បានជាសង្គមតម្រូវឱ្យបុរស និងស្រ្តីចាំបាច់ត្រូវរៀបអាពាហ៍ពិពាហ៍ ព្រោះដើម្បីឱ្យត្រឹមត្រូវតាមផ្លូវច្បាប់ និងតាមប្រពៃណីទំនៀមទម្លាប់ ។
vrean.com Latest Questions
អាពាហ៍ពិពាហ៍ជា = អាពាហ៍ + ពិពាហ៍ អាពាហ៍ នាំកូនប្រុសទៅរៀបការនៅផ្ទះកូនស្រី ។ ពិពាហ៍ នាំកូនស្រីទៅរៀបការនៅផ្ទះកូនប្រុស ។ ហេតុនេះអាពាហ៍ពិពាហ៍ គឺជាការផ្សំផ្គុំយ៉ាងឱឡារិកជាផ្លូវការរវាងបុរសម្នាក់ និងស្រីម្នាក់ ដើម្បីបង្កើតគ្រួសារថ្មីមួយទៀត ។
ដើម្បីគ្រប់គ្រងរដ្ឋ យើងត្រូវការច្បាប់រដ្ឋធម្មនុញ្ញ។
រដ្ឋធម្មនុញ្ញ គឺជាគោលការណ៏គ្រឹះ ជាច្បាប់កំពូលរបស់រដ្ឋ ដែលមានអាទិភាពជាងគេ។
រដ្ឋកើតឡើងដោយធាតុធំៗ បី គឺភូមិសាស្រ្ត (ដី ទឹកអាកាស) សា្ថប័នរដ្ឋ និងប្រជាពលរដ្ឋ។
និមិត្តសញ្ញារបស់រដ្ឋ គឺជាទង់ជាតិ និងសញ្ញាជាតិ (ព្រះសង្ហារ) ។
រដ្ឋដែលជាភាគីដែលបានចុះហត្ថលេខាលើកកិច្ចព្រមព្រៀងសន្ធិសញ្ញា ភតិកាសញ្ញា និងអនុសញ្ញានានាត្រូវធ្វើច្បាប់រដ្ឋរបស់ខ្លួនឲ្យស្របទៅនឹងអត្ថន័យទាំងឡាយដែលខ្លួនបានសន្យាថាគោរពតាមខ្លឹមសារនៃឯកសារដែលបានចុះហត្ថលេខានោះ។
មិនទាន់គ្រប់គ្រាន់ទេ រដ្ឋធម្មនុញ្ញគឺជាច្បាប់ដើម ច្បាប់កំពូលតែប៉ុណ្ណោះ។ ដើម្បីគ្រប់គ្រងទៅតាមឯកទេសផ្សេងៗ ដែលខុសគ្នា ចាំបាច់ត្រូវតែមានច្បាប់ដែលមានឥទ្ធិពលបន្តបន្ទាប់ រហូតដល់ល្អិតល្អន់ ស្របតាមសភាពការណ៏ជាក់ស្តែង។
ប្រភេទនៃអត្ថបទច្បាប់រួមមានៈ ច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល បន្ទាប់មកមានច្បាប់ធម្មតាក្រឹត្យច្បាប់ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ សេចក្តីប្រកាស ។ ល។
រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់រដ្ឋ ច្បាប់ដទៃទៀតត្រូវចំនុះទៅនឹងច្បាប់ធម្មនុញ្ញ។ ច្បាប់ឯទៀតៗ មិនអាចផ្ទុយ ឬបដិសេធអត្ថន័យនៃច្បាប់រដ្ឋធម្មនុញ្ញឡើយ។ ចំណែកឯរដ្ឋធម្មនុញ្ញត្រូវចំណុះទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ឬក្នុងឯកសារច្បាប់អន្តរជាតិ។ ដូច្នោះរដ្ឋធម្មនុញ្ញមានអានុភាពគ្របដណ្តប់ទៅលើច្បាប់រដ្ឋទាំងនោះ។