vrean.com Latest Questions
សិទ្ធិនារី គឺជាការទាមទារអ្វីៗ ដែលនារីត្រូវមានជាចាំបាច់ ជាពិសេសគឺដើម្បីឱ្យមានលក្ខណៈស្មើភាពនឹងបុរសដែរ ។
160. ហេតុដូចម្តេចបានជាគេបានជាគេនិយាយថា អាល្លឺម៉ង់គឺជាហេតុនាំឲ្យផ្ទុះសង្គ្រាមត្រជាក់ព្រោះ៖ • បញ្ហាទី១ : សូវៀតបានបិចច្រកចេញចូលទៅកាន់អាល្លឺម៉ង់ខាងលិច ដែលធ្វើឲ្យប៊ែរឡាំងខាងលិចដាច់ស្បៀងនិងគ្រឿងផ្គត់ផ្គង់ដែលសំខាន់ដូចជាអគ្គីសនី ។ នៅពេលនោះសហរដ្ឋអាមេរិកបានឆ្លើយតបដោយការប្រើស្ពានអាកាស ដែលនាំឲ្យមហាអំណាចទាំងពីរស្ទើរតែមិនអាចអត់ធ្មត់បាន ។ • បញ្ហាទី២ : បញ្ហាកសាងជញ្ជាំងប៊ែរឡាំងនៅឆ្នាំ១៩៦១ ដោយមានអ្នកភៀសខ្លួនពីអាល្លឺម៉ង់ខាងកើតទៅកាន់ខាងលិច ដែលជាហេតុធ្វើឲ្យខាងកើតត្រូវបង់ខាតនូវកម្លាំងហត្ថពលកម្មជំនាញ ដែលនាំឲ្យឌឿនឩស្សាហកម្មរកកលនឹងរលំ ។ • បញ្ហាទី៣ : ការបង្កើតសហព័ន្ធអាល្លឺម៉ង់ខាងលិចតាមរយៈសន្ធិសីទនៅទីក្រុងឡុងដ៏ ព្រមទាំងបញ្ចូលសហ័ន្ធអាល្លឺម៉ង់ជាសមាជិកទី១៥នៃអង្គការអូតង់ ដែលអនុញ្ញាតឲ្យអាល្លឺម៉ង់បំពាក់អាវុធ នោះគឺជាការគំរាមកំហែងដោយត្រង់ចំពោះសហភាពសូវៀត ។ ដំណាក់កាលនេះជាដំណាក់កាលរត់ប្រណាំងគ្រឿងសព្វាវុធដោយអាវុធនុយក្លេអ៊ែរ ...
ការរើសអើងប្រឆាំងនារីភេទគឺបានចែក ការផាត់ចេញឬ ការកំហិតណាមួយដែលធ្វើឡើងលើមូលដ្ឋានភេទហើយដែលបង្កឡើង ឬ ដែលមានទិសដៅធ្វើឪ្យស្រ្ដីខូចខាត ឬ បាត់បង់ នូវការទទួល ស្គាល់ ការទទួលបានឬ ការប្រើប្រាស់សិទ្ធិនឹងសេរីភាពជាគ្រឹះរបស់ស្រ្ដីរបស់នៅក្នុងវិស័យនយោបាយ វិស័យ សេដ្ឋកិច្ច វប្បធម៌ពលរដ្ឋ ឬ ក្នុងវិស័យផ្សេងៗទៀតលើមូលដ្ឋានស្មើភាពរវាងបុរស និង ស្រ្ដី ។
ក្រោយសង្គ្រាមលោកលើកទី២ប្រទេសបារាំងមានស្ថានភាពដូចជា ៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពងផៃត្រូវខូចខាត • ប្រជាជនបារាំងស្លាប់៧៥០ពាន់នាក់ • សេដ្ឋកិច្ចធ្លាក់ចុះ ( អតិផរណា ) • ទទួលជំនួយម៉ាសាល់ ។
ការធ្វើឲ្យមានដំណោះស្រាយរួមនូវបញ្ហាតំបន់ឬពិភពលោក (បញ្ហាគ្រឿងញៀន បញ្ហាភេរវកម្ម បញ្ហាជំងឺឆ្លង បញ្ហាជនភៀសខ្លួននិងបញ្ហាបរិស្ថាន…) និងធ្វើឲ្យមានការរីកចម្រើនសម្រាប់តំបន់ ឬពិភពលោកទាំងមូល ។