លោក កូបាឆូវ បានធ្លាក់ពិតណែងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១។
vrean.com Latest Questions
សហព័ន្ធរុស្សីឫ សមាគមនៃរដ្ឋឯករាជ្យ មានន័យថាប្រទេសរុស្សី បញ្ជូលទៅក្នុងសហព័ន្ធមួយទៀតជាមួយនឹងអ៊ុយក្រែន បេឡារូសនិងរដ្ឋឯករាជ្យមួយចំនួនទៀត។
ក្រោយឯករាជ្យ ប្រធានាធិបតីដំបូងគរនៅរុស្សីមានឈ្មោះ បូរីស យែសស៊ីន។
បន្ទាប់ពីប្រទេសទាំងនេះប្រកាសឯករាជ្យ មានព្រឹត្ដការណ៍បានកើតមានឡើងដូចជា៖ • នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩៩០ ប្រទេសអាឡឺម៉ង់ បានបង្រួបបង្រួមគ្នាវិញ។ • ចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៤ កងទ័ពក្រហមដែលបានដាក់ពង្រាយនៅអឺរ៉ុប ខាងកើតបានដកចេញ។ • នៅថ្ងៃទី២៨ មិថុនា ១៩៩១ អង្គការពាណិជ្ជកម្មកូមេកុងត្រូវបានបញ្ចប់។ • នៅថ្ងៃទី០១ ...
បានជាប្រទេសនៅក្រោមរណបសហភាពសូវៀតបានប្រកាសជាប្រទេសឯករាជ្យប្រទេសពីព្រោះក្រោយពេលឡើងកាន់អំណាចលោក កូបាឆូវ បានប្រកាសថា លោកនឹងមិនអនុញ្ញាតឲ្យមានអន្ដរាគមន៍ខាងវិស័យយោធាទៀតឡើយ សម្ដីនេះបានដាស់ស្មារតីដល់ប្រទេសដែលនៅក្រោមរណបសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២ ដែលមានគំនិតដើរតាមលទ្ធិប្រជាធិបតេយ្យតាមបែបអឺរ៉ុបខាងលិចបានប្រកាសឯករាជ្យជាបន្តបន្ទាប់។ប្រទេសទាំងនោះរួមមានអាឡឺម៉ង់ខាងកើត ឆេកូស្លូវ៉ាគីហុងគ្រី ប៊ិល ហ្គាវី និងប៉ូឡូញជាដើម។
លោក កូបាឆាវបានធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ច និងសង្គមដូចតទៅ៖ • បើកឲ្យមានអ្នកវិនិយោគទុកខាងវិស័យឧស្សាហកម្មមកពីខាងក្រៅ។ • បំផុសឲ្យមានការបប្រជែងតាមបែបទម្រង់សេដ្ឋកិច្ចទីផ្សារសេរី។ • បើកឲ្យពួកប្រឆាំងប្រជាធិតេយ្យនៅក្នុងជួរគណបក្ស ពោលគឺឲ្យមានការជ្រើសរើសមន្រ្ដីដោយការបោះឆ្នោតដើម្បីសម្ដែងការទុកចិត្ត។ • រៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសមាជិកសភាតាមរយៈពលរដ្ឋដែលមានគណបក្សច្រើនបានចូលរួម។
កត្តា ដែលធ្វើឲ្យនយោបាយរបស់បក្សកុំមុយនិស្ដសូវៀតធ្លាក់ចុះនិងបាត់ជំនឿមាន៖ • វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមីនិងថ្នាំពុលហូសប្រមាណដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឈន៍ កសិកម្ម។ • វិបត្ដិខាងសង្គមដូចជាការធា្លក់ទឹកចិត្ត ការប្រមឹកស្រាបញ្ហាពុករលួយចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈកុមារ។
ក្រៅពីប្រទេស គុយបាសហភាពសុវៀតក៏បានជួយប្រទេសមយយចំនួនទៀតផងដែរដូចជា៖ • ផ្ដល់ជំនួយដល់ប្រទេសអារ៉ប់នោឆ្នាំ ១៩៦៧ ដើម្បីប្រឆាំងនឹងប្រទេសអ៊ីស្រាអែលក្នុងសង្រ្គាម៦ថ្ងៃ។ • ការលើទ័ពចូលប្រទេសអាហ្គានីស្ថាន នៅថ្ងៃទី២៧ខែធ្នូឆ្នាំ ១៩៧៩ ដើម្បីគាំទ្ររបបដឹកនាំថ្មីដែលមាននិន្នាការទៅរកសហភាពសូវៀត។ • ការផ្ដល់ជំនួយដល់ប្រទេសនៅអឺរ៉ុបខាងកើត ដើម្បីទ្រទ្រង់បក្សសម្ព័ន្ធវ៉ាសូវីនិងអង្គការកូមេកុង ។
ដើម្បីទប់ទល់នឹងសហអាមេរិក សហភាពសូវៀតបានផ្ដល់ជំនួយចំនួន៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ព្រមទាំងផ្ដល់ជំនួយផ្នែកយោធានិងសេដ្ឋកិច្ចផងដែរ ទៅកាន់ប្រទេសគុយបា។ មិនតែប៉ុណ្ណោះក៏បានអនុញ្ញាតឲ្យប្រទេសគុយបានាំ ស្ករស ចូររហូតដល់ធ្វើឲ្យដួលរលំផលិតផលស្ករស ក្នុងស្រុក។
សហភាពសូវៀត បានជួយប្រទេសក្រីក្រនៅទ្វីបអាស៊ីអាមេរិកខាងត្បូង និងអាព្រិកដើម្បីពង្រីកមនោគមវិជ្ជាកុំមុយនីស្ដ។