងអគ្គិសនី គេសង្កេតឃើញសម្ភារៈមួយចំនួនផលិត ពី ទង់ដែង ដែក អាលុយមីញ៉ូម ស័ង្កសី សុទ្ធតែជាប្រភេទលោហៈដែលចំលងចរន្តអគ្គិសនី។ ក្នុងចំណោមលោហៈទាំង៤ខាងលើ តើលោហៈមួយណាដែលមានភាពចម្លងចរន្តអគ្គិសនីបានល្អជាងគេ? ក.ទង់ដែង ខ.ដែក គ.អាលុយមីញ៉ូម ឃ.ស័ង្កសី