គ្មានការបង្ខិតបង្ខំគ្មានការរារាំងមានសិទ្ធិសម្រេចពេញលេញការរៀបការដោយស្ម័ត្រចិត្តទាំងសងខាង ។ • បុរសចាប់ពីអាយុ២០ឆ្នាំ ឡើងនារីចាប់ពីអាយុ ១៨ឆ្នាំឡើង ។ក្នុងករណីក្រោមអាយុនេះអាចរៀបការបានលុះត្រាតែនារីមានផ្ទៃពោះហើយមានការអនុញ្ញាតពីឪពុកម្តាយឬអាណាព្យាបាល • មុនពេលរៀបការអនាគតប្តីប្រពន្ធត្រូវប្តឹងអាជ្ញាធរដែនដីឃុំសង្កាត់ខាងលំនៅរបស់នារីដោយមានអាណាព្យាបាលចូលរួមផង • មន្ត្រីអាត្រានុកូលដ្ឋានចេញបណ្ណប្រកាស២ទៀតបិទនៅសាលាឃុំសង្កាត់និងលំនៅដ្ឋានខាងបុរសរហៈពេល១០ថ្ងៃមុនថ្ងៃរៀបការដើម្បីជាការដឹកលឺនិងអាចប្តឹងជំទាស់បើមានការមិនយល់ព្រម • គូសាមីភរិយាថ្មីចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានខាងលំនៅរបស់នារីដោយមានសាក្សីគ្រប់អាយុការពីនាក់ (លក្ខខណ្ឌសង្គម) ។
vrean.com Latest Questions
ការអប់រំ ការសិក្សាបានជះឥទ្ធិពលធ្វើឱ្យស្រ្តីអាចកសាងខ្លួនឬអភិវឌ្ឍឯង គ្រួសារ និងសង្គមជាតិដូចតទៅ ៖ ក. អភិវឌ្ឍន៍ខ្លួនឯង • ធ្វើជាម្ចាស់លើខ្លួនឯង • ម្ចាស់ការលើការងារ មានការទទួលខុសត្រូវ • ចេះថែទាំសុខភាពរបស់់ខ្លួន • ចេះត្រិះរិះពិចារណាមានហេតុផល • មានអធ្យាស្រ័យល្អ គំនិតទូលំទូលាយ (សុទិដ្ឋិនិយម) • យល់ដឹងពីតួនាទី និងសិទ្ធិអំណាច • ចេះរៀបចំជីវិតឱ្យមានភាពល្អប្រសើរ ។ ខ. អភិវឌ្ឍគ្រួសារ • ចេះអប់រំប្តី កូនឱ្យចេះរក្សាសុខភាព អនាម័យ (បង្កាជំងឺផ្សេងៗពិសេសជំងឺអេដស៍)
សំណេរសុភាសិត • សំណេរយោងដី ស្រីយោប្រុស • ស៊ូស្លាប់បា កុំឱ្យស្លាប់មេ ស៊ូលេចទូកណ្តាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ • សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងត្បិតភរិយាជា • ស្រ្តីជាឆ្អឹងខ្នងរបស់ប្រទេសជាតិ • ស្រ្តីជាមាតានៃពិភពលោក ។
ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៩២ ។ សិទ្ធិពិសេស៦បែបរបស់នារីដែលមាននៅក្នុងឯកសារនោះមាន ៖ • សិទ្ធិទទួលបានប្រាក់បំណាច់ស្មើគ្នានឹងបុរស • សិទ្ធិមានសមភាពខាងផ្លូវភេទ • សិទ្ធិមានសមភាពរវាងប្តីប្រពន្ធ • សិទ្ធិទទួលកិច្ចកាពារពីការកេងប្រវ័ញ្ច • សិទ្ធិទទួលការឈប់សម្រាប់នៅពេលសម្រាលកូន • សិទ្ធិរួចផុតពីទោសប្រហារជីវិតក្នុងពេលមានគភ៍ ។
សិទ្ធិពិសេសជាអប្បបរមាសម្រាប់អ្នកទោសស្រ្តីមានដូចជា ៖ • សិទ្ធិនៅដាច់ដោយឡែកពីអ្នកទោសបុរស • សិទ្ធិមានតែភ្នាក់ងារនារីតែប៉ុណ្ណោះចូលត្រួតពិនិត្យ • សិទ្ធិមានសេវាកម្មពេទ្យសម្រាប់អនាម័យស្រ្តីភេទ ។
សង្គមនិងរដ្ឋមានកាតព្វកិច្ចការពារមិនឱ្យមានការកេងប្រវ័ញ្ចគ្រប់វ័យគ្រប់បែបលើស្រ្តីភេទតាមគ្រប់មធ្យោបាយ ។
ទោះការងារក្នុងផ្ទះ (មេផ្ទះ) មិនបានប្រាក់កម្រៃ និងការងារក្រៅផ្ទះបានប្រាក់កម្រៃក្តី ក៏សុទ្ធតែមានតម្លៃដូចគ្នា ។ ព្រោះការងារទាំងនោះសុទ្ធតែប្រើកម្លាំងដូចគ្នា ។ ព្រោះការងារទាំងនោះសុទ្ធតែប្រើកម្លាំងដូចគ្នា (កម្លាំងកាយឬប្រាជ្ញា) គឺមានការនឿយហត់ដូចគ្នា ។ ដូចនេះ យើងមិនត្រូវប្រកាន់គ្នាឡើយ ។
ស្រ្តីប្រកបអាជីវកម្មផ្លូវភេទជួញដូរផ្លូវភេទ គឺជាទង្វើខុសច្បាប់និងបន្ទាបបន្ថោកប្រពៃណីជាតិរបស់ខ្លួន ។ មាត្រា៤៦នៃរដ្ឋធម្មនុញ្ញបានចែងថាអំពើលក់ដូរមនុស្សអំពើធ្វើអាជីវកម្មផ្នែកបេស្យាកម្មនិងអំពើអាសអាកាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់ ។
បើប្រពន្ធនៅធ្វើកិច្ចការផ្ទះដូចជាមើលថែទាំកូនដាំស្លឯប្តីទៅធ្វើការរកស៊ីនៅខាងក្រៅផ្ទះប្រាក់កម្រៃដែលបានមកត្រូវចែកគ្នាស្មើ ។ ដោយសារហេតុនេះទើបនៅក្នុងអាពាហ៍ពិពាហ៍ស្តីពីការលែងលះបានចែងថាទ្រព្យសម្បត្តិសហព័ទ្ធត្រូវបែងចែកស្មើគ្នា ។មាត្រា៣៦នៃរដ្ឋធម្មនុញ្ញបានចែងថាការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ ។
យេនឌ័រ គឺជាគោលគំនិតផ្នែកសេដ្ឋកិច្ចសង្គមក្នុងការវិភាគ លើតួនាទីទំនួលខុសត្រូវឩបសគ្គឱកាសនិងតម្រូវការរបស់បុរស និងស្រ្តី នៅគ្រប់បរិបទ(វិស័យមជ្ឈដ្ឋាន)ទាំងអស់ ។ ឩទាហរណ៍ ស្ត្រី និងបុរស អាចធ្វើជាគ្រូបង្រៀន វិស្វករ កម្មករ ។ ស្រ្តីបុរស អាចមើលថែកូន និងមនុស្សចាស់ ។ បានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើកកម្ពស់ ”យេនឌ័រ” ព្រោះ • ដើម្បីសមភាពរវាងបុរស និងស្រ្តី • ស្រ្តីនាពេលបច្ចុប្បន្នមានសិទ្ធិ កាតព្វកិច្ច និងចូលរួមក្នុងកិច្ចការនយោបាយដូចបុរសដែរ ...