សេដ្ឋកិច្ចសាធរណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ឫអាឡឺម៉ង់ខាងកើតពឹងផ្អែកលើវិស័យមួយចំនួនដូចជាម៖ • វិស័យឧស្សាហកម្ម។ • វិស័យកសិកម្ម។ • វិស័យពាណិកម្ម។
vrean.com Latest Questions
ប្រជាជនអាឡឺម៉ង់ខាងកើត បានភៀសខ្លួនទៅកាន់អាឡឺម៉ង់ខាងលិចតាមមធ្យោបាយមយយចំនួនដូចតជា៖ • ផ្លូវរថភ្លើងក្រោមដី ឫផ្លូវផ្សេងៗពីនេះ • ជីករូងផ្លូវក្រោមដី។ • ឆ្លងកាត់តាមប្រទេសសង្គមនិយមមួយចំនួនដូចជា ឆេកូស្លូវ៉ាគីជាដើម។
ជញ្ជាំងក្រុងប៊ែរឡាំង ត្រូវបានសាងសង់ឡើងពី មានចម្ងាយ៤៣គម ជញ្ជាំងនេះត្រូវបាសាងសង់ដើម្បីទប់ស្កាត់ជនភៀសខ្លួនទៅកាន់អាឡឺម៉ង់ខាងកើត។
សារធាណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតបានបិទព្រំដែនប្រទេសទាំងពីរយ៉ាងជិតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៦១។
បានជាសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតមានការធ្លាក់ចុះខាងសេដ្ឋកិច្ចពីព្រោះ សក្ដានុពលនៃសន្ទុះសេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីកចម្រើនយ៉ាងខ្លាំងដែលជាហេតុអូសទាញប្រជាជនអាឡឺម៉ង់ខាងកើតឲ្យភៀសខ្លួនមកកាន់អាឡឺម៉ង់ខាងលិចដើម្បីស្វែងករការងារនិងសុភមង្គាលថ្មី។
បានជាសហភាពសូវៀតបំពាក់អាវុធនៅសាធរណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើត គឺដោយសារតែខ្លាចមានសង្រ្គាមដណ្ដើមទឹកដីដែលអាឡឺម៉ង់បាត់បង់ទីប៉ូឡូញដូចមនចែងក្នុងសន្និសីទយ៉ាល់តា។
អាឡឺម៉ង់ទាំង២គឺខាងកើត និងខាងលិច បានប្រឈមមុខដាក់គ្នាខ្លាំងនៅឆ្នាំ១៩៥០ គឺដោយសារតែមហាអំណាចលោកខាងលិចបានចា់ផ្ដើមបំពាក់អាវុធដល់កង់ទ័ពអាឡឺម៉ង់ និងការបញ្ជូនប្រទេសនេះជាសមាជិកទី១៥ នៃអង្គការអូតង់ ឫណាតូ នៅឆ្នាំ១៩៥៥។
បានជាសហភាពសូវៀត មិនសប្បាយចិត្តនិងការងារធ្វើកំណែទម្រង់ក្រដាស់ប្រាក់ថ្មី ពីព្រោះក្រដាស់ប្រាក់ថ្មីនេះបានធ្វើឲ្យខូចផលប្រយោជន៍សេដ្ឋកិច្ចអាឡឺម៉ង់។ខាងកើត។
មេទ័ពសូវៀតឈ្មោះដែលបានបញ្ជាឲ្យបិទផ្លូវចេញចូលទៅកាន់អាឡឺម៉ង់ខាងលិច គឺមានឈ្មោះថា សូកូឡូវស្គីនៅឆ្នាំ១៩៤៨ ដោយសារគាត់យល់ឃើញថា ប៊ែរឡាំងស្ថិត នៅអឡឺម៉ង់ខាងកើត ដូចនេះសហភាពសូវៀតត្រូវតែត្រួតត្រារាល់ការចេញ ចូលទៅកាន់ប៊ែកឡាំងខាងលិចហើយច្រកនេះបើកឡើងវិញនៅឆ្នាំ១៩៤៩។
សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលមានតួនាទីសំខាន់ផ្នែកនយោបាយនៅលើពិភពលោកប្រឆាំងនឹងសហភាពសូវៀតដូចជា៖ • ចម្បាំងនៅក្នុងប្រទេសក្រិក និងតួកគី បានជម្រុញឲ្យប្រទេសអង់គ្លេសធ្វើការប្រយុទ្ធដើម្បីគាំទ្រដល់រដ្ឋាភិបាលក្រិកឲ្យមានជិវិត តែដោយសារប្រទេសអង់គ្លេសបានចុះ ខ្សាយបានធ្វើឲ្យប្រទេសនេះបានដកថយពីសង្រ្គាមនេះដោយប្រគល់ឲ្យសហរដ្ឋអាមេរិកជាអ្នកលើកទ័ពរំដោះប្រទេសក្រិកជំនួសវិញ។ ចាប់តាំងពិពេលនោះមកសហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលមានតួនាទីដ៏សំខាន់ផ្នែកនយោបាយ នៅលើពិភពលោកប្រឆាំងនឹងសហភាពសូវៀតហើយចម្បាំងនេះក៏ជាឥទ្ធិពលចុងក្រោយនៃលទ្ធិកុំមុយនីស្ដផងដែរ។