vrean.com Latest Questions
អ៊ីតាលីបានក្លាយជារដ្ឋផាស៊ីលពីឆ្នាំ ១៩២០ ដល់ ១៩៤៣ ក្រោមការដឹកនាំដោយលោក ម៉ូសូលីនី ដែលជាដៃគូជាមួយនិងណាស៊ីអាឡឺម៉ង់ក្នុងសង្រ្គាមលោកលើកទី ២ ។
បុគ្គលម្នាក់ៗមានសិទ្ធិដូចជា សិទ្ធិរស់រានមានជីវិតសេរីភាព និង សន្ដិសុខផ្ទាល់ខ្លួន ។
សិល្បារម្មណ>សិល្បះ+អារម្មណ៏៖ ក. សិល្បះ គឺសម្តៅទៅលើអ្វីដែលមានសោភណស្រស់ស្អាត រស់រវើក មានភាពទាក់ទាញ ។ល។ ខ. អារម្មណ៏ គឺសម្តៅទៅលើការប្រើក្រសែចិត្តឲ្យនឹកគឹតទៅដល់អ្វីមួយ ដែលចក្ខុពុំបានឃើញដោយល់ ផ្ទាល់ ។ ដូចនេះសិល្បារម្មណ៏គឺជាការប្រើក្រសែចិត្តនឹកគិតទៅដល់រឿងអ្វីមួយ ដែលមានលក្ខណះសិល្បះ។ ...
សិទ្ធិសេរីភាពខាងជំនឿសាសនាមានន័យថា រដ្ឋផ្តល់សិទ្ធិឱ្យអ្នកសិក្សាទាំងអស់នៅគ្រប់គ្រឹះស្ថានសិក្សាមានសេរីភាពជឿលើសាសនាណាក៏បានដែលក្នុងសាលារៀនយើងមិនអាចបង្ខំឱ្យគេគោរពសាសនាឬចូលរួមក្នុងសកម្មសាសនាឬប្រតិបត្តិសាសនាណាមួយឡើយ ។ ប៉ុន្តែការមិនគោរពសាសនានេះមិនត្រូវធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃខុសពីររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងទេ ។ ក្នុងនោះផងដែរ រដ្ឋយើងឬគ្រឹះស្ថានសិក្សាត្រូវយកចិត្តទុកដាក់លើព្រះពុទ្ធសាសនា ជាសាសនារដ្ឋ។
បានជាពុទ្ធបរិស័ទខ្មែរនាំគ្នាវេចនំអន្សមនំគមដូចៗគ្នាក្នុងពិធីបុណ្យភ្ជុំ ព្រោះ ៖ បើយើងពិនិត្យប្រវត្តិដើមនៃការអនុវត្តន៍ជំនឿរបស់ជនជាតិខ្មែរតាំងពីសម័យដើមមកយើងឃើញថាជនជាតិខ្មែរធ្លាប់បានប្រកាន់ជំនឿតាមការគោរពព្រលឹងដូនតា ឬគោរពវត្ថុធម្មជាតិដូចជា ទន្លេ ភ្នំ រុក្ខជាតិ ធ្លាប់កាន់ជំនឿនៃលទ្ធិព្រាហ្មណ៍ (សព្វថ្ងៃហៅថា ហិណ្ឌូ) ធ្លាប់ប្រកាន់ជំនឿតាមពុទ្ធសាសនាមហាយាន បន្ទាប់មកពួកគេក៏បានប្តូរមកកាន់តាមពុទ្ធសាសនានិកាយថេរវាទវិញ ។ ទោះបីជាយ៉ាងក៏ដោយក៏យើងនៅតែសង្កេតឃើញប្រជាជនខ្មែរបន្តអនុវត្តជំនឿទាំងនោះលាយ ចម្រុះគ្នាដូច ដូចពិធីសែនព្រេននៅទីវត្តអារាម តាមស្រែចម្ការ ផ្ទះសម្បែងពិធីលៀងអារក្ស ពិធីបុណ្យសពដោយមានអាចារ្យភ្លុក ស្លៀកស ពាក់ស ជាដើម ។នៅក្នុងលទ្ធិព្រាហ្មណ៍ការអនុវត្តជំនឿគឺភាគច្រើនធ្វើឡើងតាមរយៈការបង្កើតនិមិត្តសញ្ញា ...