បានជាគេថាផែនការម៉ាសាល់ ជាដើមហេតុមួយនៃកំណើតសង្រ្គាមត្រជាក់ព្រោះថាតាមរយៈផែនការនេះសហរដ្ឋអាមេរិកបានផ្ដល់ជំនួយ១៣កោដិដុល្លាសម្រាប់ជួយប្រទេសមួយចំនួននៅអឺរ៉ុបខាងលិចដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចប្រទេសទាំងនោះដែលដុនដាបដោយសារសង្រ្គាមលោកលើកទី២ឲ្យងើបឈរឡើងវិញ។
vrean.com Latest Questions
បានប្រទេសនៅអឺរ៉ុបភាគច្រើនគ្របដណ្ដប់ទៅដោយរបបកុំមុយនីស្ដ គឺដោយសារតែជ័យជម្នះដ៏ធំធេងរបស់កងទ័ពក្រហម ហើយពួកគេយល់ថាកងទ័ពក្រហម នេះហើយគឺជាអ្នករំដោះប្រជាជនទ្វីបអឺរ៉ុបឲ្យផុតពីក្រញុំានៃកងទ័ពណាស៊ីឡឺម៉ង់។
សន្និសីទយ៉ាល់តា មានទិសដៅដូចជា៖ • រៀបចំប្រទេសអាឡឺម៉ង់ជាបួនតំបន់សម្រាប់ត្រួតត្រា។ • នៅភាគខាងកើតសហភាពសុវៀតត្រួតត្រាលើតំបន់បាល់ទិច និងរំកិលព្រំដែនចូលប្រទេសប៉ូឡូញវិញបានបង្ខិតព្រំដែនបន្ដចូលប្រទេសអាឡឺម៉ង់។ • សហភាពសូវៀតបានសន្យា និងជួយវាយពួកជប៉ុនឲ្យបរាជ័យនៅក្រោយពេលដែលអាឡឺម៉ង់ចុះចាញ់ចំនួន៣ខែ។
ក្នុងចំណោមប្រទេសទាំងនេះ ប្រទេសដែលមានគុណសម្បត្ដិច្រើនជាងគេនៅក្នុងការបញ្ចប់សង្រ្គាមនេះគេគឺសហភាពសូវៀត។ពីព្រោះថាសហភាពសូវៀតបាន រំដោះបរិមាណទឹកដិធំជាងគេ ដូចជាអឺរ៉ុបខាងកើត និងអឺរ៉ុបកណ្ដាលចាប់ពិអឺរ៉ុបខាងកើតមកដល់ប្រទេសប៉ូឡូញ។ចំណែកពួកសម្ព័ន្ធមិត្ដវិ្ បានរំដោះនៅអឺរ៉ុបបានតែប្រទេសបារាំងមួយគត់។
សន្និសីទយ៉ាល់តា ត្រូវបានបង្កើតឡើងក្នុងគោលបំណងមិនឲ្យរបបយោធានិយមអាឡឺម៉ង់រស់នៅឡើងវិញបាន។ពីព្រោះអាឡឺម៉ង់គឺជាប្រទេសតែមួយគត់ដែលជាអ្នកបង្កាត់ភ្លើងសង្រ្គាមលោកទាំងពីរលើកក្នុងចន្លោះពេលតែ២១ឆ្នាំប៉ុណ្ណោះ។សន្និសីទ ត្រូវបានកំណត់ដោយមហាអំណាចធំៗ៣គឺសហភាពសូវៀតសហរដ្ឋអាមេរិក និង ចក្រភពអងគ្លេស។
អាឡែម៉ង់ខាងកើត បានក្លាយជាសមាជិកទីផ្សាររួមអឺរ៉ុបនៅឆ្នាំ១៩៥០ និងជាមាជិកបក្សសម្ព័ន្ធ វ៉ាសូវីនៅឆ្នាំ១៩៥៥។
លក្ខណៈនៃការបោះឆ្នោតនោសាធារណរដ្ឋប្រជាធិបតេយ្យអាឡែម៉ង់កើតមានដូចទៅ៖ • ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងតែមួយគត់ក្នុងការដឹងនាំប្រទេសដែលមានតួនាទីជានាយករដ្ឋមន្រ្ដី • សភាអាឡឺម៉ង់មានសមាជិក ៥០០នាក់ហើយសមាជិកសភានីមួយត្រូវមានអាយុចាប់ពី២១ឆ្នាំឡើងទៅអាឈ្មោះបាន។
សាធាររដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ឫអាឡែម៉ង់ខាងកើត មានគណបក្សនយោបាយតែមួយគត់គឺមានឈ្មោះថា គណបក្សកុំមុសនីស្ដដែលកាន់កាប់លើផ្នែកនយោបាយ និងសេដ្ឋកិច្ច។
សាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតមានបន្ទាត់នយោបាយតាមបែបសហភាពសីវៀតដែលដឹកនាំដោយគណបក្សកុំមុយនីស្ដ។ រដ្ឋាភិបាលត្រូវបានបង្កើតឡើងតាមទម្រង់រដ្ឋធម្មនុញ្ញថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៦៨ដែលជំនួសរដ្ឋធម្មនុញថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៤៩។
សាធារណរដ្ឋប្រជាធិបតីយ្យអាឡឺម៉ង់ អាឡឺម៉ង់ខាងកើតត្រូវបានបង្កើតឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៤៩មានផ្ទៃដី១០៨ ៣៣៣គម២។មានព្រំប្រទល់ជាប់នឹង៖ • ខាងលិចជាប់និងសហព័ន្ធអាឡឺម៉ង់។ • ខាងជើងជាប់នឹងសមុទ្របានល់ទិច។ • ខាងកើតជាប់នឹងប្រទេសប៉ូឡូញ។ • ខាងត្បូងជាប់នឹងប្រទេសឆេកូស្លូវ៉ាគី។