ក្នុងនាមខ្ញុំជាកូន ត្រូវមានសីលធម៌ចំពោះឪពុកម្តាយដូចតទៅ ៖ • ត្រូវគោរពឪពុកម្តាយ ដែលជាអ្នកមានគុណ • ត្រូវស្តាប់ដំបូន្មានឪពុកម្តាយ ដើរតាមគន្លងធម៌ • ខិតខំសិក្សារៀនសូត្រ និងជួយធ្វើការងារផ្ទះជំនួសដៃជើងឪពុកម្តាយ • ត្រូវថែរក្សាកេរ្តិ៍ឈ្មោះពូជរាង្សវង្សត្រកូល • ត្រូវចេះថែរក្សាកេរមរតក ដែលម្តាយឪពុកបានបន្សល់ទុកឱ្យ • ត្រូវចេះអាណិតអាសូរឪពុកម្តាយ ត្រូវចេះការពារហ៊ានពលីដើម្បីឪពុកម្តាយ • ត្រូវចេះតបស្នងសងគុណចំពោះម្តាយឪពុកពេលលោកចាស់ជរា ។
vrean.com Latest Questions
មានអត្តប្រយោជន៏ដល់មនុស្សដូចតទៅនេះ៖ • ស្គាល់សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន និងរបស់អ្នកដទៃ។ • ស្គាល់តម្លៃសិទ្ធិសេរីភាព សមត្ថភាពសមភាពជាមូលដ្ឋានរបស់មនុស្ស។
ពលរដ្ឋវិជ្ជា ជាចំណេះដឹងរបស់ប្រជាពលរដ្ឋសម្រាប់ជាផ្លូវប្រតិបត្តិក្នុងជីវិតប្រចាំថៃ្ងរបស់ខ្លួននៅក្នុងសង្គមជាតិ។
លទ្ធភាពប្រើប្រាស់ទឹកស្អាតរបស់ប្រជាជនកម្ពុជា នាំមកនូវប្រយោជន៍ ជាច្រើនដូចជា ៖ • ពួកគាត់អាចជៀសផុតពីជំងឺផ្សេងៗ • មានអារម្មណ៍ល្អក្នុងការធ្វើការងារ ឬប្រកបមុខរបរ • ពួកគាត់ចំណេញ
កង្វះបង្គន់អនាម័យប្រើប្រាស់នៅទីក្រុង ឬនៅជនបទដែលមានកម្រិតខ្ពស់ជាងនៅទីប្រជុំជនពីព្រោះ ៖ • នៅតាមជនបទប្រជាជនមានជីវភាពក្រីក្រជាងនៅទីប្រជុំជន • ការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់បង្គន់របស់ប្រជាជននៅជនបទនៅមានកម្រិត • ខ្វះទឹកសម្រាប់ប្រើប្រាស់ • ខ្វះបច្ចេកទេសក្នុងការសាងសង់បង្គន់ ។
សក្តានុពលក្នុងការផលិតវារីអគ្គីសនីនៅកម្ពុជាមានដូចជា ៖ • តំបន់ទឹកធ្លាក់ ទឹកធ្លាក់មានល្បឿនខ្លាំង • ល្បាក់ខោន • ប្រព័ន្ធផ្លូវទឹកច្រើន បឹង ទន្លេ មានទឹកពេញមួយឆ្នាំ ។
ដើម្បីជៀសវាងបាននូវការកាប់ព្រៃឈើសម្រាប់ធ្វើអុស ធ្យូង គេត្រូវ ៖ • ពង្រឹងផ្នែកច្បាប់អំពីការកាប់ព្រៃឈើខុសច្បាប់ • ដាក់ទោសដល់ជនណាដែលបានលួចកាប់ព្រៃឈើខុសច្បាប់ • អប់រំប្រជាពលរដ្ឋឲ្យយល់ច្បាស់ពីផលប៉ះពាល់ដែលបណ្តាលមកពីការកាប់ព្រៃឈើ • បង្កើតឩស្ម័នជំនួស អុស ធ្យូងឲ្យបានច្រើន និងមានតម្លៃថោកដើម្បី បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ • ធ្វើការណែនាំនិងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យប្រើប្រាស់ឩស្ម័នជំនួសអុស ធ្យូង • បំផុសសា្មរតីប្រជាពលរដ្ឋឲ្យចេះជួយថែរក្សាព្រៃឈើ ។
បានជាគេថាសាលាបឋមសិក្សាពុំមានបញ្ហាចោទព្រោះសាលាបឋមសិក្សា មានការកើនឡើងពី ៦,១៨០ នៅឆ្នាំ ២០០៤-២០០៥ ទៅ ៦,៥៦៥ ។
កត្តាសំខាន់ៗដែលធ្វើឲ្យអត្រាស្លាប់របស់កុមារនៅកម្ពុជាមានកម្រិតខ្ពស់នៅឡើយមាន៖ • កង្វះអាហារូបត្ថម្ភ • ខ្វះការថែទាំពីឪពុកម្តាយ • សេវាកម្មផ្នែកសុខភាពពុំទាន់បានទូលំទូលាយ • កង្វះអនាម័យខ្លួនប្រាណ • ចំណីអាហារគ្មានអនាម័យ និងសំបូរដោយជាតិគីមី • ការប្រើប្រាស់ទឹកឆៅ ឬមិនស្អាត ។
វិសមភាពនៃការចូលរៀនមានទំនាក់ទំនងទៅនឹងបញ្ហាដូចជា ៖ • ជីវភាពក្រីក្រពុំមានលទ្ធភាពឲ្យកូនរៀនបានវែងឆ្ងាយ • ការបំលាស់លំនៅដ្ឋានជាញឹកញាប់របស់គ្រួសារ • ការស្វែងរកការងារធ្វើជាហេតុធ្វើឲ្យកូនចៅមិនបានចូលរៀន • ការរស់នៅតំបន់ដាច់ស្រយាលសាលារៀននៅឆ្ងាយពីផ្ទះកង្វះមធ្យោបាយធ្វើដំណើរ។