បានជាប្រជាជនកម្ពុជាទាមទារឯករាជ្យពីពួកអាណានិគមបារាំងព្រោះ៖ • ព្រះរាជាបាត់បង់អំណាច • ប្រជាជនកាន់តែក្រទៅៗដោយមានការយកពន្ធខ្ពស់ • លុបបំបាត់វប្បធម៌ប្រពៃណីទំនៀមទម្លាប់ • ជិះជាន់កេងប្រវព្ចាជព្ជាក់យកប្រយោជន៍ពីខ្មែរ • កេណ្ឌខ្មែរឪ្យទៅច្បាំក្នុងសង្រ្គោមលោក
vrean.com Latest Questions
• បណ្ដាលប្រទេសអាស៊ានដែលស្ថិតនៅក្រោមអាណនិគមបរទេសមាន៖ ប្រទេសកម្ពុជាក្រោមអាណនិគមបារាំងទទួលបានឯករាជ្យនៅថ្ងៃទី០៩វិច្ឆិកា១៩៥៣ • ប្រទេសវៀតណាមក្រោមអាណានិគមបារាំង • ប្រទេសឡាវក្រោមអាណានិគមបារាំង • ប្រទេសឥណ្ឌូនេស៊ីក្រោមអាណនិគមហូឡង់ • ប្រទេសម៉ាឡេស៊ីក្រោមអាណានិគមអង់គ្លេស • ប្រទេសសិង្ហបុរីក្រោមអាណនិគអង់គ្លេសនិងក្រោយមកជារដ្ឋមួយនៃសហព័ន្ធម៉ាឡេស៊ិ • ប្រទេសហ្វីលិពីនក្រោមអាណនិគមអេស្បាញនិងសហរដ្ឋអាមេរិក • ប្រទេសប្រ៊ុយណេក្រោមអាណានិគមអង់គ្លេស • ប្រទេសភូមាក្រោមអាណានិគមអង់គ្លេស
ប្រទេសអាស៊ានទាំងអស់ប្រទេសដែលគេចផុតពីអាណានិគមរបស់បរទេសគឺ ប្រទេសថៃតែមួយគត់។
បណ្ដាលអាស៊ានដែលមានទន្លែបេគង្គហូរកាត់គឺ៖ប្រទេសកម្ពុជាវៀតណាមឡាវថៃនិងភូមា។
ទស្សនៈវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ២០២០គឺ • ការឯកភាពគ្នានៃប្រជាជាតិអាសីុអាគ្នេយ៍ • ភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយថាមពល • សហគមន៍មួយដែលជាសង្គមចេះយកអាសាគ្នា • អាស៊ានដែលសម្លឹងមើលទៅខាងក្រៅ។
ទស្សនៈវិស័យអាស៊ានឆ្នាំ២០២០ ធ្វើឡើងនៅកូរឡាឡាំពួ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៧។
កិច្ចប្រជុំកំពូលអាស៊ានត្រូវបានរៀបចំឡើង២ដងក្នុងមួយឆ្នាំក្នុងរដ្ឋសមាជិកដែលទទួល បន្ទុកជាប្រធានអាស៊ាន។
ថ្ងៃដែលកំណត់ជាទិវាអាស៊ានគឺថ្ងៃទី០៨ខែសីហា។
• និមិត្តសញ្ញាអាស៊ាននិងទង់អាស៊ានតំណាងឲ្យសមាគមអាស៊ានមួយដែលមានស្ថិរភាព សន្ដិភាពរូបរួមគ្នានិងទង់ប្រកបដោយថាបពល។ • ពណ៍របស់និមិត្តសញ្ញានិងទង់អាស៊ានមានពណ៍ខៀវក្រហមសនិងពណ៍លឿង ដែលពណ៍ ទាំងអស់នេះតំណាងឲ្យពណ៍សំខាន់ៗនៃទង់ជាត់របស់ប្រទេសសមាជិកទាំងអស់។ អត្តន័យនៃពណ៌នីមួយៗគឺ៖ • ពណ៌ ខៀវ = តំណាងឲ្យសន្ដិភាពនិងស្ថិរភាព។ • ពណ៌ ក្រហម = តំណាងឲ្យសេចក្ដីក្លាហាននិងភាពស្វាហាប់ថាមពល។ • ពណ៌ ស = តំណាងឲ្យភាពបរិសុទ្ធស្អាតស្អំ។
បាវចនាអាស៊ានគឺ៖ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ។